ជីវិតកម្សាន្ដ
ធ្លាយវីដេអូរសើប Selena ក្នុងពិធីជប់លៀងរបស់ Diddy ពី Weibo ចិន
បណ្តាញសង្គម Weibo ថ្មីៗនេះ ត្រូវបានគេចាប់អារម្មណ៍ជាមួយនឹងព័ត៌មានទាក់ទងនឹងទំនាក់ទំនងរវាង Diddy និង Selena Gomez ។ ឈ្មោះរបស់នាងនិងតារារ៉េបបច្ចុប្បន្នបានឡើងដល់កំពូល អមដោយពាក្យគន្លឹះដែលត្រូវបានគេស្វែងរកច្រើនបំផុតនៅលើ Weibo ជាមួយនឹងចំនួនដ៏ធំមិនធ្លាប់មាន។
មូលហេតុគឺដោយសារតែបណ្តាញសង្គមរបស់ចិនកំពុងចែកចាយរូបភាពក្តៅគគុក ដែលគេជឿថាជារបស់ Selena Gomez នៅក្នុងពិធីជប់លៀងដ៏ព្រៃផ្សៃដែលរៀបចំដោយតារារ៉េប Diddy អស់រយៈពេល ៧២ ម៉ោង។

នៅក្នុងរូបភាពដែលត្រូវបានផ្សព្វផ្សាយដោយអ្នកលេងអ៊ីនធឺណិតចិន បានបង្ហាញរូបភាពដ៏រសើបពីតារាស្រីវ័យ៣២ឆ្នាំ ដោយបង្ហាញពីដើមទ្រូងរបស់នាង ជាពិសេសឃ្លិបរយៈពេល ១២ វិនាទីដែលគេជឿថាជារូបភាពរបស់ Selena ត្រូវបានចែករំលែកនៅលើអ៊ីនធឺណិត។ ក្នុងឃ្លិបនេះ នារីដែលត្រូវបានគេចាត់ទុកថាមានរូបរាងដូចនឹង Selena បានបាត់អាក្រាតកាយផ្នែកខាងក្រោមរបស់នាង។
យ៉ាងណាមិញ រូបភាពនិងឃ្លីបទាំងអស់ត្រូវបានចែករំលែកតែលើបណ្ដាញសង្គមចិនប៉ុណ្ណោះ។ បណ្ដាញសង្គម និងប្រព័ន្ធផ្សព្វផ្សាយអាមេរិករហូតមកដល់ពេលនេះមិនមានការបង្ហោះណាមួយទាក់ទងនឹងព័ត៌មាននេះពី Selena នូវឡើយទេ។ ដូច្នេះបច្ចុប្បន្ន វាមិនអាចកំណត់ភាពត្រឹមត្រូវនៃព័ត៌មានខាងលើ និងស៊េរីនៃរូបភាពនោះទេ។ ចំណែកខាងភាគីឬតំណាងរបស់ Selena មិនទាន់បានឆ្លើយតបចំពោះព័ត៌មានដ៏ក្ដៅគគុកដូចគ្នា។
ទន្ទឹមគ្នានោះថែមទៀត Selena និង Diddy ត្រូវបានគេនិយាយថា មិនមានទំនាក់ទំនងជិតស្និទ្ធឡើយ។ អ្នកទាំងពីរមិនដែលសូម្បីតែថតរូបជាមួយគ្នា។ ប៉ុន្តែ តារាចម្រៀងស្រីរូបនេះក៏បានចែករំលែកអំពីពេលដែលនាងបានជួប Diddy ដោយចៃដន្យ ពេលនាងនៅតែមានស្នេហាជាមួយ Justin Bieber។
យោងតាម Selena Gomez ក្នុងឆ្នាំ 2016 ក្នុងអំឡុងពេលណាត់ជួបជាមួយ Justin Bieber តារាចម្រៀងរូបនេះបានជួប Diddy ដោយចៃដន្យ។ ចែករំលែកនៅក្នុង GQ តារាចម្រៀងស្រីបាននិយាយថានៅពេលនោះ Diddy បានច្រឡំនាងថាជាអ្នកយាមកន្លែងចតរថយន្តតែប៉ុណ្ណោះ។ ទោះជាយ៉ាងណាក៏ដោយ នាងមិនមានអារម្មណ៍អាក់អន់ចិត្តចំពោះការយល់ច្រលំនេះទេ។ តែនាងបាននិយាយថា៖ «ខ្ញុំបានឃើញវាទាំងអស់ ប៉ុន្តែខ្ញុំមិនខ្វល់ទេ ខ្ញុំពិតជាសើចខ្លាំងណាស់ពេលវាកើតឡើង។ ប៉ុន្តែខ្ញុំយល់ពីបញ្ហាមួយនេះ»៕
អត្ថបទ៖ សាង ស្រីល័ក្ខ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១២ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
កីឡា១១ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៩ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ៦ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


