Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខេត្តកំពង់ស្ពឺព្រមានបិទអាជីវកម្ម និងដកហូតអាជ្ញាប័ណ្ណ ករណីមិនអនុវត្តតាមសេចក្តីណែនាំទប់ស្កាត់ជំងឺកូវីដ១៩

បានផុស

នៅ

អាជ្ញាធរខេត្តកំពង់ស្ពឺបានព្រមានធ្ងន់ៗចំពោះម្ចាស់អាជីវកម្ម ខារ៉ាអូខេ ក្លឹបកំសាន្ត និង ភោជនីយដ្ឋានគ្រប់ប្រភេទ ដែលមិនស្តាប់តាមការណែនាំរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ អាជ្ញាធរនឹងមានវិធានការតាមផ្លូវច្បាប់ដូចជា បិទអាជីវកម្ម ដកអាជ្ញាប័ណ្ណ នឹងឈានដល់ការកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការដើម្បីចាត់ការតាមផ្លូវច្បាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការរឹតបន្តឹង និងព្រមានធ្ងន់ៗដល់ម្ចាស់អាជីវកម្ម ការ៉ាអូខេ ក្លឹបកំសាន្ត ហាងផឹកស៊ីនេះ គឺធ្វើឡើងដើម្បីរួមគ្នាទប់ស្កាត់ការរីករាលដាលវីរុសកូវីដ-១៩ចូលសហគមន៍តែម្តង ។

ជាក់ស្តែង នៅយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ ដោយអនុវត្តតាមសេចក្តីណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា លោក សរ សុពុត្រា អភិបាលរង​ខេត្តកំពង់ស្ពឺ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាព ចុះត្រួតពិនិត្យតាមបណ្ដា បារ ខារ៉ាអូខេ និងក្លឹបកំសាន្តនានាទូទាំងខេត្ត ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នៅតាមសហគមន៍ ។ 

ការត្រួតពិនិត្យតាម បារ ការ៉ាអូខេ ក្លឹបរាត្រី និងហាងផឹកស៊ីនេះ ត្រូវបានធ្វើឡើងតាមការចង្អុលបង្ហាញរបស់លោក វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ នៃគណៈបញ្ជាការឯកភាពខេត្ត។

ក្នុងនាមគណៈបញ្ជាការឯកភាពខេត្ត លោក សរ សុពត្រា បានព្រមានថា ក្នុងករណីអស់លោក លោកស្រី ដែលជាម្ចាស់អាជីវកម្ម ក្លឹបកំសាន្ត ការ៉ាអូខេ ហាងផឹកស៊ី​ នៅតែរំលោភបំពានមិនអនុវត្តតាមសេចក្តីណែនាំរបស់រដ្ឋបាលខេត្ត រដ្ឋបាលខេត្តនឹងអនុវត្តនូវវិធានការមួយចំនួន រួមមាន​៖ ការបិទអាជីវកម្ម ការដកហូតអាជ្ញាប័ណ្ណ និងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តដើម្បីអនុវត្តតាមច្បាប់ ។

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋបាលខេត្តប៉ៃលិន ប្រារព្ធទិវាមច្ឆាជាតិ ១ កក្កដា២០២៥ និង​ជំរុញ​ការ​ទប់ស្កាត់បទល្មើសនេសាទខុសច្បាប់

ព័ត៌មានជាតិ៣ ម៉ោង មុន

ថៃចង់ប្ដឹងកម្ពុជារឿងទាហានជាន់មីនក្នុងដីខ្លួនទៅUN÷ មេស៊ីម៉ាក់ ពន្យុះឱ្យថៃកាន់ដៃកម្ពុជាទៅICJ តែម្តងទៅ ព្រោះជាតុលាការរបស់UNស្រាប់

ព័ត៌មានជាតិ៣ ម៉ោង មុន

ប្រតិភូ​គណៈ​ចលនា​សាសនិកឥស្លាមកម្ពុជា អញ្ជើញ​ជួបសំណេះសំណាល និង​នាំ​យក​អំណោយ ឧបត្ថម្ភ​ជូនកងកម្លាំងជួរមុខ នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ

សន្តិសុខសង្គម៤ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ បង្រ្កាបទីតាំងលួចបង្កប់​ល្បែង​អនឡាញ​នៅ​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ឃាត់ខ្លួនជនជាតិចិន១២នាក់

ព័ត៌មានជាតិ៤ ម៉ោង មុន

កសិករ​ដាំ​ទុរេន​នៅ​ក្បែរ​ទឹក​ជ្រោះប៊ូ​ស្រា​ ចាប់ផ្ដើមប្រមូលផលបានបណ្តើរៗហើយ

Sokha Hotels

ព័ត៌មានពេញនិយម