Connect with us

ជីវិតកម្សាន្ដ

វិថីសិល្បៈ៩ឆ្នាំដែល Zhao Lusi តស៊ូខ្លាំង ទម្រាំក្លាយជាតារាល្បីប្រចាំប្រទេសចិន

បានផុស

នៅ

ជីវិតក្នុងឧស្សាហកម្មកម្សាន្តចិនរបស់ Zhao Lusi មិនបានស្អាត និងផ្អែមល្ហែមដូចមុខមាត់របស់នាងឡើយ។​ ទម្រាំតែបានល្បីល្បាញក្លាយជាតារាជួរមុខប្រចាំប្រទេសចិន នាងបានតស៊ូនិងឆ្លងកាត់​ធ្វើ​សវនកម្ម​ច្រើន​កន្លែងក៏ដូចជាជួបរឿងខកចិត្តជាច្រើនដង ប៉ុន្តែ​នៅ​ទី​បំផុត​ដោយ​ការ​ខិត​ខំ​ប្រឹង​ប្រែង​និង​ភាព​ស្រស់​ស្អាត​ ទើបធ្វើឲ្យតារាសម្ដែងទទួលបានជោគជ័យដូចសព្វថ្ងៃនេះ។

ជីវិតមុនពេលចូលប្រឡូកក្នុងវិស័យសិល្បៈ

មានឈ្មោះថា Zhao Lusi កើតក្នុងថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ១៩៩៨ នៅ Chengdu ខេត្ត Sichuan ប្រទេសចិន។ កាលពីកុមារភាពដល់វ័យជំទង់ នាងត្រឹមតែជាក្មេងស្រីនិងប្រើជីវិតរស់នៅធម្មតាម្នាក់ប៉ុណ្ណោះ។ ទោះបីជានាងជានិស្សិតផ្នែករចនាម៉ូដក៏ដោយ នៅសាកលវិទ្យាល័យ Mingdao ក្នុងតៃវ៉ាន់ក៏ដោយ។ នៅក្នុងយុវភាពជាសិស្ស នាងបានប្រើជីវិតជាមនុស្សម្នាក់ដែលទិញនិងលក់នំប៉ាវនៅក្នុងតំបន់មួយដែលស្រដៀងនឹងអាហារដ្ឋាននៅសាកលវិទ្យាល័យ។ បើទោះបីជារូបភាពនេះ មិនត្រូវបានបុគ្គលម្នាក់បញ្ជាក់ ថាជារូបភាពរបស់នាងពិត ឬអត់ក៏ដោយ។ ប៉ុន្តែ​មាន​មនុស្ស​នៅ​លើ​បណ្ដាញ​សង្គម​បញ្ជាក់​ថា នាង​ពិត​ជា​ធ្លាប់​លក់​នំប៉ាវ​នៅ​សកលវិទ្យាល័យ​ ហើយ​នាង​ក៏​លក់​វា​ទៅ​ឲ្យ​សាស្ត្រាចារ្យ​នៅ​សកលវិទ្យាល័យ​ផង​ដែរ។

ជីវិតនៅក្នុងឧស្សាហកម្មកម្សាន្តដែលជាកន្លែងដែលតារាស្រីត្រកូល Zhao ត្រូវតែតស៊ូនិងជម្នះឧបសគ្គ

មែនទែនទៅ Zhao Lusi បានចាប់ផ្តើមចូលប្រឡូកក្នុងវិស័យសិល្បៈតាំងពីអាយុ ១៧ ឆ្នាំមក ដោយបានចូលរួមក្នុងកម្មវិធីសវនកម្មតារាចម្រៀងរបស់ Mango TV Super Girl ក្នុងឆ្នាំ ២០១៦ ប៉ុន្តែមិនត្រូវបានជ្រើសរើសទេ។ ក្រោយ​មក​នាង​បាន​ងាក​មក​សម្ដែងវិញ។ ដំបូង​ឡើយ​នាង​បាន​ដើរតួ​ជា​គិលានុបដ្ឋាយិកា​ក្នុង​រឿង «City of Rock» ។

ដោយសារតែបែបនេះហើយទើបនាងស្រវ៉ាបានចាប់យកគ្រប់ឱកាសដែលចូលមកក្នុងវិស័យកម្សាន្តវិញ។ មិន​ថា​ជាតួនាទី​ធំ ឬ​តូច រួម​ទាំង​ការ​ធ្វើ​សវនកម្ម​នៅ​ច្រើន​កន្លែង និង​ច្រើន​ដង​ត្រូវ​ខកចិត្ត​ដែល​​មិន​ត្រូវ​បាន​គេ​ជ្រើសរើស។ ប៉ុន្តែនាងមិនបានបោះបង់ចោលទេ។ ក្នុងចិត្តនៅតែទន្ទឹងរង់ចាំការសវនកម្ម ដើម្បីប្រកួតប្រជែងជាមួយតារាថ្មីក្នុងឧស្សាហកម្មកម្សាន្តដ៏អស្ចារ្យនៅក្នុងប្រទេសចិន។

សំណាងមួយរបស់នាងវាជាបុគ្គលិកលក្ខណៈនៃមនុស្សប្រឹងប្រែងតស៊ូមិនបោះបង់ ដែលទំនងជាទទួលពីម្តាយ។ កាលណោះ Lusi ធ្លាប់និយាយនៅក្នុងបទសម្ភាសន៍មួយថា ម្ដាយ​តឹងរ៉ឹង​ខ្លាំង​កាល​នាង​នៅ​ក្មេង គាត់ចិញ្ចឹមនាងតាមរបៀបដែលអនុញ្ញាតឲ្យនាងមើលថែខ្លួនឯង បើនាងចង់ទៅចូលរួមសវនកម្ម ឬការប្រកួតណាមួយត្រូវតែទៅដោយខ្លួនឯង។

មិនត្រឹមប៉ុណ្ណឹងទេ គាត់បន្តជំរុញកូនស្រីឲ្យប្រឈមមុខនឹងពិភពខាងក្រៅដោយខ្លួនឯង។ នោះ​ប្រហែល​ជា​ធ្វើ​ឲ្យនាង​មាន​អារម្មណ៍​លំបាក ហើយ​ប្រៀបធៀប​ខ្លួន​នាង​ទៅ​នឹង​កុមារ​ដទៃ​ទៀត​កាល​នាង​នៅ​ក្មេង ។ ប៉ុន្តែនាងនៅតែតស៊ូ និងប្រឹងរស់គ្រប់ពេលវេលា។ បន្ទាប់ពីនាងបានទទួលជោគជ័យក្នុងជីវិត តារាស្រីរូបនេះស្រាប់តែ​មាន​អារម្មណ៍​ថា ​ដូច​ជា​ម្ដាយ​​កំពុង​ព្យាយាម​តុបតែង​ខ្លួន​សម្រាប់​នាង​កាល​ពី​ក្មេង។

រហូតដល់ឆ្នាំ ២០១៨ Zhao Lusi បានដើរតួក្នុងរឿង Untouchable Lovers ដែលជាតួនាទីដំបូងរបស់ Lu Si ជាតួមានចិត្តអាក្រក់។ ប៉ុន្តែ​ការ​សម្តែង​ដែល​ធ្វើ​ឲ្យនាងមាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​មក​ពី​រឿង​ភាគ Oh! My Emperor ដែលដើរតួជា Luo Feifei ទល់មុខ Gu Jiacheng និង Xiao Zhan នាងក៏ទទួលបានពានរង្វាន់អ្នកថ្មីពី Golden Bud – The Third Network Film And Television Festival ក្នុងឆ្នាំ ២០១៩ ផងដែរ។

ដោយសារតែភាពប្រឹងប្រែងនិងក្លាហានរបស់នាងទើបធ្វើឲ្យ Zhao Lusi ក្លាយជាតារាសម្តែងមួយរូបនៅក្នុងផលិតកម្ម Yinhekuyu Media នាងក៏ជាតារាសម្តែងដែលមានជំនាញសម្តែងដ៏ល្អ ដោយ​អាច​សម្ដែង​គ្រប់​តួ​យ៉ាង​ល្អ​ឥត​ខ្ចោះ មិន​ថា​តួ​សុភាព កំសត់ ឬ​តួ​កំប្លែងនោះទេ។ នាងចាប់យករាល់ឱកាសដែលបង្ហាញដល់នាងដោយភាពឧស្សាហ៍ព្យាយាម និងការតាំងចិត្ត ទើបអាច​ទទួល​បាន​ជោគជ័យ​យ៉ាង​ឆាប់​រហ័ស​ក្នុង​វិស័យ​កម្សាន្តមកដល់បច្ចុប្បន្ន។

ភាពល្បីល្បាញនិងស្រស់ស្អាតរបស់ Zhao Lusi​ បានធ្វើឲ្យម៉ាកយីហោជាច្រើនបានកក់នាងទុកដើម្បីផ្សាយពាណិជ្ជកម្មដូចជា Perfect Diary, GUERLAIN, Bulgari, M.A.C, Skechers, Hogan, Melissa, YoyiC, Lay’s, Colgate, Care Bears, Pepsi ជាដើម៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖​ មិត្តជិតស្និទ្ធទម្លាយថា Zhao Lusi មានសំពាធ និងរងអំពើហិង្សា​សម្ដី ទើបដល់ថ្នាក់ដេកពេទ្

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេចក្ដីជូនដំណឹង៤ ម៉ោង មុន

ថ្ងៃទី២៧ ក្រោមកិច្ចសហការរវាងឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម,  ឯកឧត្តម មាន ចាន់យ៉ាដា, អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ រៀបចំផ្គត់ផ្គង់ការហូបចុកជូនប្រជាពលរដ្ឋភៀសសឹកជាង ៥ពាន់គ្រួសារ និងជាង ៣ម៉ឺននាក់នៅខេត្តឧត្តរមានជ័យ

ព័ត៌មានជាតិ៧ ម៉ោង មុន

ថៃកាន់តែអមនុស្សធម៌ឡើងៗ និងបន្តបាញ់ប្រហារចូលមូលដ្ឋានជនស៉ីវិលកម្ពុជា ទម្លាក់គ្រាប់បែកឆេះផ្ទះពលរដ្ឋនៅក្រុងសំរោង និងស្រុកបន្ទាយអំពិល

ព័ត៌មានជាតិ៨ ម៉ោង មុន

កំសួលប្រឆាំងការឈ្លានពានរបស់ថៃមកលើកម្ពុជាបានផ្ទុះឡើង ធ្វើឱ្យពលរដ្ឋខ្មែររាប់ម៉ឺននាក់នៅកូរ៉េ ចេញធ្វើបាតុកម្មទាមទារបញ្ឈប់ការឈ្លានពាន និងលើកទឹកចិត្តវីរកងទ័ពនៅសមរភូមិមុខ

ព័ត៌មានជាតិ៨ ម៉ោង មុន

សិស្សតាមព្រំដែនកម្ពុជា-ថៃ ស្នើក្រសួងអប់រំពន្យារពេលដំណើរការប្រឡងបាក់ឌុប

ព័ត៌មានជាតិ៩ ម៉ោង មុន

ប្រជាពលរដ្ឋខ្មែរប្រមាណ ៥០០ នាក់ នៅប្រទេសជប៉ុន ប្រមូលផ្ដុំតវ៉ា និងថ្កោលទោស ប្រឆាំងការឈ្លានពានរបស់ចោរសៀមលើអធិបតេយ្យភាពកម្ពុជា

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ចិន​ ច្រានចោល​ព័ត៌មានក្លែងក្លាយ​​របស់​ថៃ ដែល​ថា​ខ្លួន​​​ផ្តល់​អាវុធ​ថ្មី​ដល់​កម្ពុជា

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ថៃ កំពុងបំបាក់មុខលោក ត្រាំ និងមិនឲ្យតម្លៃប្រទេសមហាអំណាចផុតលេខ អាមេរិក

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មេដឹក​នាំ​ហ្វីលីពីន ប្រកាសចូល​ខ្លួន​​ជួយ​ស្ដារ​សន្តិភាព​ឡើង​វិញ​នៅ​ក្នុង​ជម្លោះ​រវាង​កម្ពុជា-ថៃ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ប្រមុខ​ UN ជំរុញ​ឲ្យ​កម្ពុជា-ថៃឈាន​ដល់​បទ​ឈប់​បាញ់​ជា​បន្ទាន់

កូនស្រីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា
សេចក្ដីជូនដំណឹង១៦ ម៉ោង មុន

Jasmine កូនស្រីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចេញវីដេអូពីរភាសា អង់គ្លេសនិងចិន ដើម្បីសម្តែងការអបអរដែលកម្ពុជា-ថៃ យល់ព្រមបទឈប់បាញ់ ក្រោមការសម្របសម្រួលពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម