ព័ត៌មានអន្ដរជាតិ
ថៃ ឲ្យពលរដ្ឋឈប់៥ថ្ងៃឆ្លងឆ្នាំ និងរំពឹងទាញចំណូល ១,៨ពាន់លានដុល្លារពីទេសចរណ៍
កំណើនទេសចរណ៍នាអំឡុងពិធីបុណ្យឆ្លងឆ្នាំថ្មីនៅប្រទេសថៃ ត្រូវបានគេរំពឹងថានឹងបង្កើតចំណូលប្រមាណ ១,៨ពាន់លានដុល្លារ ខណៈរដ្ឋាភិបាលប្រទេសសេដ្ឋកិច្ចធំជាងគេទីពីរនៅអាស៊ីអាគ្នេយ៍នេះ បានប្រកាសថ្ងៃឈប់សម្រាកនៅទូទាំងប្រទេសរយៈពេល៥ថ្ងៃ រាប់ចាប់ពីថ្ងៃទី២៨ខែធ្នូឆ្នាំ២០២៤ដល់ថ្ងៃទី១ខែមករាឆ្នាំ២០២៥។

ប្រធានមន្ទីរទេសចរណ៍ លោក Thapanee Kiatphaibool បាននិយាយថា ចំនួនភ្ញៀវទេសចរបរទេសក្នុងអំឡុងពេលចូលឆ្នាំថ្មីឆ្នាំ២០២៥ ត្រូវបានប៉ាន់ប្រមាណថាមាន ១,៥៦លាននាក់ កើនឡើង ១៦% ដែលបង្កើតប្រាក់ចំណូលប្រមាណ ៤៥ពាន់លានបាត កើនឡើង ២០%។
ទេសចរណ៍ក្នុងស្រុកនឹងចូលរួមចំណែកធំនៅក្នុងកំណើននេះ ដោយមានភ្ញៀវជាតិថៃប្រមាណ ៤,៤១លាននាក់ កើនឡើង ២៩% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ពួកគេនឹងបង្កើតប្រាក់ចំណូលសម្រាប់វិស័យទេសចរណ៍ចំនួន ១៧ពាន់លានបាត កើនឡើង ៣០%។
កត្តាជាច្រើន ត្រូវបានគេរំពឹងថានឹងជំរុញកំណើននេះ ដូចជា «ភាពងាយស្រួលនៃការធ្វើដំណើរ» រួមទាំងការលើកលែងទិដ្ឋាការសម្រាប់ប្រទេសចំនួន៩៣ និងនីតិវិធីចូលប្រទេសដែលមានលក្ខណៈងាយស្រួល។
លោក Kiatphaibool បានប្រាប់ថា ការបើកដំណើរការផ្លូវហោះហើរថ្មីយ៉ាងហោចណាស់ចំនួន៣០ ពីទីផ្សារសំខាន់ៗដូចជា ចិន កូរ៉េខាងត្បូង តៃវ៉ាន់ ឥណ្ឌា ស្កែនឌីណាវៀ និងបារាំង នឹងពង្រឹងភាពងាយស្រួលបន្ថែមទៀត។
ការកើនឡើងប្រជាប្រិយភាពរបស់ថៃជាទិសដៅចូលឆ្នាំថ្មី ក៏ជាកត្តាជំរុញដ៏សំខាន់ផងដែរ។ ថៃ ត្រូវបានទទួលស្គាល់ដោយប្រព័ន្ធផ្សព្វផ្សាយពិភពលោក ដូចជា Condé Nast Traveler ដែលបានចាត់ចំណាត់ថ្នាក់ក្នុងចំណោមកន្លែងល្អបំផុតទាំង២០ របស់ពិភពលោកសម្រាប់ពិធីបុណ្យចូលឆ្នាំថ្មី។
មួយវិញទៀត ដើម្បីដោះស្រាយកង្វល់អំពីតម្លៃសំបុត្រយន្តហោះខ្ពស់ រដ្ឋាភិបាលថៃកំពុងសហការជាមួយក្រុមហ៊ុនអាកាសចរណ៍ចំនួន៦ ផ្តល់ការបញ្ចុះតម្លៃ ៣០% លើផ្លូវទេសចរណ៍ពេញនិយម រួមមាន Chiang Mai, Chiang Rai, Krabi, Phuket, Samui, Udon Thani, Ubon Ratchathani និង Khon Kaen៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


