ព័ត៌មានអន្ដរជាតិ
រុស្ស៊ី អះអាងថា ខ្លួនបាញ់ស្ទាក់មីស៊ីលអង់គ្លេស២គ្រាប់ និងរ៉ុកកែតអាមេរិក៦គ្រាប់
កងកម្លាំងដែនអាកាសក្រុងមូស្គូ ស្ទាក់ចាប់បានមីស៊ីលគ្រូសរបស់អង់គ្លេស ចំនួន២គ្រាប់ និងរ៉ុកកែតអាមេរិក ៦គ្រាប់ ដែលបាញ់ដោយអ៊ុយក្រែនចូលក្នុងទឹកដីរុស្ស៊ី។ នេះបើយោងតាមរបាយការណ៍ក្រសួងការពារជាតិរុស្ស៊ី កាលពីថ្ងៃទី២១ខែវិច្ឆិកាឆ្នាំ២០២៤។

សេចក្ដីថ្លែងការណ៍របស់ក្រសួងការពារជាតិរុស្ស៊ី បានរៀបរាប់ថា៖ «ខែលការពារបាញ់ទម្លាក់មីស៊ីលគ្រូស Storm Shadow ចំនួន២គ្រាប់ ផលិតដោយចក្រភពអង់គ្លេស, រ៉ុកកែត Himars ចំនួន៦គ្រាប់ ផលិតដោយសហរដ្ឋអាមេរិក និងយានគ្មានមនុស្សបើកចំនួន ៦៧គ្រឿង»។
រូបថតនៃកម្ទេចកម្ទីជាក់ស្តែងពីមីស៊ីល Storm Shadow ត្រូវបានបង្ហោះដោយអ្នកសរសេរប្លុកយោធាគាំទ្ររុស្ស៊ីនៅលើបណ្ដាញទំនាក់ទំនង Telegram កាលពីថ្ងៃទី២០ខែវិច្ឆិកា។
ការបង្ហោះនៅលើ Telegram បានបញ្ជាក់ថា កម្ទេចកម្ទីត្រូវបានរកឃើញនៅក្នុងភូមិ Marino ក្នុងតំបន់ Kursk នៃប្រទេសរុស្ស៊ី។ យ៉ាងណា ក្រសួងការពារជាតិរុស្ស៊ី មិនបានប្រាប់កាលពីថ្ងៃទី២១ខែវិច្ឆិកាថា គ្រាប់មីស៊ីលត្រូវបានបាញ់ទម្លាក់នៅឯណានោះទេ។
សូមបញ្ជាក់ថា មីស៊ីល Storm Shadow ផលិតដោយក្រុមហ៊ុនប្រព័ន្ធមីស៊ីលអឺរ៉ុប MBDA ដែលបង្កើតឡើងរួមគ្នាដោយបារាំង អង់គ្លេស និងអ៊ីតាលី។
យោងតាម MBDA មីស៊ីល Storm Shadow ឬហៅថា SCALP មានទម្ងន់ ១,៣តោន អាចបាញ់រយៈចម្ងាយឆ្ងាយលើសពី ២៥០គីឡូម៉ែត្រ ហើយមានតម្លៃប្រមាណ ១លានដុល្លារក្នុង១គ្រាប់។ Storm Shadow ធ្លាប់ត្រូវបានប្រើប្រាស់នៅក្នុងតំបន់ឈូងសមុទ្រពែក្ស អ៊ីរ៉ាក់ និងលីប៊ី។
បន្ទាប់ពីការបាញ់មីស៊ីលលោកខាងលិចរបស់អ៊ុយក្រែន រុស្ស៊ីបានធ្វើការឆ្លើយតបដោយការបាញ់មីស៊ីល Oreshnik ល្បឿនលឿនជាងសំឡេង១០ដង។ លោក វ្ល៉ាឌីមៀរ ពូទីន មេដឹកនាំរុស្ស៊ី បានអះអាងថា ការវាយប្រហារនេះ គឺដើម្បីឆ្លើយតបទៅអ៊ុយក្រែន ដែលបាញ់មីស៊ីល ATACMS និង HIMARS ផលិតដោយសហរដ្ឋអាមេរិក និងមីស៊ីល Storm Shadow របស់ចក្រភពអង់គ្លេស ទៅលើទីតាំងយោធាក្នុងទឹកដីរុស្ស៊ីដែលអន្តរជាតិទទួលស្គាល់៕
ដោយ៖ ឈាង
ចុចអាន៖ មីស៊ីលរុស្ស៊ី បាញ់លើអ៊ុយក្រែន ជាមីស៊ីលហោះលឿនជាងសំឡេង១០ដង គ្មានអ្វីស្ទាក់ចាប់បាន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១៨ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៣ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


