ចរាចរណ៍
គ្រោះថ្នាក់ចរាចរណ៍រថយន្ត៣គ្រឿងបង្កជាអគ្គិភ័យស្លាប់មន្ត្រីនគរបាលម្នាក់ និងរបួស៦នាក់
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត៣គ្រឿង បណ្តាលឱ្យរថយន្ត១គ្រឿងឆាបឆេះ និង២គ្រឿងខូចខាត ខណៈមនុស្សម្នាក់កៀបជាប់ស្លាប់ក្នុងរថយន្ត និង៦នាក់ផ្សេងទៀតរងរបួស។ ហេតុការណ៍នេះកើតឡើងម៉ោង១១និង២៥នាទីយប់ថ្វៃទី២៥ ខែមករា ឆ្នាំ២០២៥ នៅចំណុវផ្លូវ ថៃហ្គ័រ ស្ថិតនៅភូមិរបោះអង្គាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីផ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តម៉ាក ហាយឡេនឌឺ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AR-9021 ធ្វើដំណើរតាមផ្លូវថៃហ្គ័រ ក្នុងទិសដៅពីជើងទៅត្បូង បានរេចង្កូតទៅខាងឆ្វេងដៃ បុករថយន្តម៉ាក TOYOTA ALPHARRD ដែលមានស្លាកលេខភ្នំពេញ 2BH -2779 ក្នុងទិសដៅបញ្ច្រាសគ្នាពេញទំហឹង បណ្ដាលឱ្យរថយន្តទាំង២ក្រឡាប់។ ភ្លាមមនុស្សមានមនុស្សប្រុសស្រី ៥ទៅ៦នាក់ បាននាំគ្នាចេញពីរថយន្ត ALPHARRD ក្រោយមករថយន្តនេះក៏បានឆាបឆេះតែម្តង រីឯបុរសដែលបើកបររថយន្ត ហាយឡេនឌឺកៀបជាប់ក្នុងរថយន្តស្លាប់។

ប្រភពបន្ថែមថា ខណៈនោះក៏មានរថយន្តម៉ាក TOYOTA ALPHARRD ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 2CE-6979 បើកបរដោយបុរសវ័យចំណាស់ម្នាក់ រួមដំណើរជាមួយកូនប្រុស បើកបរពីត្បូងទៅជើង គេចពីរថយន្តទាំង២ដែលកំពុងក្រឡាប់ នៅលើផ្លូវធ្លាក់ចូលព្រៃក្រឡាប់រងរបួសស្រាល ត្រូវបានក្រុមគ្រួសារមកទទួលដឹកទៅមន្ទីរពេទ្យ។ ភ្លាមៗក៏មានប្រជាពលរដ្ឋរាយការណ៍ទៅសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យ និងរថយន្តសង្គ្រោះជាច្រើនគ្រឿងចេញជួយអន្តរាគមន៍។

សមត្ថកិច្ចបានអោយដឹងថា សពជនរងគ្រោះមានឈ្មោះ សន សុភា ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរនាយរងការិយាល័យរដ្ឋបាលសរុប មានទីលំនៅភូមិ៣ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានសហការជាមួយជំនាញបាញ់ទឹកពន្លត់រថយន្តដែលឆាបឆេះរួចរាល់ បានបន្ត វាស់វែងធ្វើរបាយការណ៍យករថយន្តទាំង៣គ្រឿងទៅរក្សាទុក នៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ រីឯសពសមត្ថកិច្ចបានធ្វើឯកសារ ប្រគលជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល៕
អត្ថបទ៖ សំណាង


-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ១៦ ម៉ោង agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាបជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


