Connect with us

សន្តិសុខសង្គម

Update៖ ឃាត់ខ្លួនម្ចាស់គ្លីនិកពីរនាក់ប្ដីប្រពន្ធ ករណីចាក់ថ្នាំប្រតិកម្មបណ្ដាលឲ្យស្ត្រីម្នាក់ស្លាប់

បានផុស

នៅ

ស្ត្រីដែលដេកស្លាប់ក្បែរដេីមសង្កែ​ បង្កការភ្ញាក់ផ្លេីលទាំងព្រឹកនៅស្រុកបាទី​ គឺជាករណីប្រតិកម្មថ្នាំចាក់របស់ម្ចាស់គ្លិនិកឯកជន។

តាមរបាយការណ៍របស់កងរាជអាវុធហត្ថស្រុកបាទីបញ្ជាក់ថា​ ករណីនេះជាករណីមនុស្សឃាតដោយអចេតនា (ចាក់ថ្នាំប្រតិកម្មស្លាប់) នៅចំណុចមន្ទីរសម្រាកព្យាបាល និងសម្ភព សុង ហាក់ ម៉ារីណា​ ស្ថិតនៅភូមិបឹងបញ្ញាគុក​ ឃុំត្រពាំងក្រសាំង​ ស្រុកបាទី​ ខេត្តតាកែវ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

របាយការណ៍បញ្ជាក់បន្ថែមថា​ កាលពីវេលាម៉ោង១៨និង០០នាទីល្ងាចថ្ងៃទី១៨​ ខែវិច្ឆិកា ឆ្នាំ២០២៤​ ជនរងគ្រោះឈ្មោះ ណាំ ចន្ធូ​ ភេទស្រីអាយុ៤១ឆ្នាំ ជាមួយក្មួយស្រីឈ្មោះ​ ណូន សៀវហ្វាន​ អាយុ៣ឆ្នាំមានទីលំនៅភូមិទឹកថ្លា ឃុំត្រពាំងក្រសាំង​ ស្រុកបាទី​ ខេត្តតាកែវ​ បានប្រាប់ក្រុមគ្រួសារថាទៅរកពេទ្យដើម្បីឲ្យចាក់ថ្នាំព្យាបាលជំងឺរបស់ខ្លួន។ ដោយបាត់ជនរងគ្រោះចេញទៅចាក់ថ្នាំមិនឃើញត្រឡប់មកផ្ទះវិញ យូរពេកក្រុមគ្រួសារមានការភិតភ័យក៏បាននាំគ្នាទៅដើរ​រកជនរងគ្រោះរហូតដល់ម៉ោង២និង០០នាទីយប់ថ្ងៃទី១៩ ខែវិច្ឆិកា​ ឆ្នាំ២០២៤​ ទើបប្រទះឃើញម៉ូតូរបស់ជនរងគ្រោះនៅក្នុងព្រៃខាងត្បូងភូមិ​ ឃ្លាតពីផ្ទះពេទ្យប្រហែល៣០០ម៉ែត្រ តែមិនបានឃើញជនរងគ្រោះឡើយ។​ លុះព្រឹកឡើងម៉ោង​៥និង៤៥នាទីព្រឹក ថ្ងៃទី១៩ ខែវិច្ឆិកា​ ទើបប្រជាពលរដ្ឋប្រទះឃើញសពជនរងគ្រោះ និងក្មេងស្រីអង្គុយក្បែរសពនៅចំណុចគុម្ភសង្កែក្បែរផ្លូវបេតុងស្ថិតនៅភូមិម្រះព្រៅ​ ឃុំចំបក់ស្រុកបាទី​ ខេត្តតាកែវ។

ក្រោយទទួលព័ត៌មាន កម្លាំងកងរាជអាវុធហត្ថស្រុកបាទី និងកម្លាំងប៉ូលីសស្រុកបានចុះដល់ទីតាំងកើតហេតុហើយកម្លាំងជំនាញធ្វេីកោសល្យវិច័យ និងពេទ្យបានធ្វើកោសល្យវិច័យទៅលើសព​រួចរាល់បញ្ជាក់ថា ជនរងគ្រោះបានស្លាប់ដោយសារប្រតិកម្មនឹងការចាក់ថ្នាំ។ បច្ចុប្បន្នសពត្រូវបានប្រគល់ជូនក្រុមគ្រួសារជនរងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណី។

ដោយឡែកម្ចាស់មន្ទីរសម្រាកព្យាបាល និងសម្ភព សុង ហាក់​ ម៉ារីណា ពីរនាក់ប្ដីប្រពន្ធ​មានឈ្មោះ ឈ្មោះ ហៀង​ សុងហាក់ ភេទប្រុស​ អាយុ៣៧ឆ្នាំ​ មុខរបរពេទ្យ និងប្រពន្ធឈ្មោះ ស៊ុន ម៉ារីណា​ ភេទស្រី​ អាយុ៣៩ឆ្នាំ​ មុខរបរពេទ្យបង្អែកស្រុកបាទី មានទីលំនៅភូមិបឹងពញាកគុក​ ឃុំត្រពាំងក្រសាំង​ ស្រុកបាទីខេត្តតាកែវ​ ត្រូវបានឃាត់ខ្លួន​ ដេីម្បីចាត់ការទៅតាមនីតិវិធី​៕​

អត្ថបទ៖ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម