ព័ត៌មានជាតិ
អគ្គមេបញ្ជាការ រម្លឹកកងទ័ពឱ្យប្រុងប្រយ័ត្នកម្លាំងអមិត្តដែលចង់បំផ្លាញសុខសន្តិភាព
អគ្គមេបញ្ជាការទ័ព បានក្រើនរម្លឹកដល់បណ្ដាអង្គភាពកងទ័ពឱ្យប្រុងប្រយ័ត្នចំពោះកម្លាំងអមិត្តដែលតែងចិញ្ចឹមចិត្តចង់បំផ្លាញសុខសន្តិភាព ក្រោមរូបភាពញុះញង់ឱ្យសកម្មភាពបះបោរខុសច្បាប់ផ្សេងៗនៅក្នុងសង្គម។

លោកនាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានផ្តាំផ្ញើដល់មេបញ្ជាការទ័ពទាំងអស់ឱ្យយកចិត្តទុកដាក់ពីការគ្រប់គ្រងកម្លាំង ហើយជាពិសេស គឺការប្រុងប្រយ័ត្នចំពោះកម្លាំងអមិត្តដែលប្រើប្រាស់រូបភាពបដិវត្តន៍ពណ៌ និងកលល្បិច ប៉ុនប៉ងផ្តួលរំលំករាជរដ្ឋាភិបាល បំផ្លាញសុខសន្តិភាព ស្ថិរភាពសង្គម។
លោកអគ្គមេបញ្ជាការ លើកឡើងបែបនេះ ក្នុងឱកាសដែលលោកអញ្ជើញជួនសំណេះសំណាល និងនាំយកអាវរងារជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែនប្រធានព្រឹទ្ធសភា និងប្រមុខរាជរដ្ឋាភិបាល សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្តល់ដល់កងកម្លាំងប្រដាប់អាវុធឈរជើងការពារបូរណភាពទឹកដី ទិសទី១ ខេត្តព្រះវិហារ ដែលពិធីនេះបានធ្វើនៅទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ៨ នារសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤។

នាយឧត្តមសេនីយ៍ វង្ស ពិសេន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងប្រកបដោយឆន្ទៈមោះមុត និងស្មារតីទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហាន ក៏ដូចជាកងកម្លាំងប្រដាប់អាវុធផ្សេងទៀត នៅក្នុងភារកិច្ចការពារបូរណភាពទឹកដី និងដំណើរការ កសាង ពង្រឹងអង្គភាព ដោយទទួលបានស្នាដៃ និងសមិទ្ធផលគួរឱ្យកត់សម្គាល់។
នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ បានគូសបញ្ជាក់ពីសភាពការណ៍ជាតិ អន្តរជាតិ សំខាន់ៗដែលកើតមានក្នុងពេលបច្ចុប្បន្ន និងថាមពលដឹកនាំរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ បន្តថែរក្សាសុខសន្តិភាព ឯករាជ្យជាតិ បូរណភាពទឹកដី ពុះពាររាល់កិច្ចការដែលសេសសល់ពីរាជរដ្ឋាភិបាលអាណត្តិមុន និងស្វែងរកបច្ចេកវិទ្យាថ្មីៗ ដើម្បីប្រកួតប្រជែងនឹងបណ្តាប្រទេសលើសកលលោក។

អគ្គមេបញ្ជាការកងទ័ព ក៏បានបន្តណែនាំផងដែរដល់កម្លាំងទ័ពឱ្យចូលរួមកិច្ចសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ក៏ដូចជាស្ថាប័នពាក់ព័ន្ធទប់ស្កាត់ បង្ក្រាបរាល់បទល្មើសនានា ជាអាទិ៍ ការជួញដូរ ប្រើប្រាស់គ្រឿងញៀន និងការជួញដូរមនុស្ស ជាដើម៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


