ជីវិតកម្សាន្ដ
អ្នកនាង សួន ចន្ថា ទម្លាយថា ដើរច្រៀងតាមហាងពេលយប់ រកលុយព្យាបាលជំងឺប្តី
តារាចម្រៀងជើងចាស់អ្នកនាង សួន ចន្ថា បានទម្លាយប្រាប់ឲ្យដឹងយ៉ាងកម្សត់ថា រាល់ថ្ងៃអ្នកនាងដើរច្រៀងតាមហាងពេលយប់ ដើម្បីរកលុយព្យាបាលជំងឺប្តីដែលធ្លាក់ខ្លួនឈឺមានរយៈពេលប៉ុន្មានកន្លងមកនេះ។

បើតាមការបញ្ជាក់ពីអ្នកនាង សួន ចន្ថា បានថ្លែងប្រាប់ផេកសិល្បករកម្ពុជារបស់តារាសម្ដែងលោក អ៊ឹម ជីវ៉ា ថា «ការពិតជីវិតបងស្រី សួន ចន្ថា អ៊ីចឹងសោះ គឺអាណិតគាត់ណាស់! ដើរច្រៀងតាមហាងពេលយប់ ដើម្បីរកលុយព្យាបាលជំងឺប្តី។ ពេលឮគាត់និយាយ គឺអាណិតណាស់ គាត់ថា អូនហើយពេលខ្លះបងខ្វះខាត សុខចិត្តលួចយំម្នាក់ឯង មិនឲ្យអ្នកណាដឹងឡើយ។

លោក អ៊ឹម ជីវ៉ា បានដកស្រង់សម្ដីអ្នកនាង សួន ច ន្ថា មកនិយាយទៀតថា គេឃើញបងសប្បាយ ថាធាតុពិតបងហត់ណាស់ប្អូនអើយ បងចាស់ហើយ បងក៏ចង់សម្រាកដែរ តែបើបងឈប់ច្រៀងផង បងមានលុយមកពីណា បងលាក់រឿងនេះយូរហើយ។ ហ៊ឺ…! ឆ្ងល់ណាស់ គាត់ល្បីយូរហើយ ហេតុអ្វីឃើញច្រៀងតាមហាងរាល់យប់មិនឈប់សោះ ការពិតគឺអ៊ីចឹងសោះ អាណិតគាត់ណាស់។

ដោយឡែកបើតាមការបង្ហើបឲ្យដឹងពីតារាចម្រៀងអ្នកនាង សួន ចន្ថា កន្លងមក ស្វាមីរបស់គាត់មានជំងឺទឹកនោមផ្អែម និងលើសឈាម។

តាមរយៈដំណឹងនេះដែរ គេឃើញមានអ្នកគាំទ្រ និងសិល្បករ-សិល្បការិនីខ្មែរមួយចំនួន បានសម្ដែងការអាណិតអាសូរ ព្រមទាំងជូនពរដល់ស្វាមីអ្នកនាង សួន ចន្ថា ឆាប់ជាសះស្បើយពីជំងឺផងដែរ៕
អត្ថបទ ៖ ចាន់រ៉ា



-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៥ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


