Connect with us

ព័ត៌មានអន្ដរជាតិ

២១​ស្លាប់ក្នុងហិង្សានយោបាយ​នៅម៉ូសំប៊ិក​ ក្រោយ​តុលាការ​កំពូល​សម្រេច​ក្តី​

បានផុស

នៅ

អំពើហិង្សា​នយោបាយ​កំពុង​​​ផ្ទុះ​ឡើង​​គួរឲ្យ​ព្រួយបារម្ភ​នៅ​ប្រទេស​ម៉ូសំប៊ិក (Mozambique) ​ក្នុង​តំបន់​អាហ្វ្រិក​ខាងកើត បន្ទាប់ពីតុលាការកំពូលរបស់ប្រទេសនេះបានបញ្ជាក់ថា គណបក្ស​កាន់​អំណាច​ Frelimo ជាអ្នកឈ្នះការបោះឆ្នោតកាលពីថ្ងៃទី៩ខែតុលា ដែលបង្កឲ្យមានជម្លោះរវាងអ្នកប្រឆាំង​ និង​មាន​មនុស្សយ៉ាងហោចណាស់២១នាក់​បានស្លាប់​ រួមទាំងមន្រ្តីប៉ូលិសពីរនាក់ផង​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
(រូបភាព៖ AP)

រដ្ឋមន្ត្រីមហាផ្ទៃម៉ូសំប៊ិក លោក Pascoal Ronda បានប្រាប់សន្និសីទសារព័ត៌មាននៅទីក្រុង Maputo កាលពីល្ងាចថ្ងៃអង្គារថា រលកនៃអំពើហិង្សានិងការលួចប្លន់​បាន​ផ្ទុះ​ឡើង​ខ្លាំង​ដោយការប្រកាសរបស់តុលាការមួយថ្ងៃមុននេះ។ អ្នកគាំទ្រវ័យក្មេងភាគច្រើនដែលមិនពេញចិត្តចំពោះការបាត់បង់បេក្ខភាព លោក Venancio Mondlane ដែលទទួលបានតែ​២៤% ខណៈលោក Daniel Chapo​ Chapo ដែលតុលាការសម្រេចថាលោកនឹងក្លាយជាប្រធានាធិបតីបន្ទាប់ទទួលបាន៦៥% ។

ការសម្រេចរបស់តុលាការបានបណ្ដាលឲ្យមានអំពើហិង្សាចំនួន២៣៦​ករណីទូទាំងប្រទេសក្នុងរយៈពេល២៤ម៉ោងចុងក្រោយ ដែលបណ្តាលឱ្យមានអ្នកស្លាប់ចំនួន​២១​នាក់ ក្នុងនោះមានសមាជិកប៉ូលិស​ពីរនាក់ផងដែរ។ លើសពីនេះជន​ស៊ីវិល​១៣​នាក់ និង​ប៉ូលិស ១២​នាក់​បាន​រង​របួសផងដែរ។ រថយន្តចំនួន​២៥​គ្រឿងត្រូវបានដុតបំផ្លាញក្នុងនោះមានរថយន្តប៉ូលិសចំនួន​២គ្រឿង ប៉ុស្តិ៍​ប៉ូលិស​១១កន្លែង និង​ពន្ធនាគារ​មួយ​ត្រូវ​បាន​វាយ​ប្រហារ និង​បំផ្លិចបំផ្លាញ ហើយ​អ្នក​ទោស ៨៦នាក់​ត្រូវ​បាន​ដោះលែង។

គួរបញ្ជាក់ថា ភាព​តានតឹង​នេះបានកើតឡើងកាន់ខ្លាំង​​ភ្លាមៗ ​បន្ទាប់​ពី​ការ​ប្រកាស​របស់តុលាការធ្វើ​ឡើង។ ប្រទេស​ដែល​មាន​ប្រជាជន​៣៤​លាន​នេះនាក់​បាន​ឈាន​ដល់​ការ​បោះឆ្នោត​សកល​កាលពី​ថ្ងៃ​ទី​៩ ខែ​តុលា។ អ្នកគាំទ្ររបស់ លោកMondlane ដែលជាបក្សប្រឆាំងភាគច្រើនជាយុវជនរាប់សែននាក់ ចាប់តាំងពីពេលនោះមក បានដើរតាមផ្លូវ និងធ្វើការតវ៉ាដែលនាំឲ្យមានការប៉ះទង្គិចគ្នាជាមួយកងកម្លាំងសន្តិសុខ។ ការតវ៉ាទាំងនោះបានបណ្ដាលឲ្យមនុស្សជាង ១៥០ នាក់បានស្លាប់ដោយសារអំពើហិង្សាក្រោយការបោះឆ្នោតចាប់តាំងពីលទ្ធផលដំបូងត្រូវបានប្រកាសដោយស្ថាប័នបោះឆ្នោតរបស់ប្រទេសនេះ៕

(រូបភាព៖ AP)
(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម