ព័ត៌មានអន្ដរជាតិ
មេដឹកនាំអ៊ុយក្រែន៖ នាយករដ្ឋមន្ត្រីស្លូវ៉ាគី ជួយរុស្ស៊ីរកលុយធ្វើសង្គ្រាម
នាយករដ្ឋមន្រ្តីស្លូវ៉ាគី លោក Robert Fico ត្រូវបានលោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែន ចោទប្រកាន់ថាចង់ «ជួយ» លោក Vladimir Putin ដោយបន្តការនាំចូលឧស្ម័នពីប្រទេសរុស្ស៊ី។

លោក Zelensky បាននិយាយកាលពីថ្ងៃចន្ទទី២៣ធ្នូថា មេដឹកនាំសហភាពអឺរ៉ុបបានសង្កេតឃើញថា លោក Fico ដែលបានទៅធ្វើទស្សនកិច្ចនៅទីក្រុងមូស្គូកាលពីថ្ងៃអាទិត្យ បានជំទាស់នឹងរឿងកាត់បន្ថយការពឹងផ្អែកថាមពលពីរុស្ស៊ី ដែល«មានន័យថា គាត់ចង់ជួយលោក ពូទីន រកប្រាក់ដើម្បីផ្តល់មូលនិធិដល់សង្រ្គាម និងធ្វើឲ្យអឺរ៉ុបចុះខ្សោយ»។
មេដឹកនាំអ៊ុយក្រែន បានសរសេរសារនៅលើបណ្ដាញសង្គម X ថា៖ «យើងជឿថា ជំនួយបែបនេះដល់ ពូទីន គឺជារឿងអសីលធម៌»។
ស្លូវ៉ាគី ពឹងផ្អែកខ្លាំងលើឧស្ម័នរបស់រុស្ស៊ី ហើយបានលើកឡើងពីក្តីបារម្ភអំពីលទ្ធភាពនៃការបាត់បង់ការផ្គត់ផ្គង់ បន្ទាប់ពីកិច្ចសន្យាសម្រាប់ការដឹកជញ្ជូនឧស្ម័នឆ្លងកាត់អ៊ុយក្រែន ផុតកំណត់នៅថ្ងៃទី៣១ខែធ្នូឆ្នាំ២០២៤។
អ៊ុយក្រែន បានបញ្ជាក់យ៉ាងច្បាស់ថា ខ្លួននឹងមិនបន្តកិច្ចសន្យាជាមួយរុស្ស៊ីឡើយ។
លោក Zelensky បានប្រាប់ថា៖ «យើងបានផ្តល់ជូនគាត់នូវដំណោះស្រាយទាក់ទងនឹងសំណងសក្តានុពលសម្រាប់ស្លូវ៉ាគី សម្រាប់ការខាតបង់ពីការដឹកជញ្ជូនរបស់រុស្ស៊ី ក៏ដូចជាជម្រើសសម្រាប់ការដឹកជញ្ជូនឧស្ម័នផ្សេងទៀត មិនមែនពីរុស្ស៊ី តាមសំណើរបស់គណៈកម្មការអឺរ៉ុប»។
លោក Zelensky បានបន្ថែមថា៖ «លោក Fico មិនចង់បានសំណងសម្រាប់ស្លូវ៉ាគីទេ។ ហើយគាត់មិនចង់សហការជាមួយគណៈកម្មការអឺរ៉ុបឡើយ»។
អ្នកនាំពាក្យ វិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃចន្ទថា៖ «នេះគឺជាស្ថានភាពដ៏លំបាកមួយ ដែលទាមទារឲ្យមានការយកចិត្តទុកដាក់កាន់តែខ្លាំងឡើង»។
លោក Fico គឺជាមេដឹកនាំអឺរ៉ុបមួយរូបក្នុងចំណោមមេដឹកនាំអឺរ៉ុបមួយចំនួន ដែលលោក ពូទីន បានរក្សាចំណងមិត្តភាពជាមួយ ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីនៅឆ្នាំ២០២២លើអ៊ុយក្រែន។
ដំណើរទស្សនកិច្ចនៅរុស្ស៊ីរបស់នាយករដ្ឋមន្ត្រីស្លូវ៉ាគី ដែលជាសមាជិកអង្គការណាតូ និងសហភាពអឺរ៉ុប មិនត្រូវបានគេប្រកាសជាមុនទេ។
បន្ទាប់ពីទស្សនកិច្ច លោក Fico បាននិយាយថា កិច្ចប្រជុំកាលពីថ្ងៃអាទិត្យ គឺជាការឆ្លើយតបទៅនឹងលោក Zelensky ប្រឆាំងនឹងការដឹកជញ្ជូនឧស្ម័នឆ្លងកាត់អ៊ុយក្រែនទៅកាន់ទឹកដីស្លូវ៉ាគី។
លោក Fico បានឲ្យដឹងថា លោក ពូទីន បានបញ្ជាក់ពីការត្រៀមខ្លួនរួចហើយ ដើម្បីបន្តផ្គត់ផ្គង់ឧស្ម័នទៅកាន់លោកខាងលិច និងស្លូវ៉ាគី ទោះអ៊ុយក្រែនមិនព្រមបន្តកិច្ចសន្យាក៏ដោយ។
លោក Fico ក៏បានប្រកាសដែរថា មេដឹកនាំទាំង២ក៏បានផ្លាស់ប្តូរទស្សនៈស្តីពីជម្លោះនៅអ៊ុយក្រែន និងលទ្ធភាពនៃការបញ្ចប់សង្គ្រាមដោយសន្តិវិធី៕
ដោយ៖ ឈាង
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


