Connect with us

កីឡា

ក្លិប Juventus កំពុង​ចង់​បាន Xavi ជាគ្រូបង្វឹក​ថ្មី

បានផុស

នៅ

អតីតគ្រូបង្វឹកក្លិបអ្នកមានបុណ្យ FC Barcelona លោក Xavi Hernandez ត្រូវបានយក្សនៅអឺរ៉ុបកំពុងសម្លឹងឃើញ​ដើម្បី​​ក្លាយ​ជា​គ្រូ​បង្វឹក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្លិប Juventus ត្រូវបានគេរាយការណ៍​ពី​កំពុងពិចារណាក្នុងការនាំយកអតីតអ្នកចាត់ការក្រុម Barcelona លោក Xavi នៅរដូវក្តៅនេះ បន្ទាប់ពីលោក Thiago Motta ជាអ្នកចាត់ការបច្ចុប្បន្នដឹកនាំក្រុមមិនសូវបានល្អ។

លោក Thiago Motta ត្រូវបានតែងតាំងជាគ្រូបង្វឹក Juventus ក្រោយ​បាន​ដឹកនាំក្លិប Bologna បានយ៉ាងល្អកាលពីរដូវកាលមុន។ ទោះជាយ៉ាងណា អតីតកីឡាករជម្រើសជាតិអុីតាលីរូបនេះ មិនទទួលបានជោគជ័យខ្លាំងជាមួយក្លិបសេះបង្គង់​ឡើយ។ បច្ចុប្បន្នពួកគេកំពុងឈរនៅលេខ៥ ក្នុងតារាងពិន្ទុលីគកំពូលអុីតាលី ក្រោយប្រកួត២២លើក ឈ្នះ៨លើក ស្មើ១៣លើក និងចាញ់១លើក មាន៣៧ពិន្ទុ។

យោងតាម ​​L’Equipe ពេលនេះ Old Lady បានកំណត់យក Xavi ជាជម្រើសដំបូង​ដើម្បីជំនួសតំណែងលោក Motta នៅរដូវក្ដៅក្រោយនេះ ក្នុងករណីដែលពួកគេបានចែកផ្លូវជាមួយបុរសវ័យ៤២ឆ្នាំជាគ្រូបង្វឹកបច្ចុប្បន្ន។

លោក Xavi បាន​បញ្ចប់​រដូវកាលជាមួយភាព​តានតឹង​កាលពី​រដូវ​កាល​មុន អំឡុងពេលដឹកនាំក្រុម Barcelona បន្ទាប់ពី​ប្រធាន​ក្លិបលោក Joan Laporta បាន​សុំអង្វរគាត់កុំ​ឲ្យ​ចាកចេញ​។ ទោះបី​ជា​ លោកទទួល​​យកការផ្តល់ជូននេះ ក៏​លោក Laporta បានបញ្ចប់តំណែងគ្រូបង្វឹកវ័យ៤៥ឆ្នាំ បន្ទាប់ពីគាត់បាន​និយាយ​ពាក់​ព័ន្ធនឹងស្ថានភាពហិរញ្ញវត្ថុរបស់ក្លិប។ ចំពោះក្លិប​ Juventus ទំនងជានៅតែបន្ដគាំទ្រលោក Motta ឲ្យដឹកនាំក្រុមក្នុងការស្វែងរកជោគជ័យជូនក្រុម៕

ប្រែសម្រួល៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម