ព័ត៌មានអន្ដរជាតិ
ទីក្រុងហូជីមិញ កំណត់គោលដៅប្រើរថយន្តក្រុងអគ្គិសនី ១០០% នៅឆ្នាំ២០៣០
ទីក្រុងហូជីមិញនៃប្រទេសវៀតណាម គ្រោងនឹងផ្លាស់ប្តូរបណ្តាញរថយន្តក្រុងសាធារណៈទាំងអស់របស់ខ្លួនទៅជារថយន្តថាមពលអគ្គិសនី និងបៃតងនៅឆ្នាំ២០៣០ ហើយចាប់ផ្ដើមបង្កើតផ្លូវរថយន្តក្រុងអគ្គិសនីថ្មីនៅឆ្នាំ២០២៥។

គំនិតផ្តួចផ្តើមនេះ ស្នើឡើងដោយគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ ស្របតាមការផ្លាស់ប្តូរថាមពលបៃតងជាតិ និងគោលដៅកាត់បន្ថយការបំភាយឧស្ម័ន។
ក្រុមរថយន្តក្រុងបច្ចុប្បន្នរបស់ហូជីមិញ មានរថយន្តជាង ២ ២០០គ្រឿង ក្នុងនោះមាន ៥៥០គ្រឿងដែលដំណើរការដោយអគ្គិសនី ឬឧស្ម័នធម្មជាតិ (CNG)។ រថយន្តក្រុងម៉ាស៊ូតដែលមានអាយុលើសពី១៥ឆ្នាំ នឹងត្រូវជំនួសដោយរថយន្តថាមពលអគ្គិសនី ឬថាមពលបៃតងនៅចន្លោះឆ្នាំ២០២៥ និង២០២៩។ នៅឆ្នាំ២០៣០ ផ្លូវទាំងអស់នឹងមានតែការប្រើប្រាស់រថយន្តថាមពលអគ្គិសនី ឬថាមពលបៃតង។
ដើម្បីគាំទ្រដល់ការផ្លាស់ប្តូរ ទីក្រុងហូជីមិញ នឹងសាងសង់ស្ថានីយសាកថ្មនៅតាមដេប៉ូ និងចំណតរថយន្ត ដោយផ្តល់ប្រាក់កម្ចីការប្រាក់ទាបសម្រាប់ការទិញរថយន្តក្រុងអគ្គិសនី និងផ្តល់ការឧបត្ថម្ភធនសម្រាប់ស្ថានីយ៍សាកថ្ម និងការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ CNG៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់


