ព័ត៌មានជាតិ
ក្នុងឆ្នាំ២០២៤ សាលាជាតិរដ្ឋបាលមូលដ្ឋាន បានបណ្ដុះបណ្ដាលមន្រ្តីជាង២ពាន់នាក់
ពេញមួយឆ្នាំ២០២៤កន្លងទៅ សាលាជាតិរដ្ឋបាលមូលដ្ឋាននៃក្រសួងមហាផ្ទៃ បានរៀបចំវគ្គបណ្តុះបណ្តាលសរុបចំនួន ៤៥វគ្គ ដោយមានសិក្ខាកាមចូលរួមសិក្សាសរុបចំនួន២ ២៩៦រូប ក្នុងនោះមានស្រី៥៥៨រូប។ តាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុឃៈ សិក្ខាកាមភាគច្រើនជាថ្នាក់ដឹកនាំ និងមន្រ្តីចាប់ពីថ្នាក់ឃុំ សង្កាត់ រហូតដល់រាជធានី ខេត្ត រួមទាំងមន្រ្តីជាប់ឆ្នោត។

ថ្វីត្បិតតែសាលាជាតិរដ្ឋបាលមូលដ្ឋាន ទើបបង្កើតឡើងក្នុងសម័យកូវីដ-១៩ និងខណៈហេដ្ឋារចនាសម្ព័ន្ធសាលានៅមិនទាន់សាងសង់រួចរាល់ក្ដី ប៉ុន្តែក្នុងកិច្ចប្រជុំស្តាប់របាយការណ៍ការងាររបស់សាលាជាតិរដ្ឋបាលមូលដ្ឋាន កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ លោក ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានសម្ដែងការពេញចិត្ត និងសរសើរចំពោះលទ្ធផលនេះ។

តាមការឱ្យដឹងដោយអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ គឺមួយឆ្នាំមកនេះ សាលាជាតិរដ្ឋបាលមូលដ្ឋាន បានបណ្ដុះបណ្ដាល ផ្ដោតលើការគ្រោងថវិកា និងការចំណាយថវិកាសេវាសង្គមឃុំ សង្កាត់ ការគ្រប់គ្រងរដ្ឋបាលក្រុង ស្រុក តាមបែបវិមជ្ឈការ និងវិសហមជ្ឈការសម្រាប់ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ទើបជាប់ឆ្នោតថ្មី វគ្គអន្តរាគមន៍អភិវឌ្ឍសមត្ថភាព កម្មវិធីគ្រប់គ្រងសេវាសាធារណៈឆ្លើយតបនឹងយេនឌ័រផ្សារភ្ជាប់ជាមួយថវិកាឃុំ សង្កាត់ កិច្ចការរដ្ឋបាល និងការតាក់តែងអត្ថបទ ព្រមទាំងវគ្គសិក្សាវែងខ្លីជាច្រើនទៀត។

សាលាជាតិរដ្ឋបាលមូលដ្ឋាន មានតួនាទីអភិវឌ្ឍសមត្ថភាពមន្រ្តីរាជការ ក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិ សិស្ស និស្សិត និងអ្នកពាក់ព័ន្ធដទៃទៀត ដោយសិក្សាស្រាវជ្រាវអំពីអភិបាលកិច្ច ការអភិវឌ្ឍមូលដ្ឋាន ការលើកកម្ពស់ស័្វយភាពមូលដ្ឋាន និងការគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ។ រចនាសម្ព័ន្ធរបស់សាលាជាតិរដ្ឋបាលមូលដ្ឋាន មានចំនួន៤ រួមមាន ១.នាយកដ្ឋានកិច្ចការទូទៅ ២.នាយកដ្ឋានបណ្ដុះបណ្ដាល ៣.នាយកដ្ឋានផែនការ និងកិច្ចសហប្រតិបត្តិការ ៤.នាយកដ្ឋានស្រាវជ្រាវ និងផ្សព្វផ្សាយ៕

-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍២ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល