ព័ត៌មានអន្ដរជាតិ
វៀតណាម បំបែកសម្បុកក្រុមលាងលុយកខ្វក់ ក្នុងទំហំទឹកប្រាក់ ១,២ពាន់លានដុល្លារ
ប៉ូលិសវៀតណាម បានចាប់ខ្លួនមនុស្ស ៥នាក់ និងបំបែកក្រុមលាងលុយកខ្វក់ពីបរទេស ក្នុងទំហំទឹកប្រាក់ចំនួន ១,២ពាន់លានដុល្លារ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃទី២៣ខែមករាឆ្នាំ២០២៥។

ចន្លោះឆ្នាំ២០២២ និងឆ្នាំ២០២៤ សមាជិកក្រុមនេះ ដែលមានទាំងបុគ្គលិកធនាគារម្នាក់ បានក្លែងបន្លំអត្តសញ្ញាណប័ណ្ណ និងត្រាធនាគារ ដើម្បីបង្កើតអាជីវកម្មចំនួន១៨៧ ដោយបើកគណនីធនាគារសម្រាប់សាជីវកម្មជាង ៦០០គណនី។
ប៉ូលិសវៀតណាម បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធទី២២មករាថា គណនីទាំងនោះត្រូវបានប្រើប្រាស់ ដើម្បីផ្ទេរ និងធ្វើឲ្យស្របច្បាប់នូវទឹកប្រាក់ដែលទទួលបានតាមរយៈការក្លែងបន្លំ ឬការលេងល្បែងនៅក្រៅប្រទេស ដោយបន្ថែមថា ប្រតិបត្តិការសរុបមានចំនួនប្រហែល ១,២ពាន់លានដុល្លារ។
ការចាប់ខ្លួន ត្រូវបានធ្វើឡើងនៅក្នុងទីក្រុង Danang ជាកន្លែងដែលប៉ូលិសបាននិយាយថា វាជាករណីលាងលុយកខ្វក់ដ៏ធំបំផុតមិនធ្លាប់មាន។
នៅក្នុងការបង្ក្រាប ប៉ូលិសបានរឹបអូសត្រាក្លែងក្លាយចំនួន ១២២ត្រា និងច្បាប់ចម្លងដើមនៃវិញ្ញាបនបត្រចុះបញ្ជីអាជីវកម្មចំនួន ៤០។
គួររំឮកថា កាលពីខែតុលាឆ្នាំ២០២៤ មហាសេដ្ឋីអចលនទ្រព្យវៀតណាម លោកស្រី Truong My Lan ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិតពីបទលាងលុយកខ្វក់ បើទោះជាលោកស្រីកំពុងប្តឹងឧទ្ធរណ៍ចំពោះសាលក្រមក្តីនេះក៏ដោយ។ ទន្ទឹមនោះ សេដ្ឋីនីរូបនេះ ក៏ត្រូវបានតុលាការកាត់ទោសប្រហារជីវិតផងដែរសម្រាប់ការក្លែងបន្លំប្រាក់សរុបចំនួន ២៧ពាន់លានដុល្លារនៅក្នុងករណីដាច់ដោយឡែកមួយផ្សេងទៀត៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


