ព័ត៌មានអន្ដរជាតិ
វៀតណាម នឹងរំលាយចោលក្រសួងចំនួន ៥
រដ្ឋាភិបាលវៀតណាម បានប្រកាសពីគម្រោងរំលាយចោលក្រសួងចំនួន៥ ដោយយកទៅច្របាច់បញ្ចូលជាមួយក្រសួងនានាវិញ ក្នុងការរុះរើទ្រង់ទ្រាយធំ ដើម្បីពង្រឹងសមត្ថភាពប្រព័ន្ធនយោបាយ។

តាមការចុះផ្សាយរបស់ VN Express នៅថ្ងៃអង្គារទី៣ខែធ្នូ, ប្រធានគណៈកម្មាធិការមជ្ឈិមបក្សលោក Le Minh Hung និយាយថា ក្នុងគម្រោង, ក្រសួងផែនការនិងវិនិយោគ នឹងត្រូវច្របាច់បញ្ចូលជាមួយក្រសួងហិរញ្ញវត្ថុ, ក្រសួងដឹកជញ្ជូននឹងច្របាច់បញ្ចូលជាមួយក្រសួងសំណង់, ក្រសួងព័ត៌មាននិងទំនាក់ទំនងនឹងដាក់បញ្ចូលជាមួយក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា, ក្រសួងធនធានធម្មជាតិនិងបរិស្ថាន ត្រូវដាក់បញ្ចូលជាមួយក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ ចំណែកក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ចនឹងត្រូវរំលាយ ហើយផ្ទេរភារកិច្ចទៅឲ្យក្រសួងដទៃទៀត។
មិនត្រឹមប៉ុណ្ណឹង ក្នុងសេចក្តីប្រកាសដែលធ្វើឡើងអំឡុងសន្និសីទកាលពីចុងសប្តាហ៍, សូម្បីរដ្ឋសភា ក៏នឹងត្រូវរំលាយគណៈកម្មការចំនួន៤ចោលផងដែរ។

មិនត្រឹមថ្នាក់ជាតិឡើយ សូម្បីថ្នាក់ក្រោមជាតិ ក៏នឹងមានការរុះរើដូចគ្នា ហើយគណៈកម្មាធិការនិងភ្នាក់ងារបក្សទាំងអស់ ត្រូវតែពិនិត្យរចនាសម្ព័ន្ធថ្មីរបស់ខ្លួនឲ្យបានស្រេចបាច់ រួចបញ្ជូនរបាយការណ៍ទៅគណៈកម្មាធិការដឹកនាំ ឲ្យបានមុនថ្ងៃទី៣១ខែធ្នូឆ្នាំនេះ។
របាយការណ៍ចុងក្រោយនឹងត្រូវពិនិត្យដោយការិយាល័យនយោបាយនៅថ្ងៃទី២៨ខែកុម្ភៈឆ្នាំ២០២៥ មុនត្រូវអនុម័តដោយគណៈកម្មាធិការមជ្ឈិមបក្សនៅខែមីនា៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ សាលក្រមចុងក្រោយ! គ្មានការលើកលែងទោសប្រហារជីវិតឡើយ ចំពោះអតីតសេដ្ឋិនីវៀតណាម ករណីឆបោក

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុលសងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែងពីអំណាច រហូតពេលនេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ក្រោយធ្លាយសារសំឡេង ផែថងថាន ប្រឈមរឿងសំខាន់៣ លំបាករើខ្លួនរួច