ព័ត៌មានអន្ដរជាតិ
អតីតនាយករដ្ឋមន្រ្តីថៃ លោក ថាក់ស៊ីន ប្ដេជ្ញាស្ដារសេដ្ឋកិច្ចប្រទេស
អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បានសន្យាកាលពីថ្ងៃពុធថា បានសន្យាលះបង់ខ្លួនក្នុងរយៈពេល ៣ ឆ្នាំខាងមុខ ដើម្បីស្តារឡើងវិញនូវសេដ្ឋកិច្ចប្រទេស ដែលទ្រុធទ្រោមដោយសារតែអ្នកកាន់កាប់ជំនាន់ចាស់គ្រប់គ្រងមិនល្អ។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងប៉ុស្តិ៍។

លោក ថាក់ស៊ី ដែលជាឪពុករបស់អ្នកស្រីនាយករដ្ឋមន្រ្តី ផែតងតាន ស៊ីណាវ៉ាត្រា បានធ្វើការប្ដេជ្ញានេះ នៅពេលថ្លែងទៅកាន់ហ្វូងមនុស្ស នៅស្រុក Phan នៃខេត្ត Chiang Rai ពេលលោកកំពុងជួយឃោសនាឱ្យបេក្ខជនគណបក្សភឿថៃម្នាក់ ក្នុងការប្រកួតប្រជែងការបោះឆ្នោតមូលដ្ឋាន នាថ្ងៃទី ១ កុម្ភៈខាងមុខ។
លោកបានលើកឡើងថា៖ «សេដ្ឋកិច្ចបានដួលរលំទូទាំងប្រទេស។ ខណៈប្រាក់ចំណូលរបស់ប្រជាជនត្រូវបាត់បង់ ប្រាក់ចំណេញរបស់ធនាគារពាណិជ្ជកម្មឯណោះវិញ បានកើនឡើង ១៤ ភាគរយ ធៀបនឹងកំណើន ៣ ភាគរយ នៃ GDP (ផលិតផលក្នុងស្រុកសរុប) ដែលបង្ហាញពីអតុល្យភាពសេដ្ឋកិច្ចបណ្តាលមកពីការគ្រប់គ្រងមិនត្រឹមត្រូវពីមុន»។ អតីតនាយករដ្ឋមន្រ្តីថៃដដែល អះអាងថា សេដ្ឋកិច្ចថៃបច្ចុប្បន្ន គឺអាក្រក់ជាងអំឡុងវិបត្តិហិរញ្ញវត្ថុអាស៊ីឆ្នាំ ១៩៩៧ ទៅទៀត។

ជាមួយគ្នានោះ លោក ថាក់ស៊ីន គូសបញ្ជាក់ថា អ្នកស្រី ផែតងតាន នៅតែជានាយករដ្ឋមន្រ្តីថៃពេញទី ហើយលោកគ្រាន់តែផ្ដល់ការគាំទ្រពីក្រោយឆាក ដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែងស្ដារសេដ្ឋកិច្ចឡើងវិញរបស់រដ្ឋាភិបាលប៉ុណ្ណោះ។
លោកបានសន្យាថា ក្នុងរយៈពេល៣ឆ្នាំខាងមុខ លោកនឹងលះបង់ខ្លួនឯងក្នុងការដោះស្រាយបញ្ហាសេដ្ឋកិច្ច និងស្តារភាពរុងរឿងឡើងវិញ ស្រដៀងទៅនឹងកាលដែលលោកធ្វើជានាយករដ្ឋមន្ត្រីរបស់ប្រទេសដែរ ដែលកាលនោះ «ថៃមានកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស»។
ជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងដើម្បីស្តារសេដ្ឋកិច្ចឡើងវិញ លោក ថាក់ស៊ីន ថា រដ្ឋាភិបាលគ្រោងនឹងពង្រីកការនាំចេញផលិតផលកសិកម្មទៅកាន់ប្រទេសចិន ដែលថ្មីៗនេះបានយល់ព្រមទិញដំឡូងមីចំនួន ៣០០ ០០០ តោន ដែលធ្វើឱ្យតម្លៃកើនឡើង។ លោកក៏បានប្ដេជ្ញាថានឹងស្វែងរកមធ្យោបាយជំរុញតម្លៃដំណាំផ្សេងៗទៀត រួមទាំងស្រូវ និងកៅស៊ូជាដើម៕
-
ព័ត៌មានជាតិ១៧ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


