ព័ត៌មានជាតិ
ព្រឹកថ្ងៃទី១បុណ្យចូលឆ្នាំចិន សិស្សនៅភ្នំពេញអវត្តមានជាង២០% ភាគច្រើនសិស្សនៅកណ្តាលក្រុង
នៅព្រឹកថ្ងៃទី១នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាម សិស្សានុសិស្សនៅរាជធានីភ្នំពេញអវត្តមានប្រមាណជាង២០% ខណៈគ្រូអវត្តមានជិត១០% ដែលភាគច្រើនជាសិស្សរៀននៅតាមសាលានានានៅកណ្តាលក្រុង។

លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី២៩មករានេះថា សម្រាប់ព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ ដែលជាថ្ងៃទី១នៃបុណ្យចូលឆ្នាំចិនមានវត្តមានគ្រូមកបង្រៀនប្រមាណ៩៤% និងវត្តមានសិស្សប្រមាណ ៧៥.០២%។ ដោយឡែក សាលារៀននៅកណ្តាលក្រុងរាជធានីភ្នំពេញមានវត្តមានសិស្ស និងគ្រូចន្លោះពី៤៧% ទៅ ៩០% និងសាលារៀននៅជាយក្រុងភ្នំពេញមានវត្តមានសិស្ស និងគ្រូចន្លោះពី
៧៥% ទៅ៩១%។

លោកប្រធានមន្ទីរបានបន្តទៀតថា ដើម្បីធានាបានដំណើរការបង្រៀន និងរៀនក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាម មន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ បានដឹកនាំការប្រជុំពង្រឹងដំណើរការបង្រៀន និងរៀនដល់គ្រប់គ្រឹះស្ថានសិក្សាទាំងអស់ ចូលរួមបន្តផ្សព្វផ្សាយដល់សិស្សានុសិស្សដើម្បីឲ្យពួកគេមករៀនឲ្យបានទៀងទាត់។ ម្យ៉ាងទៀត
គ្រប់គ្រឹះស្ថានសិក្សាទាំងអស់ត្រូវបន្តតាមដានការមកបំពេញ ការងាររបស់លោកគ្រូ អ្នកគ្រូ រក្សាបាននូវដំណើរការបង្រៀន និងរៀនជាប្រក្រតី ដោយគ្រប់គ្រឹះស្ថានសិក្សា និងការិយាល័យអប់រំ យុវជន និងកីឡា នៃរដ្ឋបាលខណ្ឌ
ត្រូវផ្តល់របាយការណ៍ប្រចាំថ្ងៃស្តីពីវត្តមានរបស់គ្រូ-សិស្ស មកមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ។

លោកប្រធានមន្ទីរបានបន្ថែមថា ករណីនេះ មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ បាននិងកំពុងបន្តតាមដានដំណើរការបង្រៀន និងរៀនក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាម យ៉ាងយកចិត្តទុកដាក់ជាទីបំផុតដើម្បីធ្វើយ៉ាងណាឱ្យដំណើរការបង្រៀន និងរៀនរបស់សិស្សានុសិស្សប្រព្រឹត្តិទៅដោយប្រក្រតី។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ ដែលជាថ្ងៃសែនចិនមានវត្តមានគ្រូមកបង្រៀនប្រមាណ៩៦% និងសិស្សមានវត្តមានសិស្សមករៀនប្រមាណ៧៦% ខណៈបុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាម នៅឆ្នាំនេះ បានចាប់ផ្តើមពីថ្ងៃទិ២៨ រហូតដល់ថ្ងៃទី៣១ ខែមករាឆ្នាំ២០២៥៕
អត្ថបទ៖ សំអឿន

-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


