ជីវិតកម្សាន្ដ
គេងសណ្ធាគារសុទ្ធតែលំដាប់ៗ តែ Lisa ត្រូវខ្មោចលង ៣យប់ជាប់ៗគ្នា(មានវីដេអូ)
កាលពីពេលថ្មីៗនេះ តារាចម្រៀងស្រីដ៏ល្បីល្បាញ Lisa សមាជិកក្រុម Blackpink បានចូលរួមនៅក្នុងកម្មវិធីសម្ភាសន៍មួយ ដែលនាងបានចែករំលែករឿងដ៏គួរឲ្យចាប់អារម្មណ៍។ ដោយសារតែ Lisa គឺជាជនជាតិថៃ ដែលមានជំនឿលើព្រលឹងខ្មោច ដូចនេះ រូបនាងក៏ធ្លាប់បានជួបខ្មោចដូចគ្នា ហើយក៏មានការភ័យខ្លាចផងដែរ។

នៅក្នុងនោះ តារាស្រីសញ្ជាតិថៃរូបនេះ បាននិយាយរៀបរាប់ថា ទើបតែថ្មីៗនេះ នាងបានជួបរឿងចម្លែកមួយនៅពេលដែលទៅសម្រាកនៅក្នុងសណ្ធាគារមួយកន្លែងរយៈពេល៣យប់។ នៅពេល Lisa កំពុងគេង បានឮសម្លេងគោះទ្វារកណ្ដាលអាធ្រាតនៅបន្ទប់របស់នាង។

អ្វីដែលធ្វើឲ្យរូបនាង ភ័យទៀតនោះគឺ សម្លេងគោះទ្វារនេះ កើតឡើងជាប់ៗគ្នាគ្រប់រយៈពេល៣យប់ ដែលធ្វើការស្នាក់នៅ ហើយវាក៏បានកើតឡើងរាល់ពេលកណ្ដាលអាធ្រាតនៅម៉ោង ១ ២ ដូចគ្នាទៀតផង។ ក្រោយមក Lisa ឆ្ងល់ថា មានអ្វីកើតឡើង បានជានាងជួបរឿងបែបនេះ ហើយនាងទើបតែដឹងថា នាងបានគេងបែរមុខទៅមាត់ទ្វារ។

ទន្ទឹមនឹងនោះ Lisa ក៏បានប្រាប់ដែរថា តាមជំនឿ ឬហុងស៊ុយ គេមិនឲ្យគេងមុខបែរទៅមាត់ទ្វារនោះទេ ព្រោះវាជាផ្លូវដែលងាយស្រួលភ្ជាប់ទំនាក់ទំនងទៅនឹងពពួកអរូប ឬខ្មោច នេះឯង។ ជាពិសេស រូបនាងក៏បាននិយាយដែរថា នាងជឿថា រឿងបែបនេះ ឬក៏ខ្មោច មាននៅគ្រប់ទីកន្លែងមិនថានៅប្រទេសណានោះទេ៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច១ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


