Connect with us

សេដ្ឋកិច្ច

រោងចក្រកាត់ដេរសម្លៀកបំពាក់ម៉ាក Adidas តម្លៃ ៩០ លានដុល្លារ ត្រៀមដំណើរការផលិតកម្មឆាប់ៗនៅកម្ពុជា

បានផុស

នៅ

គម្រោងសាងសង់រោងចក្ររបស់ក្រុមហ៊ុន Sunfair Garment Co., Ltd. លើផ្ទៃដីទំហំប្រមាណ ៣៣ ហិកតា ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ នឹងបញ្ចាប់ការសាងសង់ និងដាក់ឱ្យដំណើរការផលិតកម្មនៅពេលឆាប់ៗខាងមុខនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមហ៊ុន Sunfair Garment Co., Ltd. វិនិយោគបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ម៉ាក Adidas ដើម្បីនាំចេញ​ទៅបណ្តាប្រទេសអាស៊ាន សហរដ្ឋអាម៉េរិក និងអឺរ៉ុប ក្នុងទុនវិនិយោគសរុបចំនួន ៩០លានដុល្លារអាម៉េរិក និងអាចបង្កើតការងារចំនួនប្រមាណ ៤.០០០កន្លែង។

ក្រុមហ៊ុន Sun Fair Garment ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Marvel Garment បានវិនិ​យោគលើការកាត់ដេរសម្លៀកបំពាក់ល្បីៗដូចជាម៉ាក ាAdidas ណៃគី(Nike) ប៉ូឡូ (Polo) ពូម៉ា(Puma)  និងលូ​លូឡេម៉ុន (Lululemon) ជាដើម។

សូមជំរាបថា ក្រុមហ៊ុន Marvel Garment បានចាប់ដំណើរការវិនិយោគ ក្នុងខែកុម្ភៈ ឆ្នាំ២០១៩ ក្នុងទុនវិនិយោគប្រមាណ ២៥០​លានដុល្លារអាមេរិក លើផ្ទៃដីទំហំ ៤៥ហិកតា និងបានបង្កើតការងារបានចំនួនជាង ១ ម៉ឺន ៣ ពាន់កន្លែង។

យោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅក្នុងឆ្នាំ ២០២៤ កម្ពុជាទទួលបានគម្រោងវិនិយោគសរុបចំនួន ៤១៤ គម្រោង ក្នុងនោះគម្រោងវិនិយោគថ្មីចំនួន ៣៨៧គម្រោង និងគម្រោងពង្រីកផលិតកម្មចំនួន ២៧គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ៦,៩ពាន់លានដុល្លារ អាម៉េរិក និងអាចបង្កើតការងារបានប្រមាណជិត ៣២ម៉ឺនកន្លែង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម