ជីវិតកម្សាន្ដ
អបអរបុណ្យណូអែលឆ្នាំនេះ Janie បញ្ចេញឈុតក្នុងមួយទំហឹង មិនខ្វល់ឈានចូលវ័យ៤៣ឆ្នាំ
បុណ្យណូអែលចុងឆ្នាំ២០២៤នេះតារាថៃនាង ជែននី ធានផូសុវណ្ណ (Janie Tienphosuwan) នៅតែស្ថិតក្នុងតំណែងលេលេខ១ បន្ទាប់ពីបញ្ចេញឃ្លិបវីដេអូស្លៀកខោទ្រនាប់ស្តើងខ្លាំងឃើញដល់សាច់ខាងក្នុង។ នៅក្នុងឈុតរបស់ប្រេន Victoria Angels នាងបានបង្អួតរាងសិចស៊ីជាមួយនឹងចំណងជើងថា Once upon a December រីករាយបុណ្យណូអែល។
យ៉ាងណា បន្ទាប់ពី ជែននីបញ្ចេញរូបភាពសិចស៊ីមួយទំហឹងមិនសំចៃខ្លួននោះ ភ្លាមៗរលកនៃការចូលមកបញ្ចេញមតិលើនាងកាន់តែភ្លួកទឹកភ្លូកដី។ ហ្វេនៗដែលជាអ្នកចាំគាំទ្រមេម៉ាយកូនមួយរូបនេះបានពោលសរសើរលើរូបរាងរបស់នាងថាសិចស៊ីរាល់ៗឆ្នាំ។ ឆ្នាំខ្លះមានទាមងស្រាតននោលគោកធ្វើឲ្យមហាជនជាបុរសៗសឹងតែឈាមច្រមុះ។
រូបភាពតារាស្រីវ័យ៤៣ឆ្នាំក៏មិនមែនទាក់ទាញត្រឹមតែហ្វេនៗក្នុងប្រទេសថៃប៉ុណ្ណោះទេ សូម្បីតែតារាស្រីរួមជំនាន់សិល្បៈដូចជា Dew Arisara, Ploy Chermarn និង Kubkib Sumonthip ក៏សម្រុកចូលទៅបញ្ចេញមតិសរសើរ អំពីមុខមាត់ស្អាតរបស់នាងមិនសមនឹងវ័យមានកូននោះទេ។
ដោយឡែក ងាកមកកាន់អ្នកដែលមិនចូលចិត្តភាពសិចស៊ីលេចលើក្រោមរបស់ជែននីវិញក៏មានមិនតិចគ្នាដែរ។ ជារឿយៗតារាសម្ដែងនិយមតួកាចដណ្ដើមស្វាមីគេនេះ តែងតែរងនូវមតិរិះគន់យ៉ាងព្រោងព្រាតអំពីរូបរាងនិងការបញ្ចេញសាច់ពេកដែលជារូបភាពមិនល្អលើបណ្ដាញអ់ីនធើណេត។
ទោះជាបែបនេះ នាពេលកន្លងមកតារាសម្ដែងរៀមច្បងរូបនេះក៏ធ្លាប់បញ្ចាក់ដែរថា នាងអត់ខ្វល់អ្នករិះគន់នាងថាជាមនុស្សចម្លែកឡើយ។ មិនមែននាងមិនដឹងទេថា មានមនុស្សចូលមកបញ្ចេញមតិយោបល់មានទាំងអ្នកព្រួយបារម្ភនិងរិះគន់នោះ។ ប៉ុន្តែនាងនៅតែអរគុណដល់អ្នកគាំទ្រ ដែលទទួលយកនាងមិនថានាងផ្លាស់ប្ដូរបែបណាឡើយ៕



អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖មេម៉ាយចាយរាង Janie បង្អួតប៊ីគីនីទៅហ្វេន បែរត្រូវគេរិះគន់ស្គមកំព្រឹងដូចខ្មោច

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ