ព័ត៌មានជាតិ
ជនសង្ស័យ២នាក់ លួចម៉ូតូរត់ទៅជាប់អន្ទាក់ នៅខេត្តមណ្ឌលគិរី
កម្លាំងអធិការដ្ឋាននគរបាលក្រុងបានលុង បានសហការជាមួយ កម្លាំងអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ បានធ្វើការឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីចោរកម្ម(លួចម៉ូតូប្រជាពលរដ្ឋ) នៅវេលាម៉ោង ១៤និង៤៤នាទី កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ ត្រង់ចំណុច ភោជនីយដ្ឋានម្លិះ៧៧ ស្ថិតនៅក្នុងភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី ដោយមានការសម្របសម្រួលនីតិវិធីពីលោក លាង អ៊ូ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរី។
សមត្ថកិច្ចនគរបាលបានឲ្យដឹងថា ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ទី១-ឈ្មោះ សឹង ល័ក្ខ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី មុខរបរកម្មករសំណង់ និងទី២-ឈ្មោះ ម៊ាច សុខហេង ភេទប្រុស អាយុ១៨ឆ្នាំ ជន ជាតិខ្មែរ មានទីនៅភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី មុខរបរកម្មករ សំណង់។ ក្រោយការឃាត់ខ្លួនសមត្ថកិច្ចបានដកហូតសម្ភារៈរួមមាន ម៉ូតូចំនួន១គ្រឿង ម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៦ ឡើង តែម២០១៩ គ្មាន ស្លាកលេខ។
បច្ចុប្បន្នជនសង្ស័យរួមនិង វត្ថុតាងកំពុងឃាត់ខ្លួនយកមករក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងបានលុង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តចាត់វិធានការទៅតាមផ្លូវច្បាប់៕
អត្ថបទ៖ វុទ្ធឦសាន
សូមចុចអាន៖ បង្កប់ថ្នាំញៀនចូលមណ្ឌលចត្តាឡីស័កត្រូវសមត្ថកិច្ចឃាត់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្ពុជា ជាមេកន្ទ្រាញគ្រងលើអត្រាស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍ខ្ពស់ជាងគេនៅអាស៊ាន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ពាក់ព័ន្ធការទន្ទ្រានយកដីរដ្ឋ នឹងត្រូវបញ្ចប់តួនាទី
-
KPT+៣ ថ្ងៃ ago
ខ្លះៗពីទិវាកុហក ១ មេសា ឬ April Fools’ Day
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រុមហ៊ុនអ្នកឧកញ៉ា គិត ម៉េង ប្រកាសបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មីមួយទៀតនៅខេត្តកណ្តាល
-
ចរាចរណ៍៥ ថ្ងៃ ago
បឋម៖ រថភ្លើងបុករថយន្ដក្រុងដឹកអ្នកដំណើររបួសច្រើននាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ៊ីស្រាអែល វាយប្រហារកម្ទេចស្ថានកុងស៊ុលអ៊ីរ៉ង់ សម្លាប់ទាំងមេទ័ពកំពូល
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
លម្អិតហេតុការណ៍រន្ធត់ កប៉ាល់ដឹកកុងតឺន័រ បុកបាក់ស្ពាននៅទីក្រុង Baltimore
-
ចរាចរណ៍៧ ថ្ងៃ ago
មន្ត្រីសុរិយោដីម្នាក់ស្រវឹងបើករថយន្ត ឡើងសួនច្បារ ខណៈវាស់ជាតិអាល់កុលឃើញ១.៥៥mg/L