សន្តិសុខសង្គម
ក្រសួងដែនដីអំពាវនាវដល់គ្រប់ការដ្ឋានសំណង់ប្រើកន្ត្រកយោង និងដងស្ទូចត្រូវធានាសុវត្តិភាពដល់កម្មករ
ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់(ដ.ន.ស.)បានធ្វើការអំពាវនាវដល់គ្រប់ការដ្ឋានសំណង់ទាំងអស់ដែលប្រើកន្ត្រកយោង និងដងស្ទូចត្រូវធ្វើការពិនិត្យឡើងវិញនូវប្រព័ន្ធសុវត្ថិភាពនៃឧបករណ៍ទាំងនេះជាកំហិតដើម្បីធានាសុវត្ថិភាពការងារនៅតាមបណ្តាការដ្ឋានសំណង់នានា។

នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយដែលទើបទទួលបាននៅថ្ងៃទី២៥វិច្ឆិកា ក្រសួងរៀបចំដែនដីបានឱ្យដឹងថា ការអំពាវនាវនេះ បានធ្វើឡើងក្រោយពីមានឧបទ្ទវហេតុធ្លាក់កន្ត្រកយោងនៅការដ្ឋានសាងសង់អគារពាណិជ្ជកម្ម ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ដែលបានបណ្តាលឱ្យកម្មករចំនួន ០៥នាក់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ ។
ក្រុមការងារក្រសួងរៀបចំដែនដី បានចុះពិនិត្យស្រាវជ្រាវ និងធ្វើកោសល្យវិច័យករណីខាងលើឃើញថា មូលហេតុនៃឧបទ្ទវហេតុនេះគឺបណ្តាលមកពីក្រុមជាងជួសជុលកន្ត្រកយោងដែលជាប់គាំងពុំបានគោរពតាមវិធានប្រព័ន្ធសុវត្ថិភាពស្វ័យប្រវត្តិកន្ត្រកយោង។ ស្របតាមនីតិវិធីនៃច្បាប់ ក្រសួង ដ.ន.ស. បានធ្វើការផ្អាកការដ្ឋាននេះជាបណ្តោះអាសន្ន
និងតម្រូវឱ្យធ្វើការត្រួតពិនិត្យប្រព័ន្ធសុវត្ថិភាពកន្ត្រកយោងទាំងអស់ឡើងវិញដែលមាននៅក្នុងការដ្ឋាន និងត្រូវធ្វើការផ្លាស់ប្តូរប្រព័ន្ធសុវត្ថិភាពនៃកន្ត្រកយោងណាដែលហួសសុពលភាពក្នុងការប្រើប្រាស់។

ក្រសួងរៀបចំដែនដីបានបន្តថា ចំពោះករណីនេះម្ចាស់សំណង់ និងក្រុមហ៊ុនម៉ៅការសាងសង់ត្រូវបានតម្រូវឱ្យទទួលខុសត្រូវដោយស្មារតី សាមគ្គីភាព ស្របតាមបទប្បញ្ញត្តិនៃច្បាប់ស្តីពីសំណង់។ ទន្ទឹមនេះដើម្បីពង្រឹងសុវត្ថិភាពការងារនៅតាមបណ្តាការដ្ឋានសំណង់នានា ក្រសួង ដ.ន.ស.សូមអំពាវនាវដល់គ្រប់ការដ្ឋានទាំងអស់ដែលប្រើកន្ត្រកយោង និងដងស្ទូច
ត្រូវធ្វើការពិនិត្យឡើងវិញនូវប្រព័ន្ធសុវត្ថិភាពនៃឧបករណ៍ទាំងនេះជាកំហិត។

បន្ថែមពីនេះ ដើម្បីធានាគុណភាព និងសុវត្ថិភាពសំណង់ និងបង្ការគ្រោះថ្នាក់ជាយថាហេតុនៅពេលដំណើរការសាងសង់
ម្ចាស់សំណង់ និងក្រុមហ៊ុនសាងសង់ទាំងអស់ត្រូវមានក្រុមហ៊ុនត្រួតពិនិត្យ និងបញ្ជាក់សំណង់ដែលមានអាជ្ញាបណ្ណត្រឹមត្រូវដើម្បីធ្វើការត្រួតពិនិត្យ និងបញ្ជាក់ការងារសាងសង់របស់ខ្លួនស្របតាមលក្ខខណ្ឌនៃការអនុវត្តការងារសាងសង់ ដែលមានចែងក្នុងច្បាប់ស្តីពីសំណង់ និងអនុក្រឹត្យលេខ ២២៥ អនក្រ.បក ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ស្តីពីលក្ខខណ្ឌនិងនីតិវិធីនៃការត្រួតពិនិត្យនិងបញ្ជាក់សំណង់ និងត្រូវមានបុគ្គលទទួលខុសត្រូវ ផ្នែកសុវត្ថិភាពការដ្ឋានសំណង់ជាប្រចាំ៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៤ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
សន្តិសុខសង្គម៦ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់