ព័ត៌មានអន្ដរជាតិ
មីស៊ីលរុស្ស៊ី បាញ់លើអ៊ុយក្រែន ជាមីស៊ីលហោះលឿនជាងសំឡេង១០ដង គ្មានអ្វីស្ទាក់ចាប់បាន
តាមការបញ្ជាក់ពីមេដឹកនាំវិមានក្រឹមឡាំង វ្ល៉ាឌីមៀរ ពូទីន កាលពីថ្ងៃព្រហស្បតិ៍ទី២១ខែវិច្ឆិកាឆ្នាំ២០២៤, មីស៊ីលដែលរុស្ស៊ីបាញ់លើអ៊ុយក្រែនថ្មីៗនេះ គឺជាមីស៊ីលល្បឿនលឿនជាងសំឡេងរយៈចម្ងាយមធ្យម Oreshnik ដែលលើពិភពលោក គ្មានប្រព័ន្ធណាមួយអាចស្ទាក់ចាប់មីស៊ីលនេះបានទេ។

យោងតាមលោកពូទីន, Oreshnik គឺជាមីស៊ីលជំនាន់ថ្មីដ៏ទំនើប ធ្វើដំណើរលឿនជាងសំឡេង១០ដង ពោលគឺហោះក្នុងល្បឿន២.៥ទៅ៣គីឡូម៉ែត្រក្នុងមួយវិនាទី។
លោកអះអាងថា ការវាយប្រហារនេះ គឺដើម្បីឆ្លើយតបទៅអ៊ុយក្រែន ដែលបាញ់មីស៊ីល ATACMS និង HIMARS ផលិតដោយសហរដ្ឋអាមេរិក និងមីស៊ីល Storm Shadow របស់ចក្រភពអង់គ្លេស ទៅលើទីតាំងយោធាក្នុងទឹកដីរុស្ស៊ីដែលអន្តរជាតិទទួលស្គាល់។

ពាក់ព័ន្ធការសងសឹករបស់រុស្ស៊ី កងទ័ពអាកាសអ៊ុយក្រែនទទួលស្គាល់ថា ទីក្រុង Dnipro ពិតជាគោលដៅក្នុងការវាយប្រហារនោះមែន ហើយមិនមែនត្រឹមមីស៊ីល Oreshnik ប៉ុន្តែនៅមានមីស៊ីលជាច្រើនប្រភេទទៀត ដែលរុស្ស៊ីបាញ់មកដូចជា Kh-101 ជាដើម។
ស្របពេលជាមួយគ្នានោះដែរ លោក ពូទីន ព្រមានថា ប្រទេសណាក៏ដោយ ឲ្យតែផ្តល់អាវុធជួយអ៊ុយក្រែនយកមកបាញ់ចូលដីរុស្ស៊ី ទីក្រុងមូស្គូនឹងសងសឹក ដោយវាយប្រហារទីតាំងយោធារបស់ប្រទេសនោះវិញ។

ប្រធានាធិបតីរូបនេះព្រមានថា «យើងនឹងកំណត់គោលដៅ នៅពេលយើងធ្វើតេស្តប្រព័ន្ធមីស៊ីលថ្មីបំផុតបន្ថែមទៀត។ នេះគឺដោយសារតែមានការគំរាមកំហែងដល់សន្តិសុខរបស់សហព័ន្ធរុស្ស៊ីមិនចេះឈប់។ យើងជឿជាក់ថា យើងមានសិទ្ធិប្រើប្រាស់អាវុធប្រឆាំងទីតាំងយោធានៃប្រទេសទាំងឡាយណា ដែលអនុញ្ញាតឲ្យប្រើអាវុធរបស់ពួកគេប្រឆាំងនឹងទីតាំងរបស់យើង»។
មិនត្រឹមប៉ុណ្ណឹង លោកពូទីន ថែមទាំងបានចង្អុលចំឈ្មោះសហរដ្ឋអាមេរិក ផងដែរថា ជាអ្នកបំផ្លាញប្រព័ន្ធសន្តិសុខអន្តរជាតិ បង្កើនហានិភ័យនៃជម្លោះពិភពលោក៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ពូទីន គំរាមសងសឹកប្រទេសណាក៏ដោយ ឲ្យតែជួយអាវុធអ៊ុយក្រែន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២២ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២១ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


