ព័ត៌មានជាតិ
អាជ្ញាធរខណ្ឌកំបូលឈូសឆាយផ្លូវមួយខ្សែនៅសង្កាត់កន្ទោក ឱ្យពលរដ្ឋងាយស្រួលធ្វើដំណើរ
អាជ្ញាធរខណ្ឌកំបូលបាលដាក់គ្រឿងចក្រឈូសឆាយកៀរ និងកិនបង្ហាប់ផ្លូវមួយខ្សែដែលរងការខូចខាតដេីម្បីឱ្យប្រជាពលរដ្ឋងាយស្រួលធ្វេីដំណេីរ។

ផ្លូវមួយខ្សែជាប់នឹងរបងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុប ភ្នំពេញ ចាប់ពីភូមិស្ងួនពេជ្រ រហូតដល់ភូមិត្រពាំងឈូក ស្ថិតក្នុងភូមិស្ងួនពេជ្រ និងភូមិត្រពាំងឈូក សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ បានរងការខូចខាតជង្ហុក សំបុកមាន់ពិបាកដល់ប្រជាពលរដ្ឋធ្វេីដំណេីរក៏ដូចជាប្រកបរបរផ្សេងៗ។ ហេតុនេះ ទេីបនៅថ្ងៃសៅរ៍ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ទ្រី ណារ៉េត អភិបាលរង នៃគណ:អភិបាលខណ្ឌកំបូល បានដឹកនាំមន្រ្តីការិយាល័យសាធារណការ ដឹកជញ្ជូន អនាម័យ បរិស្ថាន និងសណ្ដាប់ធ្នាប់សាធារណ: និងអាជ្ញាធរសង្កាត់-ភូមិ បានធ្វើការឈូសឆាយកៀរសម្រួល និងកិនបង្ហាប់ផ្លូវដែលរងការខូចខាតដោយទឹកភ្លៀងនារដូវវស្សា ដើម្បីងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរ ។

អាជ្ញាធរបានឱ្យដឹងថា ផ្លូវខាងលេីនេះរងការខូចខាតដោយសារជំនន់ទឹកភ្លៀងនារដូវវស្សា ដោយសារតែពិបាកក្នុងការធ្វេីដំណេីររបស់ប្រជាលរដ្ឋ ទេីបអាជ្ញាធរដាក់គ្រឿងចក្រឈូសឆាយកៀរ កិនបង្ហាប់នឹងដាក់ឱ្យបងប្អូនធ្វេីដំណេីរមួយគ្រាសិន ៕

ដោយ៖សុខា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


