សន្តិសុខសង្គម
បង្ហាញមុខជនសង្ស័យ ២៩ នាក់ ពាក់ព័ន្ធករណីក្មេងទំនើង លួច និង កាប់ប្លន់
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បង្ហាញមុខជនសង្ស័យចំនួន ២៩ នាក់ ជាសាធារណៈ ពាក់ព័ន្ធករណី ក្មេងទំនើង លួច និង កាប់ប្លន់ យ៉ាងសកម្ម នៅខណ្ឌចំនួន ០៦ និងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។

ការបង្ហាញមុខជាសាធារណៈនេះធ្វើឡើងកាលពីព្រឹកថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២៥ នេះ ក្នុងបរិវេណស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយមានការចូលរួមមកពីតាមបណ្ដាខណ្ឌចំនួន ០៦ និងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល។

ក្នុងនោះរួមមាន ៖ ខណ្ឌច្បារអំពៅ ០១ ករណី ឃាត់បានជនសង្ស័យចំនួន ០៥ នាក់ , ខណ្ឌ ០៧ មករា ០១ ករណី ឃាត់បានជនសង្ស័យ ០១ នាក់ , ខណ្ឌដង្កោ ០១ ករណី ចាប់បានជនសង្ស័យចំនួន ០២ នាក់ , ខណ្ឌដូនពេញ ០១ ករណី ឃាត់មនុស្សចំនួន ០២ នាក់ , ខណ្ឌពោធិ៍សែនជ័យ ០២ ករណី ឃាត់បានមនុស្សចំនួន ០៩ នាក់ , ខណ្ឌកំបូល ០២ ករណី ឃាត់បានមនុស្សចំនួន ០៣ នាក់ និងកម្លាំងរបស់ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ០១ ករណី ឃាត់មនុស្សចំនួន ០៧ នាក់។

លោកឧត្ដមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងទទួលផែនព្រហ្មទណ្ឌ និង លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការដ្ឋានរាជធានី បានបញ្ជាក់ឲ្យដឹងថា ជនសង្ស័យដែលបង្ហាញមុខនាពេលនេះ សរុបចំនួន ២៩ នាក់ ពាក់ព័ន្ធ ១០ ករណី នៅតាមបណ្ដាខណ្ឌនានា ហើយត្រូវសមត្ថកិច្ចបង្ក្រាបបានក្នុងរយៈពេល ០៣ ថ្ងៃ តែប៉ុណ្ណោះ។

បច្ចុប្បន្ន ជនសង្ស័យចំនួន ២៩ នាក់ ខាងលើ ត្រូវបានសមត្ថកិច្ចធ្វើការកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីដាក់ទោសតាមផ្លូវច្បាប់៕
អត្ថបទ ៖ រដ្ឋា





-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


