ព័ត៌មានអន្ដរជាតិ
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
សហរដ្ឋអាមេរិក ដែលជាម្ចាស់ជំនួយដ៏ធំបំផុតរបស់ពិភពលោក បានបង្កកជំនួយបរទេសស្ទើរតែទាំងអស់កាលពីថ្ងៃសុក្រទី២៤ខែមករាឆ្នាំ២០២៥ ដោយធ្វើការលើកលែងសម្រាប់តែជំនួយអាហារសង្គ្រោះបន្ទាន់ និងការផ្តល់មូលនិធិយោធាសម្រាប់ប្រទេសអ៊ីស្រាអែល និងប្រទេសអេហ្ស៊ីប។

លោក Marco Rubio រដ្ឋមន្ត្រីការបរទេសអាមេរិក បានលើកឡើងនៅក្នុងអនុស្សរណៈផ្ទៃក្នុងមួយ ប៉ុន្មានថ្ងៃបន្ទាប់ពីប្រធានាធិបតីលោក ដូណាល់ ត្រាំ ចូលកាន់តំណែង ដែលប្តេជ្ញាគោលនយោបាយ «America First» ជាមួយការរឹតបន្តឹងយ៉ាងតឹងរ៉ឹងលើជំនួយនៅបរទេស។
បទបញ្ជាទិញដ៏ធំនេះ ហាក់ដូចជាប៉ះពាល់ដល់អ្វីៗគ្រប់យ៉ាងចាប់ពីជំនួយអភិវឌ្ឍន៍ រហូតដល់ជំនួយយោធា រួមទាំងអ៊ុយក្រែន ដែលបានទទួលអាវុធរាប់ពាន់លានដុល្លារ ក្រោមការដឹកនាំពីមុនរបស់អតីតប្រធានាធិបតី លោក ចូ បៃដិន នៅពេលដែលព្យាយាមទប់ទល់នឹងការឈ្លានពានរបស់រុស្ស៊ី។
ការប្រកាសនេះក៏មានន័យថាការផ្អាកយ៉ាងហោចណាស់ជាច្រើនខែនៃមូលនិធិរបស់សហរដ្ឋអាមេរិកសម្រាប់កម្មវិធី PEPFAR ដែលជាគំនិតផ្តួចផ្តើមប្រឆាំងនឹងមេរោគអេដស៍ ក្នុងការទិញថ្នាំដើម្បីព្យាបាលជំងឺនៅក្នុងប្រទេសកំពុងអភិវឌ្ឍដែលភាគច្រើននៅអាហ្វ្រិក។
យ៉ាងណាមិញ អនុស្សរណៈនេះ បានធ្វើការលើកលែងសម្រាប់ជំនួយយោធាដល់អ៊ីស្រាអែល ក្នុងការទទួលបានសព្វាវុធសំខាន់ៗពីអាមេរិកចាប់តាំងពីសង្រ្គាមនៅហ្កាហ្សា។ អនុស្សរណៈដដែលនេះ ក៏លើកលែងដល់ប្រទេសអេហ្ស៊ីបផងដែរ ដែលបានទទួលមូលនិធិការពារជាតិពីអាមេរិកចាប់តាំងពីបានចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិភាពជាមួយអ៊ីស្រាអែលក្នុងឆ្នាំ១៩៧៩។
លោក Rubio ក៏បានធ្វើការលើកលែងសម្រាប់ការរួមចំណែករបស់អាមេរិកចំពោះជំនួយស្បៀងអាហារសង្គ្រោះបន្ទាន់ ដែលអាមេរិកបាននិងកំពុងរួមចំណែកបន្ទាប់ពីមានវិបត្តិជុំវិញពិភពលោក រួមទាំងនៅក្នុងប្រទេសស៊ូដង់ និងស៊ីរីផងដែរ៕
ដោយ៖ ឈាង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


