ព័ត៌មានជាតិ
ប្រតិភូក្រសួងមហាផ្ទៃ ជួបពិភាក្សាជាមួយក្រុមហ៊ុនចំនួន៦ នៅប្រទេសចិន ពាក់ព័ន្ធការអភិវឌ្ឍស្តង់ដារសុវត្ថិភាព
ប្រតិភូក្រសួងមហាផ្ទៃ បានជួបពិភាក្សាការងារជាមួយក្រុមហ៊ុនចំនួន៦ នៅទីក្រុងហ្សឺជែជ័ង ខេត្តហឺប៉ី ប្រទេសចិន ពាក់ព័ន្ធនឹងការអភិវឌ្ឍស្ដង់ដារសុវត្ថិភាពទីក្រុង។ ប្រតិភូក្រសួងមហាផ្ទៃ ដឹកនាំដោយលោក ទូច វិសាលសុខ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងលោក អ៊ូ វណ្ណា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជានាយករងខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី ស សុខា។

ជំនួបពពិភាក្សានេះ បានធ្វើឡើងកាលរសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ ដែលមានក្រុមហ៊ុនសហគ្រាសចំនួន៦ រួមមាន៖ ក្រុមប្រឹក្សាអន្តរជាតិចិនសម្រាប់ការលើកកម្ពស់សាជីវកម្មពហុជាតិ ក្រុមហ៊ុន Hebei Guodun Security Services Group Co., Ltd. ក្រុមហ៊ុន Shanghai Forward Digital Technology Co.,Ltd. ក្រុមហ៊ុន iSoftStone Information Technology (Group) Co., Ltd. ក្រុមហ៊ុន Hebei Zezong Human Resources Service Co.,Ltd និងក្រុមហ៊ុន ALLGRAND GROUP។

ប្រធានបទសំខាន់ៗ ដែលត្រូវបានលើកយកមកពិភាក្សាក្នុងជំនួបរវាងប្រតិភូក្រសួងមហាផ្ទៃ និងក្រុមហ៊ុនចិន គឺផ្ដោតទៅលើការអភិវឌ្ឍស្តង់ដារសុវត្ថិភាព ការណែនាំអំពីសុវត្ថិភាពឆ្លាតវៃ ការបណ្តុះបណ្តាលសុវត្ថិភាពវេទិកាគ្រប់គ្រង អភិវឌ្ឍន៍ឧស្សាហកម្មក្នុងយុគសម័យឌីជីថល និងបញ្ញា ការអភិវឌ្ឍសេដ្ឋកិច្ចក្នុងយុគសម័យថ្មីនៃការលើកកម្ពស់ផលិតភាពគុណភាពថ្មី របៀបបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងដោយផ្តោតលើសហគ្រាសឌីជីថល និងសេវាកម្ម IT, និងយុទ្ធសាស្ត្រអនុវត្តសម្រាប់ស្វ័យប្រវត្តិកម្ម ភាពវៃឆ្លាតទិន្នន័យ ព្រមទាំងសេណារីយ៉ូភាពវៃឆ្លាត៕

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


