ព័ត៌មានអន្ដរជាតិ
ត្រាំ ប្រកាសប្រហារជីវិតឃាតករ និងអ្នកប្រព្រឹត្តបទល្មើសរំលោភសេពសន្ថវៈ ពេលចូលកាន់តំណែង
ឆ្លើយតបទៅលោក ចូ បៃដិន ដែលសម្រេចបន្ថយទោសដល់អ្នកជាប់ទោសប្រហារជីវិតសហព័ន្ធ, ប្រធានាធិបតីជាប់ឆ្នោតអាមេរិក ដូណាល់ ត្រាំ បានប្រកាសប្រើធម៌ក្តៅពេលលោកចូលកាន់តំណែងខែក្រោយ ដោយបញ្ជាក់ថា លោកនឹងបញ្ជាឲ្យក្រសួងយុត្តិធម៌អនុវត្តទោសប្រហារជីវិតខ្លាំងក្លាបំផុតចំពោះឃាតករ អ្នកប្រព្រឹត្តបទល្មើសរំលោភសេពសន្ថវៈ និង «ពពួកបិសាច»។

កាលពីថ្ងៃទី២៣ខែធ្នូឆ្នាំ២០២៤ លោកបៃដិន បានប្រកាសបន្ថយទោសចំពោះអ្នកជាប់ទោសប្រហារជីវិតចំនួន៣៧នាក់ក្នុងចំណោម៤០នាក់ ដោយបន្ថយមកនៅត្រឹមជាប់ពន្ធនាគារពេញមួយជីវិតវិញ។ ក្នុងចំណោមនោះ ក៏រួមមានទាំង៩នាក់ដែលបានសម្លាប់អ្នកទោសដូចគ្នានៅក្នុងគុក ៤នាក់ជាប់ទោសប្រហារជីវិតពីបទប្លន់ធនាគារ និងម្នាក់ ជាប់ទោសដោយសារសម្លាប់ឆ្មាំគុកផងដែរ។
ពាក់ព័ន្ធការសម្រេចចិត្តនេះ ធ្វើឲ្យលោកត្រាំ ខឹងសម្បានិងស្តីបន្ទោសចំៗទៅលោកបៃដិន ដោយស្តីឲ្យថា «បៃដិនទើបបន្ថយទោសឲ្យឃាតករអាមេរិកសាហាវបំផុត៣៧នាក់។ អ្នកសឹងតែមិនជឿថា បៃដិន បន្ថយទោសដល់មនុស្សដែលធ្វើរឿងបែបនេះ។ សាច់ញាតិនិងមិត្តភក្តិជនរងគ្រោះខូចចិត្តខ្លាំងណាស់ ពេលឮរឿងនេះ»។
លោកបន្តថា «ពេលខ្ញុំចូលកាន់អំណាច ខ្ញុំនឹងចេញបញ្ជាភ្លាមឲ្យក្រសួងយុត្តិធម៌ដាក់ទោសប្រហារជីវិតដើម្បីការពារគ្រួសារនិងកុមារអាមេរិកពីឃាតករ អ្នកប្រព្រឹត្តបទល្មើសរំលោភសេពសន្ថវៈ និង ពពួកបិសាចដែលប្រើអំពើហិង្សា។ យើងនឹងស្តារច្បាប់និងសណ្តាប់ធ្នាប់ប្រទេសឡើងវិញ»។
សូមបញ្ជាក់ថា ក្នុងអំឡុងពេលកាន់តំណែងអាណត្តិដំបូង លោក ត្រាំ បានចាប់ផ្តើមការប្រហារជីវិតសហព័ន្ធជាថ្មី បន្ទាប់ពីផ្អាកអស់ជិត២០ឆ្នាំ។ រដ្ឋាភិបាលលោក ត្រាំ បានអនុវត្តការប្រហារជីវិតអ្នកទោស១៣នាក់ ដែលនោះតួលេខខ្ពស់គួរឲ្យកត់សម្គាល់ក្នុងប្រវត្តិសាស្រ្តសម័យទំនើប៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ Greenland បង្កើនការចំណាយវិស័យការពារជាតិ ក្រោយ ត្រាំ ប្រកាសចង់ទិញយក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៤ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម១ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


