ជីវិតកម្សាន្ដ
តារាចម្រៀងជើងចាស់អ្នកស្រី សួន ចន្ថា តស៊ូការលំបាក ១២ឆ្នាំ ដើរច្រៀងដើម្បីរកលុយព្យាបាលជំងឺប្តី
តារាចម្រៀងជើងចាស់អ្នកស្រីសួន ចន្ថា កន្លងមកធ្លាប់បានទម្លាយប្រាប់ឱ្យដឹងយ៉ាងកម្សត់ថា រាល់ថ្ងៃអ្នកស្រីខំធ្វើការងារនិងដើរច្រៀងតាមហាងពេលយប់ គឺដើម្បីរកលុយព្យាបាលជំងឺប្តី ដែលបានធ្លាក់ខ្លួនឈឺមានរយ:ពេលច្រើនឆ្នាំមកនេះ។

បើគិតមកដល់ពេលនេះ អ្នកស្រី សួន ចន្ថា ដែលគេស្គាល់ថាជាតារាស្រីជើងចាស់ល្បីឈ្មោះមួយរូប រួមជំនាន់នឹងអ្នកស្រី ហ៊ឹម ស៊ីវន ក៏ដូចជាអ្នកនាង ប៉ែន សុផានី ជាដើម បានប្រឡូកសិល្បៈ ៣០ឆ្នាំហើយ។ មិនតែប៉ុណ្ណោះអ្វីដែលកត់សម្គាល់ អ្នកស្រីនៅតែមានទឹកដមសំឡេងពិរោះក្រអួនក្រអៅ បំពេរអារម្មណ៍អ្នកស្តាប់គ្រប់វ័យ។
អ្នកស្រី សួន ចន្ថា បានបង្ហោះរូបភាពអមខ្លឹមសារថា “១២ឆ្នាំមកហេីយ ទោះលំបាកប៉ុណ្ណាក៏ក្នុងនាមអូនជាប្រពន្ធ អូនអំណត់តស៊ូមេីលថែបងជានិច្ច ប្តីសម្លាញ់ បើទោះអូនកំពុងបំពេញការងារមែនពិត តែអូននៅតែគិតដល់មនុស្សសំខាន់របស់អូន សូមទេវតាមបីបាច់ថែរក្សាបងសូមឆាប់ជា”។
បើតាមការបង្ហើបឱ្យដឹងពីតារាចម្រៀងអ្នកនាង សួនចន្ថា កាលពីកន្លងមក ស្វាមីរបស់គាត់មានជំងឺទឹកនោមផ្អែមនិងលើសឈាម។ តាមរយ:ដំណឹងនេះដែរ គេឃើញមានអ្នកគាំទ្រនិងសិល្បករសិល្បការិនីខ្មែរមួយចំនួនបានសម្តែងការអាណិតអាសូរព្រមទាំងជូនពរដល់ស្វាមីអ្នកនាង សួន ចន្ថា ឆាប់ជាសះស្បើយពីជំងឺផងដែរ។
យ៉ាងណាមិញ កន្លងមកតារាចម្រៀងចាស់វង្សារូបនេះ ក៏ពុំធ្លាប់ត្អូញត្អែរពីខ្សែជីវិតដ៏លំបាកលំបិនរបស់ខ្លួននោះដែរ ក្រៅពីលើកទឹកចិត្តខ្លួនបន្តដំណើរទៅមុខ ក៏ដូចជាបង្ហាញក្តីអាណិតអាសូរ និងចិត្តស្រលាញ់ចំពោះស្វាមី។

គួរជម្រាបថា អ្នកស្រី សួន ចន្ថា ដែលមានឈ្មោះពិត សុិន សុវណ្ណចន្ថា បានចាប់អាជីពសិល្បៈតាំងពីឆ្នាំ១៩៩៤ បន្ទាប់ពី ប្រឡងជាប់លេខ១ ក្នុងកម្មវិធីប្រលងចម្រៀងនៅបាត់ដំបង អំឡុងឆ្នាំ១៩៩១ ។ ឈានជើងចូលសិល្បៈភ្លាម តារាចម្រៀងជើងចាស់រូបនេះ ក៏ត្រូវបានគេស្គាល់និងល្បីឈ្មោះ ដោយសារតែផ្ទុះការគាំទ្រខ្លាំងជាមួយបទដំបូងបង្អស់របស់អ្នកស្រី គឺបទ “ចង្វាក់មីហ្គាឌិន” និងបានផ្លាស់ទ្រនំផលិតកម្មជាបន្តបន្ទាប់។ អំឡុងឆ្នាំ១៩៩៨ អ្នកស្រី ក៏សាងភាពល្បីលាញថែមទៀត និងមានការស្គាល់ តាមរយៈបទ “កាមទេពស្នេហ៍” ដែលជាស្នាដៃនិពន្ធរបស់លោក ហ្វៃ សំអាង ចម្រៀងដែលដាក់បញ្ចូលក្នុងភាពយន្តចាក់បញ្ចាំងលើប៉ុស្តិ៍ទូរទស្សន៍ TV3 ៕ អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានជាតិ៦ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៤ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


