កីឡា
កម្ពុជា ចាញ់ សិង្ហបុរី ធ្វើឲ្យក្តីសង្ឃឹមតិចឡើងវគ្គ៤ក្រុមចុងក្រោយ
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាមិនអាចរកបានពិន្ទុឡើយសម្រាប់ការប្រកួតទី២ បន្ទាប់ពីយកចាញ់ម្ចាស់ផ្ទះ សិង្ហបុរី ដោយលទ្ធផល ១-២ វគ្គសន្សំពិន្ទុក្នុងពូល A ពានរង្វាន់ ASEAN Championship យប់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤។
គ្រាប់បាល់២គ្រាប់របស់សិង្ហបុរីកើតឡើងដោយកំហុសបច្ចេកទេសអ្នកចាំទី វីរៈ ដារ៉ា នៅដើមវគ្គទី១ ហើយ១គ្រាប់របស់កម្ពុជារកបានដោយ សៀង ចន្ធា នៅវគ្គទី២។

លទ្ធផលនេះបានធ្វើឲ្យកម្ពុជាមានសង្ឃឹមតិចតូចប៉ុណ្ណោះក្នុងការឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយសារការប្រកួត២លើកចុងក្រោយគឺប៉ះ ទីម័រខាងកើត និងចុងក្រោយប៉ះក្រុមខ្លាំងថៃដែលពិបាករកពិន្ទុ។
ប្រវត្តិប្រកួត៩លើករបស់កម្ពុជាក្នុងពាន ASEAN Championship គឺធ្លាក់ត្រឹមវគ្គសន្សំពិន្ទុក្នុងពូល
- ឆ្នាំ១៩៩៦ ចាញ់ទាំង៤ប្រកួត គ្មានពិន្ទុ
- ឆ្នាំ២០០០ ឈ្នះ១ និងចាញ់៣ រកបាន៣ពិន្ទុ (ឈ្នះឡាវ ៣-០)
- ឆ្នាំ២០០២ ឈ្នះ១ និងចាញ់៣ រកបាន៣ពិន្ទុ (ឈ្នះ ហ្វីលីពីន ១-០)
- ឆ្នាំ២០០៤ ចាញ់ទាំង៤ គ្មានពិន្ទុ
- ឆ្នាំ២០០៨ ចាញ់ទាំង៣ គ្មានពិន្ទុ
- ឆ្នាំ២០១៦ ចាញ់ទាំង៣ គ្មានពិន្ទុ
- ឆ្នាំ២០១៨ ឈ្នះ១ និងចាញ់៣ រកបាន៣ពិន្ទុ (ឈ្នះ ឡាវ ៣-១)
- ឆ្នាំ២០២០ ឈ្នះ១ និងចាញ់៣ រកបាន៣ពិន្ទុ (ឈ្នះឡាវ ៣-០)
- ឆ្នាំ២០២២ ឈ្នះ២ និងចាញ់២ រកបាន៦ពិន្ទុ (ឈ្នះហ្វីលីពីន ៣-២ និងឈ្នះ ព្រុយណេ ៥-១)
- ឆ្នាំ២០២៤?

អត្ថបទ៖ វីរបុត្រ
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


