Connect with us

ព័ត៌មានអន្ដរជាតិ

ថៃចេញយុទ្ធសា​ស្រ្ត​រក្សាស្ថិរភាពតម្លៃ​ស្រូវ ​ដោយបារម្ភ​ពីការផ្គត់ផ្គង់លើស​តម្រូវការនៅ​រដូវប្រមូលផល

បានផុស

នៅ

គណៈកម្មាធិការជាតិគ្រប់គ្រង និងគោលនយោបាយស្រូវថៃ បានដាក់ចេញនូវវិធានការយុទ្ធសាស្ត្រចំនួន៣ ដើម្បីរក្សាស្ថិរភាពតម្លៃស្រូវកុំ​ឱ្យ​ធ្លាក់ចុះ​ ចំពេលមានការព្រួយបារម្ភអំពីការផ្គត់ផ្គង់លើស​តម្រូវការ​ក្នុងរដូវប្រមូលផល។ នេះ​បើ​តាម​ការ​ចុះផ្សាយ​របស់​កាសែត​ The Thaiger កាល​ពី​ថ្ងៃអាទិត្យ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ​ លោក Pichai Naripthaphan បានប្រកាសថា ​យុទ្ធសាស្រ្ត​ទី​១​ គឺ​កម្មវិធីសន្យា​​ទិញស្រូវសរុប​ ៨,៣៦ ប៊ីលាន​បាត​ (២៤៤ លាន​ដុល្លារ​អាមេរិក​) ​​តាម​រយៈ​ការ​ផ្តល់ការឧបត្ថម្ភធនចំនួន ១ ៥០០ បាត (៤៥ ដុល្លារ​) សម្រាប់​ស្រូវ​ក្នុង​១​តោនៗ​។ ការឧបត្ថម្ភធននេះ នឹងត្រូវបែងចែកគ្នា​ ដោយ ១ ០០០ បាត​ បាន​ទៅ​លើសហប្រតិបត្តិករ​ដែល​​គ្រប់គ្រងដំណើរការកម្មវិធី​​សន្យាទិញ​ ហើយ​នៅសល់​ប៉ុន្មាន​ គឺ​សម្រាប់​កសិករ​ដែល​លក់​ស្រូវ​តាម​ការ​សន្យារបស់​ខ្លួន​។

លោក Pichai បាននិយាយបន្ទាប់ពីកិច្ចប្រជុំរបស់គណៈកម្មាធិការជាតិ កាលពី​សប្ដាហ៍​មុន​ថា​​៖ «ក្នុងអំឡុង​ពេល​ដំណើរការ​កម្មវិធី​រហូតដល់​​ថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំក្រោយ កសិករអាច​​សន្យា​លក់​ស្រូវរបស់ពួកគេក្នុងរយៈពេលពី​១ទៅ៥ខែ»។

បន្ថែម​ពី​លើ​នេះ​ កសិករ​មាន​ជម្រើស​ក្នុង​ការ​​ទទួល​បាន​ប្រាក់​កម្ចី​ពី​ធនាគារ​កសិកម្ម និង​សហករណ៍​កសិកម្ម (BAAC) ជុំវិញ​ផែនការ​សន្យាលក់ស្រូវ​ដដែល​។ ប្រាក់កម្ចីទាំងនេះ មានចាប់ពី ៩ ០០០-១២ ៥០០ បាត (២៦៣-៣៦៥ ដុល្លារ​)/តោន​ ដោយ​អាស្រ័យ​លើ​ប្រភេទស្រូវ​ ដែល​មាន​ក្រោមកម្មវិធីរបស់រដ្ឋាភិបាល។

យុទ្ធសាស្រ្ត​ទី២ ផ្តោតលើការផ្តល់ប្រាក់កម្ចីដល់អង្គការកសិករ ដែលប្រមូលស្រូវពីកសិករម្នាក់ៗ ហើយសន្យាក្នុងបរិមាណច្រើនដល់រដ្ឋាភិបាល ដើម្បីទទួលបានលក្ខខណ្ឌអំណោយផល។ លោករដ្ឋ​មន្រ្តី Pichai បាននិយាយថាសម្រាប់គោលបំណងនេះ ប្រាក់​ប្រមាណ​ ៦៥៦,២៥ លាន​បាត (១៩ លាន​ដុល្លារ) ត្រូវ​បាន​បញ្ចេញ​រួច​រាល់​ហើយ​ ដើម្បី​ទិញ​ស្រូវ​សរុប​ប្រមាណ ​​១ លាន​តោន​។ ​

យុទ្ធសាស្រ្ត​ទី​៣​ ពាក់ព័ន្ធនឹងកម្មវិធីគាំទ្រដល់ប្រតិបត្តិករឃ្លាំងអង្ករឯកជន ដែលចូលរួមក្នុងគម្រោងធានា​ទិញស្រូវ។ រដ្ឋាភិបាលនឹងឧបត្ថម្ភធន ៣ ភាគរយ​ សម្រាប់​ការប្រាក់លើ​កម្ចីដែលប្រតិបត្តិករទាំងនេះទទួលបាន ដើម្បី​ឱ្យពួកគេជួយក្នុងការគ្រប់គ្រងស្តុក​ស្រូវ​សម្រាប់រយៈពេលពី ២ ទៅ ៦ ខែ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
កីឡា១១ នាទីutes មុន

លោក Munoz និយាយពីកីឡាករចំណូលថ្មី ក្រោយរកបាន Hat-trick

សេចក្ដីជូនដំណឹង៣៩ នាទីutes មុន

កូនខ្មែរដំបូង! បង្កើតចង្វាក់ថ្មី KHMER VIBE កំពូលតារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត និងស្ដេចភ្លេង tempo tris បង្កើតស្នាដៃដ៏អស្ចារ្យនេះ

ព័ត៌មានជាតិ១ ម៉ោង មុន

លោក ស៊ូ សុជាតិ៖ ប្រព័ន្ធផ្សព្វផ្សាយឌីជីថល ដើរតួនាទីសំខាន់ជំរុញការអភិវឌ្ឍវិស័យមូលបត្រ

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រី៖ ការផ្សាយព័ត៌មានក្លែងក្លាយ មិនមែនជាសេរីភាពសារព័ត៌មានឡើយ ហើយការផ្សាយបែបនេះ ត្រូវទទួលទោសតាមច្បាប់

ព័ត៌មានជាតិ២ ម៉ោង មុន

ចូលឆ្នាំថ្មីឆ្នាំម្សាញ់នេះ នៅភ្នំពេញ នឹងបើកឱ្យមានការលេងកម្សាន្តសប្បាយ រហូត ៥ ថ្ងៃ ចាប់ពីថ្ងៃទី ១២ មេសា តទៅ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​និស្សិត​ពេទ្យ​​​ដ៏ស្រស់ស្អាត​ជិត​ទទួល​សញ្ញាបត្រ​ ស្លាប់​​ជាមួ​យសមាជិកគ្រួសារ​​ក្នុងអគារ​​​រលំ​​ដោយ​រញ្ជួយដី​

សន្តិសុខសង្គម២០ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ

រថភ្លើង
ចរាចរណ៍១២ ម៉ោង មុន

រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ផ្ទុះ​បំពង់បង្ហូរ​ឧស្ម័ន​នៅ​ម៉ាឡេស៊ី បណ្ដាល​ឲ្យ​របួស​មនុស្ស​២៥​នាក់

Sokha Hotels

ព័ត៌មានពេញនិយម