ព័ត៌មានជាតិ
កម្លាំងអាវុធហត្ថរាជធានី ចេញ ការពារ ត្រួតពិនិត្យ និងត្រៀមអន្តរាគមន៍ នៅតាមទីតាំង ដាក់ឲ្យធ្វើចត្តាឡីស័ក និងសម្រាកព្យាបាលអ្នកជំងឺឆ្លងកូវីដ-១៩
ក្នុងអំឡុងពេលជាង១សប្ដាហ៍នេះ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចូលរួម សហការប្រចាំការ២៤ម៉ោងលើ២៤ម៉ោងដើម្បី ការពារ ត្រួតពិនិត្យ និងត្រៀមអន្តរាគមន៍ នៅតាមទីតាំង ដាក់ឲ្យធ្វើចត្តាឡីស័ក និងសម្រាកព្យាបាលអ្នកជំងឺឆ្លងកូវីដ-១៩ (COVID-19) ក្នុងរាជធានីភ្នំពេញ ដែលមកទល់ថ្ងៃទី1៤ខែមីនា ឆ្នាំ2021នេះ មានជាង100ទីតាំង ។




មន្ត្រីអាវុធហត្ថរាជធានីភ្នំពេញដែលដាក់គោលដៅប្រចាំការតាមកន្លែងធ្វើចត្តាឡីស័កជាង១០០ទីតាំងនៅក្នុងរាជធានីបានអោយដឹងមុននេះបន្តិចថា កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចូលរួម សហការប្រចាំការ២៤ម៉ោង លើ២៤ម៉ោងដើម្បី ការពារ ត្រួតពិនិត្យ និងត្រៀមអន្តរាគមន៍ នៅតាមទីតាំង ដាក់ឱ្យធ្វើចត្តាឡីស័ក និងសម្រាកព្យាបាលអ្នកជំងឺឆ្លងកូវីដ-១៩ (COVID-19) ដោយមានភាពម៉ត់ចត់បំផុតដោយធានាបាននូវសណ្តាប់ធ្នាប់និងសុវត្ថិភាពជូនពួកគាត់។ អាវុធហត្ថរាជធានីបានប្រើប្រាស់កម្លាំងជិត1000នាក់ បែងចែកជា3វេនការពារ ទាំងយប់ទាំងថ្ងៃគឺ មានមុខ២៤ម៉ោងលើ២៤ម៉ោងគ្រប់ទីតាំងធ្វើចត្តាឡីស័កក៍ដូចទីតាំងសម្រាកព្យាបាល៕



អត្ថបទ៖វិមាន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៧ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា២ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា៦ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន


