ជីវិតកម្សាន្ដ
តបតាមការសួររក! សេន រ៉ានុត និពន្ធនិងច្រៀងបទ «លោកពុក» ផ្ញើជូនសម្តេចតេជោ
តារាចម្រៀងលោក សេន រ៉ានុត បន្ទាប់ពីឃ្លាតឆ្ងាយសិល្ប:យូរឆ្នាំ ដោយបានទៅរស់នៅឯសហរដ្ឋអាមេរិកសាងសុភមង្គលគ្រួសារនៅទីនោះកាលពីថ្មីៗនេះ ស្រាប់តែសម្តេចតេជោ ហ៊ុន សែន បានរម្លឹកនិងសួរនាំរកតារាចម្រៀងប្រុសរូបនេះ។
ភ្លាមៗនៃការសួរនាំរម្លឹកឈ្មោះពីសំណាក់សម្តេចតេជោ តារាចម្រៀងលោក សេន រ៉ានុត បានសម្តែងក្តីរំភើបខ្លាំង និងបាននិពន្ធបទចម្រៀងមួយបទ ចំណងជើងថា « លោកពុក » គោរពផ្ញើជូនសម្ដេចតេជោ ហ៊ុន សែន ផងដែរ។
លោក សេន រ៉ានុត បានរៀបរាប់ថា សូមគោរពផ្ញេីជូនសម្តេចតេជោដោយក្តីគោរពដ៏ខ្ពង់ខ្ពស់បំផុតហេីយគោរពអរគុណលោកពុកដែលបានពេញចិត្តអត្ថន័យដែលកូនបានសរសេរ ព្រមទាំងអ្នកម្តាយដែលបានពេញចិត្តសូមគោរពអរគុណគ្រប់យ៉ាងដែលលោកបានផ្តល់តម្លៃជូនកូន។
សេន រ៉ានុត បានបន្តថា សូមគោរពផ្ញេីជូនសម្តេចតេជោ តាមរយ:បទចម្រៀង និងបានឆ្លេីយតបសាររបស់លោកដែលលោកពុកបានសួររកកូនថាកូនទៅនៅឯណាហេីយ។ អ៊ីចឹងកូនសូមឆ្លេីយតបលោកពុកវិញ តាមរយ:ជាបទចម្រៀងថាកូនរស់នៅទីណា។
លោក សេន រ៉ានុត និយាយបន្តថា “កូនដឹងថា លោកពុកបានសណ្តាប់ហេីយលោកប្រាកដជាសម្រក់ទឹកភ្នែក តែបេីលោកសម្រក់ទឹកភ្នែកដោយសារនឹកកូន ស្រលាញ់កូន គឺកូនមានមោទនភាពណាស់ តែបេីលោកពុកស្រក់ទឹកភ្នែកដោយសារដឹងថាកូនជាក្មេងមិនល្អក្នុងសង្គមកូនពិតជាមានវិប្បដិសារីជំនួសលោកពុក”។
តារាចម្រៀងលោក សេន រ៉ានុត បន្ថែមទៀតថា កូនមានមោទនភាពដែលលោកពុកទទួលសណ្តាប់ហេីយកូនមានឱកាសបានជូនពរគ្រួសារសម្តេចពុក នឹងប្រជាជនខ្មែរទាំងមូលផងដែរនេះជាសំនៀងរវាងលោកឪពុកនឹកកូន កូននឹកលោកឱពុក៕ អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


