ព័ត៌មានអន្ដរជាតិ
ផលិតកម្មរថយន្តជាសកលរបស់ Toyota បន្តធ្លាក់ចុះ ១០ ខែជាប់ៗគ្នា ទោះការលក់កើនឡើង
ក្រុមហ៊ុនផលិតរថយន្តជប៉ុន Toyota Motor បានឱ្យដឹងនៅថ្ងៃពុធនេះថា ការផលិតរថយន្តជាសកលរបស់ក្រុមហ៊ុនបានបន្តធ្លាក់ចុះនៅខែវិច្ឆិកា ដែលជាការធ្លាក់ចុះនៅខែទី១០ជាប់ៗគ្នា ទោះបីជាការលក់នៅទូទាំងពិភពលោកបានកើនឡើងដោយសារតែតម្រូវការរឹងមាំនៅសហរដ្ឋអាមេរិក និងចិន ក៏ដោយ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

Toyota បានផលិតរថយន្តចំនួន ៨៦៩ ២៣០ គ្រឿងនៅទូទាំងពិភពលោកនៅខែវិច្ឆិកា ដោយធ្លាក់ចុះ ៦,២ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន និងធំជាងការធ្លាក់ចុះ ០,៨ ភាគរយ កាលពីខែតុលា។
ផលិតកម្មនៅទីផ្សារសំខាន់ៗ ដូចជាសហរដ្ឋអាមេរិក ចិន និងជប៉ុន សុទ្ធតែបានធ្លាក់ គ្រាន់តែថា ការធ្លាក់ចុះនៅចិនហាក់បានស្រាកស្រាន្តខ្លាំង ធៀបនឹងខែតុលា។
ផ្ទុយទៅវិញ ការលក់កើនឡើងនៅខែវិច្ឆិកា ដែលជាកំណើន២ខែជាប់ៗគ្នា។ Toyota បានកត់ត្រាពីកំណើននៃការលក់ ១,៧ ភាគរយ ឬសរុបប្រមាណ ៩២០ ៥៦៩ គ្រឿង នៅខែវិច្ឆិកា។

ប៉ុន្តែ ចន្លោះពីខែមករាដល់ខែវិច្ឆិកា ផលិតកម្មរថយន្តសកលរបស់ Toyota មានការថយចុះ ៥,២ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ត្រឹមចំនួនប្រហែលសរុប ៨,៧៥ លានគ្រឿង ខណៈការលក់ក្នុងរយៈពេលដូចគ្នា បានធ្លាក់ចុះ ១,២ ភាគរយ។
គួរគូសបញ្ជាក់ថា ការធ្លាក់ចុះនៃផលិតកម្មរថយន្តរបស់ Toyota កើតឡើងចំពេលដែលមានការប្រកួតប្រជែងកាន់តែខ្លាំងពីក្រុមហ៊ុនផលិតរថយន្តផ្សេងៗ ជាពិសេសលើវិស័យរថយន្តអគ្គិសនីរបស់ក្រុមហ៊ុនចិន៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


