ជីវិតកម្សាន្ដ
ខេមរៈ សិរីមន្ត ស្នើចែករំលែកព្រឹត្តិការណ៍ក្បួនដង្ហែព្រះបាទជ័យវរ្ម័នទី ៧ ខណៈប្រជាជនថៃមួយចំនួនព្រមទទួលស្គាល់
កំពូលតារាចម្រៀងឧកញ្ញា ខេមរៈ សិរីមន្ត បានសម្តែងក្តីរំភើបរីករាយ ក្រោយឃើញប្រជាជនរបស់ថៃមួយចំនួនទទួលស្គាល់នូវប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា តាមរយៈព្រឹត្តិការណ៍ក្បួនដង្ហែព្រះបាទជ័យ វរ្ម័នទី៧ នៅលើទឹកដីអង្គរ នៃប្រទេសកម្ពុជា។

តារាចម្រៀង ខេមរៈ សិរីមន្ត បានលើកឡើងថា ទីបំផុតប្រជាជនថៃមួយចំនួនគឺព្រមទទួលស្គាល់ប្រវត្តិសាស្ត្រកម្ពុជាយើងហើយសូមជួយស៊ែរម្នាក់មួយបន្ទាប់ពីព្រឹត្តិការណ៍ក្បួនដង្ហែព្រះបាទជ័យវរ្ម័នទី៧ ត្រូវបានផ្សាយទូទាំងប្រទេស និងទៅកាន់ពិភពលោក។
លោកបន្តទៀតថាបន្ទាប់ពីព្រឹត្តិការណ៍ក្បួនដង្ហែព្រះបាទជ័យវរ្ម័នទី៧ មកឃើញថា វប្បធម៌- អរិយធម៌ខ្មែរ យើងកាន់តែល្បី រន្ទឺពាសពេញពិភពលោក ជាពិសេសប្រទេសជិតខាងដែលតែងចិញ្ចឹមចិត្តលួច និងចង់បានពេលនេះប្រែមកទទួលស្គាល់វប្បធម៌ អរិយធម៌ និងប្រាសាទអង្គរវត្តរបស់ខ្មែរយើងបណ្ដើរៗហើយបងប្អូនណាចេះភាសាថៃជួយបកប្រែឲ្យខ្មែរយើងបានស្ដាប់ទាំងអស់គ្នាផង។

ជាមួយគ្នានោះកំពូលតារាចម្រៀងលោកឧកញ៉ា ខេមរ: សិរីមន្ត ក៏បានបង្ហាញអារម្មណ៍រំភើបនិងមោទនភាពខ្លាំងដែលមានឱកាសចូលរួមនៅក្នុងមហាព្រឹត្តិការណ៍”អង្គរស្នាមញញឹមនៃកម្ពុជាលើកទី២”ដើម្បីផ្សព្វផ្សាយវប្បធម៌អរិយធម៌ខ្មែរទៅកាន់ពិភពលោកផងដែរ។

សូមបញ្ជាក់ថា មហាព្រឹត្តិការណ៍នេះបានរៀបចំធ្វើឡើងនៅថ្ងៃទី២៩-៣០ ខែតុលា ឆ្នាំ២០២៤ ។ មន្ទីរទេសចរណ៍ខេត្តសៀមរាបបានបញ្ជាក់ថា នេះជាព្រឹត្តិការណ៍វប្បធម៌ប្រវត្តិសាស្រ្តដែលខ្មែរយើងមិនបានប្រារព្ធឡើងតាំងពីបុរាណកាលមក។ លើសពីនោះក៏មានការដាក់តាំងបង្ហាញពិព័រណ៍ម្ហូបអាហារខ្មែរ សំលៀកបំពាក់ខ្មែរ រួមទាំងវត្ថុអនុស្សាវរីយ៍ ស្នាដៃកូនខ្មែរថែមទៀតផង៕
អត្ថបទ៖ ចាន់រ៉ា


-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


