Connect with us

ព័ត៌មានអន្ដរជាតិ

OPEC ទម្លាក់ការព្យាករ​កំណើន​តម្រូវការប្រេង​សម្រាប់ ២០២៤ និង ២០២៥

បានផុស

នៅ

អង្គការ​នៃ​ប្រទេស​នាំចេញ​ប្រេង​កាត​ (OPEC) បាន​ទម្លាក់ការ​ព្យាករ​របស់​ខ្លួន លើ​កំណើន​តម្រូវការ​ប្រេង​សកលសម្រាប់​ឆ្នាំ​ ២០២៤ និង​ឆ្នាំ​ ២០២៥ ដោយសារ​តែ​កម្សោយនៃ​តម្រូវ​ការ​នៅ​ចិន​ ឥណ្ឌា​ និង​តំបន់​ផ្សេង​ៗ​ទៀត​។ នេះ​បើ​តាមការ​ចុះផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ​។

ទស្សនវិស័យ​ចុង​ក្រោយ​នេះ​ បង្ហាញពីបញ្ហា​ដែល​ OPEC និង​សម្ព័ន្ធ​មិត្ត​ (OPEC+) ​កំពុង​ប្រឈមមុខ​ ​ខណៈ​ក្រុម​នេះ​បន្ត​ការ​កាត់​បន្ថយ​ផលិតកម្ម​ប្រេង​របស់​ខ្លួន​ ដើម្បី​ស្ដារ​តម្លៃ​ដែល​ធ្លាក់ចុះ​។​

ក្នុងរបាយការណ៍ប្រចាំខែចេញ​ផ្សាយ​កាលពីថ្ងៃអង្គារ ​OPEC បាននិយាយថា តម្រូវការប្រេងពិភពលោកនឹងកើនឡើង ១,៨២ លានបារ៉ែល/ថ្ងៃ​ ក្នុង​ឆ្នាំ​ ២០២៤​ ដោយ​ទាប​ជាង​ការ​ព្យាករ​ ១,៩៣ លាន​បារ៉ែល/ថ្ងៃ​ កាល​ពី​ខែ​មុន​។ ទស្សនវិស័យកំំណើន​ប្រចាំឆ្នាំ​ ២០២៥ វិញ​ ក៏​ត្រូវ​បាន​ទម្លាក់ចុះ​ផង​ដែរ​ មក​ត្រឹម​ ១,៥៤ លាន​បារ៉ែល/ថ្ងៃ​ ពី​ ១,៦៤ លាន​បារ៉ែល/ថ្ងៃ​។ ​

របាយការណ៍​បង្ហាញ​ទៀត​ថា​​ ចិនរួម​ចំណែក​មួយ​ភាគ​ធំ​ លើ​ការ​បន្ទាប​ការ​ព្យាករ​សម្រាប់​ឆ្នាំ​ ២០២៤ ដោយកំណើន​តម្រូវ​ការ​​ក្នុង​ប្រទេស​នេះ​ត្រូវ​បាន​បន្ថយ​មក​ត្រឹម​ ៤៥០ ០០០ បារ៉ែល/ថ្ងៃ ពី​ ៥៨០ ០០០ បារ៉ែល/ថ្ងៃ​ ដោយសារ​តែ​កម្សោយ​នៃ​សកម្មភាព​រោងចក្រ​ និង​សំណង់ ចំពេល​សេដ្ឋកិច្ច​ចិន​ស្ថិត​នៅ​ក្នុងភាព​ស្រពិច​ស្រពិល​៕ ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេចក្ដីជូនដំណឹង៥៣ នាទីutes មុន

មោទនភាព! ផលិតផលកម្ពុជារីកមុខរីកមាត់ នៅលើកម្មវិធីតាំងពិព័រណ៌អាហារនិងភេសជ្ជៈលំដាប់ពិភពលោក

ព័ត៌មានជាតិ២ ម៉ោង មុន

ដើម្បីប្រសិទ្ធភាព ប្រើឱ្យចំគោលដៅ តម្លាភាព! រដ្ឋ នឹងបង្កើតមូលនិធិគ្រប់គ្រងថវិកាបានមកពីការបរិច្ចាគគាំទ្រកងទ័ពកម្ពុជា

ព័ត៌មានជាតិ២ ម៉ោង មុន

អគ្គសេនាធិការទ័ពវៀតណាម ជួបប្រជុំទ្វេភាគីជាមួយអគ្គបញ្ជាការកងទ័ពកម្ពុជា

ជីវិតកម្សាន្ដ២ ម៉ោង មុន

Kim Soo-hyun ដែល​ជួបរឿងអាស្រូវ របូតតំណែងជាតួឯកទៅ​ Kim Woo-bin តំណាង​ភោជនីយដ្ឋានល្បីមួយ

KPT+២ ម៉ោង មុន

ប្លែកភ្នែក AI បង្កើតរូបភាពមហេសីស្អាតដាច់គេក្នុងប្រទេសចិន ផ្ទុះការសរសើរព្រោងព្រាត

Sokha Hotels

ព័ត៌មានពេញនិយម