ព័ត៌មានអន្ដរជាតិ
ប្រធានាធិបតីអ៊ីរ៉ង់ ប្រកាសម៉ាត់ៗថាមិនធ្លាប់ប៉ុនប៉ងធ្វើឃាតលោក ត្រាំ នោះទេ
ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានច្រានចោលការចោទប្រកាន់ពីមុនៗរបស់សហរដ្ឋអាមេរិក ដោយបញ្ជាក់យ៉ាងច្បាស់ថា រដ្ឋាភិបាលអ៊ីរ៉ង់មិនធ្លាប់មានគម្រោងធ្វើឃាតលោក ដូណាល់ ត្រាំ នោះឡើយ។

នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ NBC កាលពីថ្ងៃទី១៤ខែមករាឆ្នាំ២០២៥ លោក Pezeshkian បាននិយាយថា៖ «មិនមានទាល់តែសោះ។ យើងមិនដែលព្យាយាមប៉ុនប៉ងធ្វើវាឡើយ ហើយយើងក៏មិនដែលនឹងធ្វើដែរ»។
នៅខែវិច្ឆិកាឆ្នាំ២០២៤ ក្រសួងយុត្តិធម៌អាមេរិកបានចោទប្រកាន់បុរសជនជាតិអ៊ីរ៉ង់ម្នាក់ ពាក់ព័ន្ធនឹងផែនការដែលបញ្ជាដោយកងឆ្មាំបដិវត្តន៍ជាន់ខ្ពស់អ៊ីរ៉ង់ ដើម្បីធ្វើឃាតលោក ដូណាល់ ត្រាំ ដែលជាប្រធានាធិបតីទើបជាប់ឆ្នោតរបស់អាមេរិក។
លោក ត្រាំ បាននិយាយកាលពីឆ្នាំមុនក្នុងអំឡុងពេលយុទ្ធនាការបោះឆ្នោតអាមេរិកថា អ៊ីរ៉ង់ប្រហែលជានៅពីក្រោយការប៉ុនប៉ងសម្លាប់លោក។
លោក ត្រាំ ដែលបានឈ្នះការបោះឆ្នោតអាមេរិកឆ្នាំ២០២៤ ហើយនឹងចូលកាន់តំណែងនៅថ្ងៃទី២០ខែមករា បានរួចផុតពីការប៉ុនប៉ងធ្វើឃាតចំនួនពីរលើកក្នុងអំឡុងពេលយុទ្ធនាការ ដោយមួយលើកនៅក្នុងខែកញ្ញាឆ្នាំ២០២៤ ខណៈពេលដែលលោកកំពុងវាយកូនហ្គោលនៅរដ្ឋផ្លរីដា និងមួយលើកទៀតក្នុងអំឡុងពេលបាតុកម្មខែកក្កដាឆ្នាំ២០២៤ នៅរដ្ឋ Pennsylvania។ យ៉ាងណា ទាំងពីរករណីនេះ អ្នកស៊ើបអង្កេតមិនបានរកឃើញភស្តុតាងនៃការជាប់ពាក់ព័ន្ធរបស់អ៊ីរ៉ង់ទេ។
កន្លងមក អ៊ីរ៉ង់ បានបដិសេធការអះអាងអំពីការជ្រៀតជ្រែកក្នុងកិច្ចការអាមេរិក រួមទាំងការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតផងដែរ។
អ៊ីរ៉ង់ សង្កត់ធ្ងន់ថា មានតែអាមេរិកទៅវិញទេ ដែលបានជ្រៀតជ្រែកក្នុងកិច្ចការរបស់ខ្លួនអស់រយៈពេលជាច្រើនទសវត្សរ៍ ដោយលើកឡើងពីព្រឹត្តិការណ៍នានារាប់ចាប់ពីរដ្ឋប្រហារឆ្នាំ១៩៥៣ ប្រឆាំងនឹងនាយករដ្ឋមន្ត្រី រហូតដល់ឆ្នាំ២០២០ ពាក់ព័ន្ធនឹងការសម្លាប់មេបញ្ជាការយោធារបស់ខ្លួននៅក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់សហរដ្ឋអាមេរិក៕
ដោយ៖ ឈាង
ចុចអាន៖ អាមេរិក ព្រមានពីការវាយប្រហារហិង្សា នៅថ្ងៃលោក ត្រាំ ស្បថចូលកាន់តំណែង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២៣ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


