ព័ត៌មានជាតិ
លោក ប៉ែន បូណា ថា រាជរដ្ឋាភិបាល ផ្តល់ឱកាសយុវជនត្រូវចាប់យកឱកាសដើម្បីក្លាយជាមូលធនមនុស្ស
រាជរដ្ឋាភិបាលបានផ្តល់ឱកាសគ្រប់បែបយ៉ាងដល់យុវជនក្នុងការសិក្សា ដូច្នេះយុវជនត្រូវចាប់យកឱកាសដើម្បីក្លាយជាមូលធនមនុស្សដ៏មានប្រយោជន៍សម្រាប់ប្រទេសជាតិទៅថ្ងៃអនាគត តាមមុំទី១ នៃយុទ្ធសាស្ត្របញ្ចកោណ ដែលដាក់ចេញដោយរាជរដ្ឋាភិបាល នីតិកាលទី៧ ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត។

នេះគឺជាការគូសបញ្ជាក់របស់លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ក្នុងឱកាសអញ្ជើញធ្វើបាឋកថាស្តីពីការចូលរួមរបស់យុវជនដើម្បីឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ដល់សាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តកំពង់ឆ្នាំង កាលពីរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ ដោយមានការនិមន្ត និងអញ្ជើញចូលរួមពីព្រះទេពមុនី សុខ ថាន ព្រះប្រធានសាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជខេត្តកំពង់ឆ្នាំង រួមទាំងសាស្រ្តាចារ្យ សមណនិស្សិត និងនិស្សិតប្រមាណជិត ២០០ អង្គ/នាក់។

ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានបន្តថា យុវជនសម័យបច្ចុប្បន្នមានសំណាងជាងរៀមច្បងជំនាន់មុនឆ្ងាយណាស់។ លោក ថាពួកគេមិនត្រឹមតែរស់នៅក្នុងសុខសន្តិភាពប៉ុណ្ណោះទេ ប៉ុន្តែមានឱកាសគ្រប់បែបយ៉ាងក្នុងការសិក្សា។ ជាក់ស្តែង សាលារៀនមាននៅគ្រប់ទិសទី តាំងពីថ្នាក់មតេយ្យសិក្សា បឋមសិក្សា រហូតដល់ថ្នាក់ឧត្តមសិក្សា។ ដូច្នេះ នៅសល់តែក្មួយៗជាយុវជនខ្លួនឯងដែលត្រូវខិតខំ ចាប់យកឱកាសដើម្បីក្លាយខ្លួនជាមូលធនមនុស្សដែលមានចំណេះជំនាញមួយយ៉ាងតិចក្នុងជីវិត ហើយចេះឱ្យប្រាកដ ចេះទាំងជំនាញរឹង និងជំនាញទន់ មានសីលធម៌ល្អ និងសុខភាពល្អ។

លោក ប៉ែន បូណា ក៏បានកត់សម្គាល់ទៀតថា និស្សិតដែលរៀននៅពុទ្ធិកសាកលវិទ្យាល័យប្រាកដជាមានឱកាសច្រើនជាងសាកលវិទ្យាល័យឯទៀតក្នុងការទទួលបានការអប់រំផ្នែលសីលធម៌ ដោយសារកម្មវិធីសិក្សាមានបញ្ចូលការអប់រំបែបពុទ្ធចក្រ។ សីលធម៌គឺជាផ្នែកមួយយ៉ាងសំខាន់ដើម្បីក្លាយខ្លួនជាមូលធនមនុស្ស។
បាឋកថានេះធ្វើឡើង ក្នុងគោលបំណងដើម្បីពង្រឹងការយល់ដឹងដល់សមណនិស្សិត និស្សិត អំពីគោលនយោបាយជាតិ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ នៃរដ្ឋសភា និងលើកទឹកចិត្តសមណនិស្សិត និស្សិតក្នុងការអភិវឌ្ឍមូលធនមនុស្សដ៏មានសក្តានុពល ដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណ អាណត្តិទី៧ នៃរដ្ឋសភា រួមទាំងលើកកម្ពស់ការចូលរួមអភិវឌ្ឍសង្គមជាតិ ឱ្យសម្រេចបានចក្ខុវិស័យឆ្នាំ២០៥០ ក្លាយជាប្រទេសដែលមានចំណូលខ្ពស់៕
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


