ព័ត៌មានជាតិ
កូវីដរាលដាលពេញ ១៣ ខណ្ឌ នៅភ្នំពេញ សល់តែខណ្ឌ ១ មិនទាន់រកឃើញមានអ្នកឆ្លង
រហូតមកដល់ព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ នេះរាជធានីភ្នំពេញ មានអ្នកឆ្លងជំងឺកូវីដ១៩ ក្នុងសហគមន៍២០កុម្ភៈ បានរាលដាលដល់ចំនួន១៣ខណ្ឌហើយ ក្នុងចំណោមខណ្ឌចំនួន១៤។

យោងតាមក្រសួងសុខាភិបាលបានឲ្យដឹងថា ខណ្ឌទី១១ ដែលរកឃើញឆ្លងថ្មីនៅថ្ងៃនេះ គឺខណ្ឌពោធិ៍សែនជ័យ ដែលបានឆ្លងទៅលើស្ត្រីមា្នក់មានអាយុ៣៨ឆ្នាំ មានអាសយដ្ឋាននៅភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ។ ចំណែកខណ្ឌ១០ទៀត ដែលមានអ្នកឆ្លងកូវីដ១៩រួមមានខណ្ឌឬស្សីកែវ សែនសុខ ស្ទឹងមានជ័យ ច្បារអំពៅ ដង្កោ ជ្រោយចង្វារ បឹងកេងកង កំបូល ដូនពេញ ខណ្ឌចំការមន ខណ្ឌ ៧ មករា និងខណ្ឌទួលគោក។
ខណ្ឌមួយដែលមិនទាន់រងកឃើញករណីឆ្លងគឺខណ្ឌព្រែកព្នៅ នៅខាងជើងរាជធានីភ្នំពេញ។ ក្រៅពីរាជធានីភ្នំពេញព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ បានបន្តឆ្លងរីករាលដាលដល់ខេត្តចំនួន៩ ក្នុងនោះរួមមានខេត្តកណ្តាល ព្រៃវែង បាត់ដំបង កំពង់ចាម កំពង់ធំ សៀមរាប ព្រះសីហនុ កោះកុងនិងស្វាយរៀងសរុបចំនួន៧៥១នាក់ស្រី៣៥៧ប្រុស៣៩៤នាក់ ក្នុងនោះរាជធានីភ្នំពេញច្រើនជាងគេបន្ទាប់មកខេត្តព្រះសីហនុ កណ្តាល និងព្រៃវែង។



គួរបញ្ជាក់ថាគិតត្រឹមព្រឹក ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១កម្ពុជា មានអ្នកឆ្លងកូវីដ១៩សរុបចំនួន១២៦៤ នាក់ក្នុងនោះមានអ្នកជាសះស្បើយចំនួន៦២៣ នាក់និងអ្នកកំពុងព្យាបាលចំនួន៦៣៩ នាក់និងមានអ្នកស្លាប់០១ នាក់៕



អត្ថបទ៖ សំអឿន
សូមចុចអាន៖ ៤ ថ្ងៃជាប់គ្នា ខេត្តព្រះសីហនុមានអត្រាអ្នកឆ្លងកូវីដទាបបំផុត ថ្ងៃខ្លះគ្មានមួយករណី
-
សន្តិសុខសង្គម១ សប្តាហ៍ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច៥ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ១ ថ្ងៃ agoក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកូរ៉េខាងជើង ត្រៀមដាក់ពង្រាយកាំភ្លើងធំស៊េរីថ្មី នៅក្បែរព្រំដែន និងបង្អួតនាវាចម្បាំងខ្នាតយក្ស
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រព័ន្ធហ្វឹកហ្វឺនអាវុធជាអំណោយរបស់ឥណ្ឌា នឹងរួមចំណែកលើកកម្ពស់សមត្ថភាពកងទ័ពជើងគោកកម្ពុជា


