ជីវិតកម្សាន្ដ
មេម៉ាយចាយរាង Janie បង្អួតប៊ីគីនីទៅហ្វេន បែរត្រូវគេរិះគន់ស្គមកំព្រឹងដូចខ្មោច
កាលពីពេលថ្មីៗនេះ តារាសម្ដែងថៃនាង Janie Tienphosuwan បានបង្ហោះនូវរូបស្លៀកឈុតប៊ីគីនីលើទំព័រ Instagram ផ្ទាល់ខ្លួន ក្នុងន័យបង្អួតរាងកាយល្អឥតខ្ចោះគ្មានក្បាលពោះក្នុងវ័យ៤៣ឆ្នាំ។ ជាពិសេស នាងក៏ចង់បញ្ចាក់ដែរថា ភាពស្អាតមិនគិតតាមវ័យឬពេលវេលាទេ។
យ៉ាងណាក៏ដោយ តាមរយៈរូបភាពប៉ុន្មានសន្លឹករបស់តួថៃរូបនេះបង្ហោះ បែរជាទទួលរងនូវការរិះគន់មិនសំចៃពីសំណាកមនុស្សមួយក្រុមថា នាងប្រាកដជាមានជំងឺមិនឃ្លានអាហារ ដែលមើលទៅមិនល្អទាល់តែសោះ។ ជាពិសេសអ្នកលេងអ់ីនណេតដដែលបានចោទសួរទៅកាន់រូបនាងថា ហេតុអ្វីនាងភាពក្លាហានក្នុងការបង្ហោះរូបភាពមានតែឆ្អឹងដណ្តប់ស្បែកបែបនេះ?
ទន្ទឹមនឹងមានអ្នកបង្អាប់រូបរាងមេម៉ាយចាយរាង ក៏មានហ្វេនៗជាច្រើនបានចូលមកលើកទឹកចិត្តដល់ Janie វិញថា ថ្វីដ្បិតតែថានាងមានអាយុជ្រេមែនពិត ប៉ុន្តែមុខមាត់ដ៏គួរឲ្យស្រលាញ់និងក្មេងជាងវ័យនេះសបញ្ចាក់ថា ពេលវេលាមិនអាចកែសម្រស់នាងបានពិតមែន។ ជាពិសេស ពីមួយថ្ងៃទៅមួយថ្ងៃតារាស្រីយើងកាន់តែក្មេងជាងវ័យ ទោះជាមិនតុបតែងខ្លួនក៏ដោយ។
យ៉ាងណាមិញ ក៏មិនមែនជាលើកទីមួយទេដែលមានអ្នកចូលទៅបញ្ចេញមតិអាក្រក់ៗរិះគន់រូបរាងតួកឯកស្រីថៃរូបនេះ កន្លងមកឲ្យតែនាងបង្ហោះរាងរៅច្បាស់ៗ ដឹងតែថាមានអ្នកនិយាយនូវសម្ដីអាក្រក់ៗទាក់ទិននឹងរាងកាយស្គមសល់តែឆ្អឹងជាដើម។
លើសពីនេះទៀត Janie ក៏ធ្លាប់បកស្រាយអំពីរូបរាងស្គមស្គាំងតាមរយៈពិធីករប្រុសដ៏ល្បីប្រចាំប្រទេសថៃ លោក WOODY ដោយទទួលស្គាល់ថា នាងពិតបានស្រកទំងន់អស់ជាង៩គីឡូមែន។ ព្រោះកាលនៅជាតួឯកស្រី គឺត្រូវរក្សាសមាមាត្រក្នុងនាមជាតារាសម្ដែង។ ប៉ុន្តែពេលនេះ នាងក្លាយជាតារាបង្ហាញម៉ូដឲ្យផលិតផល ដូច្នះត្រូវតម្រូវតាមទីផ្សារការងារវិញ។
តារាសម្ដែងរៀមច្បងរូបនេះក៏បានបញ្ចាក់ទៀតថា នាងអត់ខ្វល់អ្នករិះគន់នាងថាជាមនុស្សចម្លែកឡើយ។ មិនមែននាងមិនដឹងទេថា មានមនុស្សចូលមកបញ្ចេញមតិយោបល់មានទាំងអ្នកព្រួយបារម្ភនិងរិះគន់នោះ។ ប៉ុន្តែនាងនៅតែអរគុណដល់អ្នកគាំទ្រ ដែលទទួលយកនាងមិនថានាងផ្លាស់ប្ដូរបែបណាឡើយ៕





អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖អតីតតារាម៉ូដែលម្នាក់ស្រែកសុំជំនួយ ក្រោយសារធាតុចាក់បំពេញផ្ទៃមុខធ្វើទុក្ខខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


