ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ថា អ៊ុយក្រែន កំពុងភ័យខ្លួន ក្រោយលោក ត្រាំ ឈ្នះឆ្នោត
ជុំវិញលទ្ធផលបោះឆ្នោតសហរដ្ឋអាមេរិក, ប្រទេសរុស្ស៊ី បានប្រកាសថា ជ័យជម្នះរបស់លោក ដូណាល់ ត្រាំ គឺជាដំណឹងដ៏អាក្រក់បំផុតសម្រាប់អ៊ុយក្រែន ហើយទីក្រុងកៀវ កំពុងភ័យខ្លួន។

តាមការចុះផ្សាយរបស់ Daily Mail កាលពីថ្ងៃពុធទី៦ខែវិច្ឆិកាឆ្នាំ២០២៤, អតីតប្រធានាធិបតីរុស្ស៊ីលោក Dmitry Medvedev និយាយថា នេះជាដំណឹងអាក្រក់មួយសម្រាប់អ៊ុយក្រែន ព្រោះលោកត្រាំប្រហែលជានឹងកាត់ជំនួយរបស់ទីក្រុងវ៉ាស៊ីនតោន ទៅទីក្រុងកៀវ។ យ៉ាងណា គេនៅមិនទាន់ដឹងឡើយថាតើ បើសិនជាកាត់ជំនួយមែន តើប្រធានាធិបតីជាប់ឆ្នោតអាមេរិករូបនេះ នឹងកាត់ក្នុងកម្រិតណា។
លោក Medvedev បញ្ជាក់ថា អាជ្ញាធរអ៊ុយក្រែន បានជាប់ក្នុងបញ្ជីជាប្រភេទក្រុមដែលលោក ត្រាំ ទំនងជាមិនចង់ជះប្រាក់ច្រើនទៅលើរួចទៅហើយ និងធ្លាប់លើកឡើងថា ថ្នាក់ដឹកនាំអ៊ុយក្រែន គួរធ្វើអ្វីដែលខ្លួនឯងអាចធ្វើបាន។

ទោះបីជាយ៉ាងណាក៏ដោយ ប្រធានាធិបតីអ៊ុយក្រែនលោក វ្ល៉ាឌីមៀរ ហ្សេលេនស្គី ក៏បានអបអរសាទរលោក ត្រាំ ផងដែរចំពោះជ័យជម្នះក្នុងការបោះឆ្នោតនេះ ហើយត្បិតតែបណ្តាសម្ព័ន្ធមិត្តអ៊ុយក្រែន កំពុងបារម្ភថា អាមេរិកនឹងកាត់ជំនួយដល់ទីក្រុងកៀវក្រោមការដឹកនាំរបស់អ្នកសាធារណរដ្ឋរូបនេះក៏ពិតមែន ក៏លោក ហ្សេលេនស្គី បានគូសបញ្ជាក់ពីការគាំទ្រដ៏រឹងមាំនៅក្នុងសហរដ្ឋអាមេរិកសម្រាប់ប្រទេសគាត់ ដើម្បីប្រយុទ្ធប្រឆាំងជាមួយរុស្ស៊ី។
ប្រធានាធិបតីអ៊ុយក្រែន លើកឡើងថា យើងកំពុងរង់ចាំឲ្យដល់យុគសម័យនៃសហរដ្ឋអាមេរិកដ៏រឹងមាំមួយ ក្រោមការដឹកនាំរបស់លោក ត្រាំ។ យើងពឹងផ្អែកលើការគាំទ្រទ្វេបក្សដ៏រឹងមាំសម្រាប់អ៊ុយក្រែននៅក្នុងសហរដ្ឋអាមេរិក ហើយយើងចាប់អារម្មណ៍លើការអភិវឌ្ឍកិច្ចសហប្រតិបត្តិការនយោបាយនិងសេដ្ឋកិច្ចដែលមានផលប្រយោជន៍ទៅវិញទៅមក ដែលនឹងផ្តល់ផលប្រយោជន៍ដល់ប្រជាជាតិយើងទាំងពីរ។

សូមបញ្ជាក់ថា លោក ដូណាល់ ត្រាំ បានក្លាយជាប្រធានាធិបតីអាមេរិកទី២ក្នុងប្រវត្តិសាស្រ្តដែលឈ្នះឆ្នោតពីរអាណត្តិប៉ុន្តែមិនជាប់គ្នា បន្ទាប់ពីលោក Grover Cleveland ឈ្នះបែបនេះដែរ ក្នុងឆ្នាំ១៨៩២។
ពិភពលោក កំពុងរង់ចាំមើលថាតើ ការដឹកនាំរបស់លោក ត្រាំ សម្រាប់អាណត្តិទី២នេះ នឹងមានអ្វីកើតឡើងខ្លះ ហើយអាចជួយសហរដ្ឋអាមេរិកបានដល់កម្រិតណា។ គេក៏កំពុងរង់ចាំមើលផងដែរថាតើលោក ត្រាំ នឹងមានវិធីសាស្រ្តអ្វី ដើម្បីកាត់បន្ថយការឡើងកម្តៅនៃជម្លោះសកលលោក ជាពិសេសលោកធ្លាប់អះអាងថា នឹងបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ក្នុងរយៈពេលត្រឹម២៤ម៉ោងប៉ុណ្ណោះ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ បៃដិន-ហារីស សុទ្ធតែទូរស័ព្ទទៅ ត្រាំ ដើម្បីអបអរ និងអញ្ជើញមកសេតវិមាន ដើម្បីពិភាក្សាការផ្ទេរអំណាច
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


