KPT+
ជួបវិបត្តិអត់ការងារធ្វើយូរពេក គួរធ្វើបែបណា?
នេះជាឆ្នាំដ៏អាក្រក់បំផុតសម្រាប់មនុស្សគ្រប់គ្នា ព្រោះមានបុគ្គលិកជាច្រើនដែលបានបាត់បង់ការងារ ថៅកែខាតបង់ចំណូលឬត្រូវបិទអាជីវកម្ម ព្រោះតែជំងឺរាតត្បាតបានវាយលុកពាសពេញពិភពលោក។ ទោះបីជាមានអារម្មណ៍ស្រពេចស្រពិល ដែលទទួលបានព័ត៌មានមិនច្បាស់លាស់ យ៉ាងណាក៏ដោយ ក៏ត្រូវតែផ្ដល់កម្លាំងចិត្តនិងឲ្យខ្លួនឯងបានសម្រាកខ្លះដែរ។
១. ឲ្យខ្លួនឯងតូចចិត្តចុះ
ជាការពិតដែលយើងត្រូវតែទុកឲ្យខ្លួនឯងសោកសៅ តាមអារម្មណ៍។ ប៉ុន្តែត្រូវគិតថា នេះមិនមែនជាភាពសោកសៅអវិជ្ជមានទេ។ លោក Dave Knight ពន្យល់ថា “ យើងមិនគួរដាក់ទណ្ឌកម្មខ្លួនឯង ដោយអារម្មណ៍បែបនោះទេ” បន្ទាប់ពីមានដំណឹងអាក្រក់ យើងអាចកំពុងគិតច្រើន ដោយការដាក់សម្ពាធលើខ្លួនឯង។
បញ្ហាប្រឈមច្រើនតែទាក់ទងនឹងអារម្មណ៍ដែលយើងមិនចង់បាន ឬខ្លាច។ ប៉ុន្តែអ្វីក៏ដោយ ដែលយើងកំពុងមានអារម្មណ៍ គ្រប់យ៉ាងនឹងស្ងប់ស្ងាត់មិនខាន។
២. កុំបន្ទោសខ្លួនឯង
ហេតុអ្វីជាខ្ញុំ? តើខ្ញុំអាចធ្វើអ្វីបានល្អជាងនេះ? ទាំងនេះគឺជាគំនិតបំផ្លិចបំផ្លាញដែលមាននៅក្នុងចិត្តរបស់យើង ការពឹងផ្អែកលើគំនិតណាមួយ មិនបានធ្វើឲ្យយើងប្រែជាល្អឡើយ។ Knight និយាយថា គ្រប់រឿងទាំងអស់មិនតែងតែមានហេតុផលទេ។ លោកពន្យល់ថា “ អ្នកមិនគួរស្ដីបន្ទោសខ្លួនឯង ចំពោះអ្វីដែលបានកើតឡើងទេ” ។
យើងមិនអាចគ្រប់គ្រងលើពិភពខាងក្រៅទេ មានតែនៅក្នុងភាពពិតដែលបង្កើតឡើងដោយខ្លួនឯងប៉ុណ្ណោះ ដែលយើងគិតថា យើងអាចគ្រប់គ្រងព្រឹត្តិការណ៍ខាងក្រៅបាន។
បើយើងបន្ទោសខ្លួនឯងក្នុងពេលកំពុងតែមានបញ្ហាប្រឈម យើងនឹងមានភាពតានតឹងថប់បារម្ភនិងធ្លាក់ទឹកចិត្ត។

៣. ពិចារណាថាតើយើងមានជំនាញអ្វីខ្លះក្នុងខ្លួន
បើមិនយកពេលវេលាដើម្បីចុចផ្អាកលើជីវិតរបស់យើងទេ នោះយើងមិនដឹងថាខ្លួនឯងមានជំនាញពិសេសអ្វីក្នុងខ្លួនឡើយ។ លោក Knight និយាយថា ” ការបើកចំហចំពោះការអភិវឌ្ឍន៍ខ្លួនឯង និងវិជ្ជាជីវៈ តែងនាំយើងឆ្ពោះទៅរកផ្លូវមួយដែលយើងមិនចង់ចុះទៅពីមុន ” ។
៤. កុំឲ្យប្រាក់ជំរុញយើង
ជាការពិត ប្រាក់នឹងក្លាយជាក្ដីកង្វល់មួយ ជាទូទៅរឿងនេះតែងតែមានក្នុងពេលមានវិបត្តិអត់ការងារធ្វើ។ សីលធម៌និងរបៀបដែលយើងកំណត់ខ្លួនឯង មិនគួរពឹងផ្អែកលើប្រាក់ដែលយើងរកបាននោះទេ។ បើអាចកាត់បន្ថយប្រាក់ មិនគិតប្រាក់ជាធំ នោះយើងអាចចំណាយពេលច្រើនជាមួយគ្រួសារឬរបស់របរផ្សេងទៀតដែលចង់ធ្វើ។
មុនពេលស្វែងរកការងារ គួរតែពិនិត្យឡើងវិញនូវ ការចង់បាន និងមិនចង់បាននៅក្នុងជីវិត ។
៥. កុំក្រឡេកមើលទៅក្រោយ
កុំព្យាយាមវិលត្រឡប់ទៅរកមូលហេតុដែលយើងត្រូវបានគេបញ្ឈប់ពីការងារ។ បើរឿងនេះ ធ្វើឲ្យយើងមានអារម្មណ៍ក្រៀមក្រំនិងតូចចិត្ត។
នៅពេលដែលយើងកំពុងតែស្ថិតក្នុងចន្លោះពិបាក ដាច់ខាតត្រូវឆ្ពោះទៅមុខ ហើយកុំមើលទៅក្រោយ នាំតែមានអារម្មណ៍មិនល្អ។
យើងមិនអាចផ្លាស់ប្ដូរគ្រប់យ៉ាងបានទេ មានតែការគ្រប់គ្រងលើអ្វីដែលយើងកំពុងធ្វើក្នុងពេលបច្ចុប្បន្ននេះប៉ុណ្ណោះ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ដាក់ឈ្មោះអាជីវកម្មយ៉ាងណាអាចទាក់ទាញចំណាប់អារម្មណ៍ខ្លាំង
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


