ព័ត៌មានជាតិ
ផ្លូវជាតិលេខ៤៨ អាចនឹងមានជញ្ជីងថ្លឹងទម្ងន់ ក្រោយស្ថាបនាចប់រួចរាល់
កំណាត់ផ្លូវជាតិលេខ៤៨ ស្ថិតនៅឃុំបឹងព្រាវ ស្រុកស្រែអំបិល អាចនឹងមានជញ្ជីងថ្លឹងទម្ងន់១កន្លែងអចល័ត ដោយអាជ្ញាធរ និងមន្ទីរសាធារណការខេត្តកោះកុង ចុះសិក្សាជ្រើសរើសទីតាំង និងផលប៉ះពាល់។

លោកស្រី អ៊ី នារីនេត អភិបាលរងខេត្តកោះកុង បង្ហើបប្រាប់ កម្ពុជាថ្មី នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះថា ដើម្បីទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កំណត់នៃច្បាប់ រដ្ឋបាលខេត្តកោះកុង សហការជាមួយមន្រ្តីសាធារណការ និងអាជ្ញាធរមូលដ្ឋានចុះត្រួតពិនិត្យតាមលក្ខណៈបច្ចេកទេសរកទីតាំងដំឡើងជញ្ជីងថ្លឹងរថយន្ត។

បើតាមលោកស្រីអភិបាលរងខេត្តកោះកុង ក្រុមការងារជ្រើសរើសបាន៣ទីតាំង ដើម្បីវាយតម្លៃពីផលប៉ះពាល់ផ្សេងៗ ពិសេសការរស់នៅរបស់ពលរដ្ឋអមសងខាងផ្លូវជាតិលេខ៤៨។ ជញ្ជីងថ្លឹងទម្ងន់រថយន្តនេះ អាចនឹងដំណើរការក្រោយការដ្ឋានផ្លូវចប់ជាស្ថាពរនាពេលខាងខាងមុខ។
ដោយឡែកលោក ផាត់ សេង អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង ថ្លែងថា លោក និងក្រុមការងារពិនិត្យឃើញ១ទៅ២ទីតាំងហើយសម្រាប់ស្នើសុំទៅខេត្ត និងក្រសួង ដើម្បីដំឡើងជញ្ជីង ក្នុងចំណោមទីតាំង៣ខាងលើ។លោក ផាត់ សេង បន្តថា លោក និងមន្រ្តីជំនាញកំពុងសិក្សាលម្អិតថែមឱ្យតាមលក្ខណៈបច្ចេកទេសនៃទីតាំងផ្សេងៗ សម្រាប់ជម្រើសជូនថ្នាក់ដឹកនាំពិនិត្យសម្រេច។ បច្ចុប្បន្នលោកស្នើដល់អាជ្ញាធរស្រុកស្រែអំបិល និងអាជ្ញាធរភូមិឃុំ ស្រង់ស្ថិតិពលរដ្ឋដែលអាចរងផលប៉ះពាល់ជាមុនសិន។

កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ លោក អន ដាវុធ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង ធ្លាប់ឱ្យដឹងថា ក្រៅតែពីផ្លូវជាតិលេខ៤៨មានជញ្ជីងថ្លឹងទម្ងន់រថយន្ត ផ្លូវជាតិលេខ ១០ ត្រង់ចំណុចគីឡូម៉ែត្រ១៩៦ ស្ថិតក្នុងភូមិបឹងឃុនឆាង សង្មាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ក៏នឹងមានជញ្ជីងថ្លឹងទំនិញអចល័ត១កន្លែងដែរ បន្ទាប់ពីគម្រោងការដ្ឋានផ្លូវលេខ១០បញ្ចប់ជាស្ថាពរ៕
អត្តបទ៖ សិរីវឌ្ឍនៈ

-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


