សេដ្ឋកិច្ច
ក្រុមហ៊ុនអន្តរជាតិ ២៣ ចូលរួមដាក់ស្ដង់ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា
ក្រុមហ៊ុនបរទេសចំនួន ២៣ បានចូលរួមដាក់ស្ដង់ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា (CTE) ដែលក្រសួងពាណិជ្ជកម្មបានរៀបចំរយៈពេល ៤ ថ្ងៃ ចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២៤ ដែលបានបង្ហាញអំពីការចាប់អារម្មណ៍របស់បណ្តាប្រទេសនានានៅក្នុងតំបន់ និងសកលលោកក្នុងការមកតាំងបង្ហាញនូវផលិតផលរបស់ខ្លួនក៏ដូចជាឱកាសនៃការស្វែងរកដៃគូរពាណិជ្ជកម្មក្នុងស្រុកដើម្បីពង្រីកអាជីវកម្ពុជារបស់ខ្លួននៅកម្ពុជាផងដែរ។

ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា រៀបចំធ្វើឡើងក្នុងគោលបំណងតាំងបង្ហាញផលិតផលមានគុណភាពខ្ពស់របស់កម្ពុជា ទំនិញនាំចេញ-នាំចូលសំខាន់ៗ និងសេវាកម្មដែលមានលក្ខណៈពិសេស របស់បណ្តាអ្នកផ្គត់ផ្គង់ជុំវិញពិភពលោក។
លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មមានប្រសាសន៍ថា នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា ក្រសួងពាណិជ្ជកម្មបានសម្របសម្រួលជូនក្រុមហ៊ុនសហគ្រាស ធុនតូច និងមធ្យម សហគមន៍ សហព័ន្ធ ក្រសួងស្ថាប័ន ស្ថានទូត សរុបចំនួន ១៦៦ ក្នុងនោះមាន ២៣ ជាក្រុមហ៊ុនបរទេស និងស្ថានទូត សរុបស្ដង់ចំនួន ២៤៦ ស្ដង់ ដែលមាន ៤១ ស្ដង់ជាទំនិញនាំចូល និងសេវាកម្មមកពីបរទេសមកពីប្រទេសឥណ្ឌូនេស៊ី ចិន ថៃ វៀតណាម ម៉ាឡេស៊ី សិង្ហបុរី សាធារណរដ្ឋកូរ៉េ ឥណ្ឌា អូស្ត្រាលី និងប៉ាគីស្ថាន។

ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា ឆ្នាំ ២០២៤ នឹងដាក់បង្ហាញផលិតផលជាច្រើនរួមមាន ផលិតផលសម្រាប់ការនាំចេញរបស់កម្ពុជា ផលិតផលកម្មន្តសាល ផលិតផលសិប្បកម្ម ផលិតផលកសិកម្ម និងសេវាកម្ម។
ក្រៅពីនេះ ក៏មានការតាំងបង្ហាញផលិតផល និងលក់ទំនិញ, វេទិកាពាណិជ្ជកម្មឌីជីថលលើកទី១ និងពិព័ណ៍អនឡាញ វេទិកាពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-កូរ៉េ កម្មវិធីជំនូបពាណិជ្ជកម្មស្ដីពីការអភិវឌ្ឍទីផ្សារផលិតផលសក្ដានុពលកម្ពុជា វេទិកាស្ដីពីការនាំចេញរបស់កម្ពុជា។
គិតត្រឹមរយៈពេល ១១ ខែ ឆ្នាំ ២០២៤ ទំហំពាណិជ្ជកម្មកម្ពុជា-អន្តរជាតិសម្រេចបានទឹកប្រាក់ប្រមាណ ៥០,៤៥ ប៊ីលានដុល្លារអាមេរិក ក្នុងនោះការនាំចេញប្រមាណ ២៤,៣៤ ប៊ីលានដុល្លារ កើនឡើង ១៤,៣៦% និងការនាំចូល ២៦,១ ប៊ីលានដុល្លារ កើនឡើង ១៧,៤៧% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣៕


អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៥ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៥ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


