ព័ត៌មានជាតិ
ឃាត់ខ្លួនជនជាតិវៀតណាម៣នាក់និងមេខ្យល់៣នាក់ខណៈកំពុងជិះរថយន្តឆ្លងដែនចូលកម្ពុជា
ជនជាតិវៀតណាម៣នាក់ និងខ្មែរ៣នាក់ដែលជាមុខសញ្ញានាំវៀតណាមចូលកម្ពុជាខុសច្បាប់ត្រូវបានប៉ូលីសស្រុកបូរីជលសារចុះបង្ក្រាប។
ករណីនេះធ្វើឡើងនៅវេលាម៉ោង៩និង៤០នាទីព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ តាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ លោកឧត្ដមសេនីយ៍ទោ សុខ សំណាង ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ដឹកនាំកម្លាំងដោយលោកវរសេនីយ៍ឯក ផាន ផល អធិការនៃអធិការដ្ឋាននគរបាលស្រុកបូរីជលសារ។ លោកអធិការស្រុកបញ្ជាក់ថាកម្លាំងអធិការដ្ឋានសហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលបូរីជលសារ បានចុះល្បាតមូលដ្ឋានស្រុកបូរីជលសារ និងបានឃាត់រថយន្តមួយគ្រឿងម៉ាកស៊ីណា ពណ៌ស ពាក់ស្លាកលេខ តាកែវ 2B : 7875 ដែលជាមុខសញ្ញានាំជនជាតិវៀតណាមខុសច្បាប់មកកម្ពុជា នៅចំណុច ភូមិស្នាចដួច ឃុំបូរីជលសារ ស្រុកបូរីជលសារខេត្តតាកែវ ដែលមានមនុស្សសរុបចំនួន៦នាក់(ប្រុសទាំង៦នាក់) ក្នុងនោះជនជាតិវៀតណាមចំនួន៣នាក់ មិនស្គាល់អត្តសញ្ញាណ ដោយមិនមានអ្នកបកប្រែ ។

ដោយឡែកជនជាតិខ្មែរមានចំនួន៣នាក់ ក្នុងនោះអ្នកបេីកបរម្នាក់ឈ្មោះ អម អាន ភេទប្រុស អាយុ៣៨ឆ្នាំរស់នៅភូមិត្រពាំងប្រិយ ឃុំអង្គខ្នុរ ស្រុកទ្រាំង ខេត្តតាកែវ និងមេខ្យល់នាំផ្លូវចំនួន២នាក់ ទី១ ឈ្មោះ សុខ រ៉ាវុធ ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិសង្គមមានជ័យ ឃុំកំពង់ក្រសាំង ស្រុកបូរីជលសារ ខេត្តតាកែវ និងទី២ ឈ្មោះ ភូ ហេងសេង ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិសង្គមមានជ័យ ឃុំកំពង់ក្រសាំង ស្រុកបូរីជលសារ ខេត្តតាកែវ។
បច្ចុប្បន្នជនជាតិវៀតណាម៣នាក់និងមេខ្យល់ខ្មែរ៣នាក់ដែលឃាត់ខ្លួនត្រូវបានបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តតាកែវចាត់ការបន្តតាមនីតិវិធី៕
អត្ថបទ ៖ វីរៈ



-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ១៨ ម៉ោង agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាបជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


