ព័ត៌មានជាតិ
ដំណើរទស្សនកិច្ចពលរដ្ឋតាមព្រំដែន ក្នុងតំបន់ខេត្តប៉ែកឦសាន ឈានដល់ទីបញ្ចប់
ដំណើរទស្សនកិច្ចពលរដ្ឋក្នុងតំបន់ប៉ែកឦសាននៃប្រទេសកម្ពុជា បានឈានដល់ទីបញ្ចប់ប្រកបដោយជោគជ័យ ក្រោយរៀបចំឡើងសរុបទាំងអស់ចំនួន ១១ លើក ដែលដំណើរទស្សនកិច្ចនេះជាគំនិតផ្តួចផ្តើមពីសម្ដេចធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

ដំណើរទស្សនកិច្ចទាំង ១១ លើក ដែលរៀបចំឡើងក្រោមការដឹកនាំ និងសម្របសម្រួលរបស់លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងដោយមានការចូលរួម និងគាំទ្ររៀបចំពីអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល និងរដ្ឋលេខាធិការដ្ឋានទទួលបន្ទុកកិច្ចការព្រំដែន បានជូនប្រជាពលរដ្ឋសរុបចំនួន ២,៤០០ នាក់ (ពីរពាន់បួនរយនាក់) ទៅកាន់តំបន់ក្រវាត់ព្រំដែនកម្ពុជាក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង រតនគិរី និងខេត្តមណ្ឌលគិរី។
ដោយឈរលើគោលការណ៍ «ចុះឈ្មោះមុនចូលរួមមុន» សម្រាប់ដំណើរការរៀបចំ ក្រុមការងារបានទទួលការចុះឈ្មោះរបស់ប្រជាពលរដ្ឋសរុបចំនួន ៤,៤០៦នាក់ ដែលចំនួននេះបានបង្ហាញសន្ទុះមួយដ៏មានសារៈសំខាន់បង្ហាញពីការចូលរួម ក៏ដូចជាទឹកចិត្តស្រលាញ់និងជំនឿទុកចិត្តមកលើរាជរដ្ឋាភិបាល ក្នុងការការការពារអធិបតេយ្យភាពបូរណភាពទឹកដីកម្ពុជា ដោយប្រជាពលរដ្ឋពុំជឿឡើយលើការឃោសនាអកុសលអគតិរបស់ក្រុមមួយចំនួនតូច ដែលតែងតែប្រើព័ត៌មានបំភ្លៃដោយចេតនាទុច្ចរិត ដើម្បីបង្កចលាចលក្នុងសង្គម និងធ្វើឲ្យប្រជាពលរដ្ឋមានការភ័ន្តច្រឡំលើរដ្ឋាភិបាល។


ការចូលរួមនេះក៏បានបង្ហាញអំពីសាមគ្គីភាពជាធ្លុងយ៉ាងរឹងមាំទាំងនៅថ្នាក់ជាតិ និងសហគមន៍មូលដ្ឋាន ដល់ប្រជាជាតិនិងសហគមន៍អន្តរជាតិដើម្បីឱ្យបានឃើញថាកម្ពុជាមានការអភិវឌ្ឍផ្នែកសង្គមសេដ្ឋកិច្ច និងជាពិសេសគឺភាពជាម្ចាស់ប្រទេសក្នុងការការពារបូរណភាពទឹកដីដោយមានការចូលរួមពីប្រជាពលរដ្ឋ។ទាំងនេះគឺជាកម្លាំងចលករមួយដ៏សំខាន់ក្នុងការចូលរួមគាំទ្រដើម្បីឲ្យរដ្ឋាភិបាលដឹកនាំការអនុវត្តផែនការនានាសំដៅអភិវឌ្ឍសង្គមសេដ្ឋកិច្ចនិងលើគ្រប់វិស័យក្នុងសង្គម ព្រមទាំងលើកកម្ពស់ជីវភាពរស់របស់ប្រជាជនឱ្យកាន់តែមានការរីកចម្រើនមានភាពសម្បូរណ៍សប្បាយថែមទៀតក្នុងគោលដៅប្រែក្លាយកម្ពុជាឱ្យទៅជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់ត្រឹមឆ្នាំ ២០៥០។
ដំណើរទស្សនកិច្ចទៅតំបន់ប៉ែកឦសាននៃប្រទេសកម្ពុជា ក៏ធ្វើឡើងផ្តោតលើការផ្តល់សុវត្ថិភាពពេញលេញជូនប្រជាពលរដ្ឋដែលចូលរួម ទាំងពេលទៅនិងពេលត្រលប់មកផ្ទះវិញ ដើម្បីឱ្យទទួលបាននូវបទពិសោធន៍ល្អ ភាពសប្បាយរីករាយ ឱកាសបង្កើនភាពស្និទស្នាល សាមគ្គីជាគ្រួសារកម្ពុជាតែមួយបន្ថែមទៀត និងផ្តល់ចំណេះដឹងថ្មីៗស្តីពីការគ្រប់គ្រងតំបន់ក្រវាត់ព្រំដែន និងការការពារយ៉ាងរឹងមាំនូវអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់កម្ពុជាយើង។

សកម្មភាពរៀបចំដំណើរទស្សនកិច្ចនេះ ទទួលបានការសាទរពីព្រះសង្ឃ ប្រជាពលរដ្ឋ និងយុវជនទាំងអស់ដែលបានចូលរួម ហើយត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយទាំងក្នុងនិងក្រៅប្រទេសកម្ពុជា។ ទស្សនកិច្ចនេះត្រូវបានចាត់ទុកជាដំណើរទស្សនកិច្ចកម្រ ព្រោះជាទស្សកិច្ចពលរដ្ឋលើកដំបូងបង្អស់សម្រាប់កម្ពុជា ឬអាចថាក្នុងតំបន់ទាំងមូលក៏ថាបាន ហើយបានក្លាយជាសក្ខីកម្មរស់ដោយប្រជាពលរដ្ឋដ៏សំខាន់ស្តីពីការពិតនិងស្ថានភាពជាក់ស្តែងលើកិច្ចការព្រំដែន ការគ្រប់គ្រងនិងការពារទឹកដីរបស់រាជរដ្ឋាភិបាលកម្ពុជា។ ដំណើរទស្សនកិច្ចពលរដ្ឋនេះបានក្លាយជាទឡ្ហីករណ៍ដ៏សំខាន់ជម្រះអស់មន្ទិលទាំងឡាយជុំវិញការងារព្រំដែន ហើយបញ្ជាក់ពីភាពច្បាស់លាស់ប្រាកដប្រជា និងឆន្ទៈមុះមុតរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបន្តបេសកកម្ម ការពារអធិបតេយ្យភាពជាតិ បូរណភាពទឹកដី ព្រមទាំងក្នុងការបន្តធានាសុខសន្តិភាព និងស្ថិរភាពសង្គម-សេដ្ឋកិច្ចសម្រាប់ជាប្រយោជន៍ដល់ជាតិ និងប្រជាជនកម្ពុជាទាំងអស់៕
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


