ព័ត៌មានអន្ដរជាតិ
អ៊ីរ៉ង់ ព្រមានផ្ទុះសង្គ្រាមធំ ជាមួយអ៊ីស្រាអែល
កាលពីចុងសប្តាហ៍កន្លងទៅ ប្រទេសអ៊ីរ៉ង់បានព្រមានចំៗទៅអ៊ីស្រាអែលថា សង្គ្រាមធំច្បាស់ជានឹងផ្ទុះឡើងជាក់ជាមិនខានឡើយ ប្រសិនបើទីក្រុងហ្ស៊េរុយសាឡិម នៅតែបើកការវាយប្រហារទីក្រុងតេហេរ៉ង់។

នេះបើតាមសម្តីរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ Abbas Araghchi ថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ចិន CCTV និងត្រូវបានយកមកចុះផ្សាយដោយសារព័ត៌មាន RT របស់រុស្ស៊ី នៅថ្ងៃចន្ទទី៦ខែមករាឆ្នាំ២០២៥។
លោកនិយាយថា ដោយសារតែជម្លោះអ៊ីរ៉ង់-អ៊ីស្រាអែលនេះហើយ ទើបធ្វើឲ្យមានរណសិរ្សជាច្រើនកកើតឡើង។ មិនត្រឹមប៉ុណ្ណឹង ការប្រឈមមុខផ្នែកយោធាជាច្រើនលើកច្រើនសារវាងប្រទេសទាំងពីកាលពីឆ្នាំមុន បានបំផ្លាញដល់កិច្ចខិតខំប្រឹងប្រែងផ្នែកការទូត។ យ៉ាងណា អ៊ីរ៉ង់ ត្រៀមរួចជាស្រេចដើម្បីឆ្លើយតបទៅការវាយប្រហាររបស់អ៊ីស្រាអែល នាពេលអនាគត។

លោកបន្តថា ប្រសិនបើរឿងនេះកើតឡើងមែន វានឹងមានផលវិបាកធ្ងន់ធ្ងរ ហើយប្រហែលជាមានក្រុមសកម្មប្រយុទ្ធជាច្រើន អាចចូលរួមក្នុងសង្គ្រាមដែលមានលក្ខណៈធំធេង។
សូមបញ្ជាក់ថា កាលពីឆ្នាំ២០២៤ អ៊ីរ៉ង់និងអ៊ីស្រាអែល បានផ្ទុះអាវុធដាក់គ្នាជាច្រើនលើកច្រើនសា ធ្វើឲ្យស្ថានការណ៍ក្នុងតំបន់មជ្ឈិមបូព៌ាឡើងកម្តៅ ប្រៀបបាននឹងគ្រាប់បែករៀបនឹងផ្ទុះ។
នៅថ្ងៃទី១ខែមេសា អ៊ីស្រាអែលបានវាយប្រហារតាមអាកាស លើស្ថានកុងស៊ុលអ៊ីរ៉ង់នៅទីក្រុង ដាម៉ាស នៃប្រទេសស៊ីរី បណ្តាលស្លាប់ឧត្តមសេនីយ៍អ៊ីរ៉ង់ពីរនាក់ និងមន្រ្តីកងឆ្មាំបដិវត្តឥស្លាម (IRGC) ជាច្រើននាក់ទៀត។

១២ថ្ងៃក្រោយមក អ៊ីរ៉ង់ក៏សងសឹកវិញ ដោយបញ្ជូនយន្តហោះគ្មានមនុស្សបើករាប់រយគ្រឿង និងមីស៊ីលរាប់រយគ្រាប់ បាញ់សន្ធាប់លើអ៊ីស្រាអែល ក្នុងទំហំដែលគេមិនធ្លាប់ឃើញពីមុន។
លុះមកដល់ថ្ងៃទី៣១ខែកក្កដា មេដឹកនាំនយោបាយក្រុមហាម៉ាសលោក Ismail Haniyeh ត្រូវគេធ្វើឃាតនៅទីក្រុងតេហេរ៉ង់ ក្នុងការវាយប្រហារដែលគេសន្មតថាជាស្នាដៃអ៊ីស្រាអែល។
នៅថ្ងៃទី១ខែតុលា អ៊ីរ៉ង់បានបើកការវាយប្រហារដោយផ្ទាល់ជាលើកទីពីរលើអ៊ីស្រាអែល ដោយបាញ់មីស៊ីលផ្លោងប្រមាណ២០០គ្រាប់។ យ៉ាងណា នៅថ្ងៃទី២៦ខែតុលា អ៊ីស្រាអែលក៏បើកការវាយប្រហារតាមអាកាសទ្រង់ទ្រាយធំលើហេដ្ឋារចនាសម្ព័ន្ធយោធាអ៊ីរ៉ង់វិញ ដោយបង្កការខូចខាតយ៉ាងដំណំលើបន្ទាយទ័ព៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ សារភាពហើយ! លោក Ismail Haniyeh ពិតជាស្លាប់ក្រោមថ្វីដៃរបស់អ៊ីស្រាអែល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


