ព័ត៌មានជាតិ
រដ្ឋមន្ត្រីមហាផ្ទៃ ឱ្យពន្លឿនការដោះស្រាយករណីពលរដ្ឋដាក់តាមទំព័រហ្វេសប៊ុករបស់លោក និងសម្ដេច ស ខេង ឱ្យឆាប់ចប់
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រាប់ឱ្យមន្ត្រីក្រោមឱវាទពន្លឿនការដោះស្រាយករណីដែលពលរដ្ឋដាក់តាមទំព័រហ្វេសប៊ុករបស់លោក និងទំព័រហ្វេសប៊ុកសម្តេច ស ខេង ឱ្យឆាប់ចប់ ធ្វើយ៉ាងណាធានាបានភាពគ្រប់ជ្រុងជ្រោយ ស្របតាមគតិយុត្តច្បាប់ ខណៈពេញមួយឆ្នាំ២០២៤ ក្រុមការងារទទួលបានមតិ និងសំណូមពររបស់ពលរដ្ឋសរុបជាង ៦៦០គណនី។

យោងតាមរបាយការណ៍ ក្នុងចំណោមសំណូមពរ និងសំណួររបស់ប្រជាពលរដ្ឋទាំង៦៦០គណនី គឺក្រុមការងារតាមដានអំពីការដោះស្រាយចំពោះមតិយោបល់ ឬសំណូមពររបស់ប្រជាពលរដ្ឋ ក្នុងទំព័រហ្វេសប៊ុករបស់លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងទំព័រហ្វេសប៊ុករបស់សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក្នុងសមត្ថកិច្ចក្រសួងមហាផ្ទៃ បានទទួលដោះស្រាយ និងឆ្លើយតបទៅម្ចាស់គណនីចំនួន ៣៦០គណនី និង ៩៦គណនីទៀត កំពុងស្ថិតក្នុងដំណាក់កាលដោះស្រាយ។ រីឯ សំណូមពរ សំណួរ និងបញ្ហាខ្លះទៀត ត្រូវបានរកឃើញថា ខុសពីសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ និងបានជូនយោបល់បង្វែរទៅស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ។

វឌ្ឍនភាពការងារដែលសម្រេចបាន លោកឧបនាយករដ្ឋមន្ត្រី ស សុខា លើកឡើងថា គឺដោយសារតែមានកិច្ចខិតខំប្រឹងប្រែង និងការសហការគ្នាដ៏ល្អរវាងថ្នាក់ដឹកនាំ និងមន្ត្រី ស្ថិតក្នុងដែនសមត្ថកិច្ចក្រសួងមហាផ្ទៃ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងក្រុមការងារតាមដានអំពីការដោះស្រាយចំពោះមតិយោបល់ ឬសំណូមពររបស់ប្រជាពលរដ្ឋនៅក្នុងទំព័រហ្វេសប៊ុករបស់លោក និងទំព័រហ្វេសប៊ុកសម្តេចក្រឡាហោម។ តាមសំណេរនៅលើបណ្ដាញសង្គមហ្វេសប៊ុក លោក ស សុខា បានកោតសរសើរមន្ត្រីសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំដោះស្រាយបញ្ហា សំណូមពរ និងសំណួរនានារបស់ប្រជាពលរដ្ឋ តាមកាតព្វកិច្ចរបស់ខ្លួន ដែលជាអ្នកបម្រើប្រជាពលរដ្ឋ ដោយមិនប្រកាន់និន្នាការ បក្ខពួក និងផលប្រយោជន៍។

តែយ៉ាងណា លោកប្រមុខក្រសួងមហាផ្ទៃ ក៏ជំរុញឱ្យថ្នាក់ដឹកនាំ និងមន្ត្រីក្រោមសមត្ថកិច្ចក្រសួងមហាផ្ទៃទាំងអស់ បន្តខិតខំពន្លឿនការដោះស្រាយករណីនៅសេសសល់ និងត្រូវប្រាកដថា ដំណោះស្រាយនោះមានភាពគ្រប់ជ្រុងជ្រោយ ចំបញ្ហា និងចប់ចុងចប់ដើម ដោយមិនគ្រាន់តែធ្វើជាលិខិតស្នាមបញ្ជាតាមបែបបទរដ្ឋបាល។ ភ្ជាប់គ្នានេះ លោក ក៏សុំការអធ្យាស្រ័យពីពលរដ្ឋចំពោះករណីមួយចំនួនទៀត ដែលក្រុមការងារ និងភាគីពាក់ព័ន្ធ នៅមិនទាន់បានដោះស្រាយចប់សព្វគ្រប់ ដោយសារតែករណីខ្លះមានភាពស្មុគស្មាញ ត្រូវទាមទារពេលវេលាក្នុងការដោះស្រាយ។
លោកឧបនាយករដ្ឋមន្ត្រី ស សុខា ចាត់ទុកការលើកជាមតិយោបល់ និងសំណូមពរនានារបស់ពលរដ្ឋមកកាន់ទំព័រហ្វេសប៊ុក គឺជាការួមចំណែកគ្នាដោះស្រាយបញ្ហានានាក្រៅប្រព័ន្ធតុលាការ ដែលជាផ្នែកដ៏សំខាន់ជួយសម្រួលដល់ជីវភាពរស់នៅរបស់ពលរដ្ឋ និងរួមគ្នាអភិវឌ្ឍន៍សង្គមជាតិ៕
ដោយ៖ ធឿន វ៉ាន់សុង
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


