ជីវិតកម្សាន្ដ
តារាប្រុស ៣ដួង លេងស្ទាយល៍ខោភ្លីសេ ច្រឡំសំពត់ មើលទៅប្លែកម្យ៉ាងម្នាក់
ថ្មីៗនេះអ្នកគាំទ្រនិងទស្សនិកជន ហាក់មានការចាប់អារម្មណ៍ទៅលើកំពូលតារាចម្រៀងចាស់-ក្មេង ៣ដួង ដែលបានជ្រើសរើសស្ទាយល៍លេងខ្លួនតាមរយ:ការស្លៀកពាក់ប្លែកនោះ គឺស្លៀកខោភ្លីសេខ្មៅច្រឡំសំពត់ឡើងច្រៀងលើឆាកតន្ត្រី។

១. កំពូលតារាចម្រៀងរៀមច្បង លោក ព្រាប សុវត្ថិ កាលពីថ្មីៗនេះបានជួបដៃគូចាស់ជាមួយអ្នកនាង ម៉េង កែវពេជ្ជតា និងអ្នកស្រីហ៊ឹម ស៊ីវន ដោយលោកលេងស្ទីលប្លែក គឺស្លៀកខោភ្លីសេខ្មៅច្រឡំសំពត់អាវធំ ស្បែកជើងខ្មៅកវែងឡើងច្រៀងនៅឆាកបង្កការចាប់អារម្មណ៍ និងប្លែកភ្នែកសម្រាប់អ្នកគាំទ្រព្រទាំងទស្សនិកជន។

២. តារាចម្រៀងរ៉េបលោកម៉ាន់ វណ្ណដា ដោយតារាវ័យក្មេងរូបនេះកាលពីថ្មីៗនេះ ក៏លេងស្ទីលខោភ្លីសេខ្មៅ អាវធំស្បែកជើងខ្មៅកវែងផងដែរដែរ ខណ:អ្នកគាំទ្ររបស់វណ្ណដា នាំគ្នាសរសើរថាលោកពូកែតែងខ្លួនប្លែកៗមិនធ្វើឲ្យគេសាំទៅវិញ។

៣. តារាចម្រៀងរ៉េមលោក G-Devith មិនខុសពីតារាទាំង ២ដួង ខាងលើទេកន្លងមកលោកតែងស្លៀកឈុតស្រដៀងសំពត់ឡើងច្រៀងតាមបណ្តាឆាកប្រគុំតន្ត្រីនានា។ នេះក៏មិនមែនទើបតែម្ដងដែរ ពោលគឺគេបានឃើញជាញឹកញាប់ណាស់ដែលលោក ងួន ចាន់ដេវីត ហៅ G-Devith បានស្លៀកពាក់បែបនេះ។

ជាមួយគ្នានៃការលេងស្តាយល៍ស្លៀកពាក់ស្រដៀងគ្នា ពីតារាចម្រៀងជើងចាស់-វ័យក្មេងទាំង ៣ដួង ខាងលើនេះ ក៏ត្រូវបានអ្នកគាំទ្រយល់ថាជារសជាតិថ្មីប្លែកភ្នែកផងដែរ សម្រាប់អ្នកសិល្ប:ដែលតែងតែជ្រើសរើសការតុបតែងខ្លួន ទៅតាមសម័យកាលដើម្បីបម្រើអារម្មណ៍ទស្សនិកជនអ្នកគាំទ្រ៕ អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


